ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំដាក់តាំងបង្ហាញ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន Mobile App របស់ខ្លួន នៅក្នុងពិព័រណ៍ការងារលើកទី២ ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅស្តង់ក្រសួងស្ថិតនៅជាប់មាត់ទ្វារខាងស្តាំនៃច្រកចូលធំអគារទូក (សាលសហសិក្សា អគារដំបូលទូក)នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងពិព័រណ៍នេះ ក្រសួងនឹងធ្វើការដាក់តាំងបង្ហាញ នូវកម្មវិធីបច្ចេកវិទ្យាព័ត៌មានសំខាន់ៗចំនួនបី ដើម្បីផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងចែករំលែកចំណេះដឹងទូលំទូលាយ ដល់សិស្ស-និស្សិត រួមមាន៖
(១) កម្មវិធី យល់ដឹងអំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ដែលអាចឱ្យអ្នកប្រើប្រាស់យល់ដឹងពីសុវត្ថិភាព ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងទ្រឹស្តីក្នុងការប្រឡងយកបណ្ណបើកបរ...