ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី សម្លាប់មនុស្ស១៥៧នាក់

ឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី សម្លាប់មនុស្ស១៥៧នាក់

សង្គម និងកម្សាន្ត
មនុស្សចំនួន ១៥៧ នាក់បានបាត់បង់ជីវិតទាំងអស់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅទីក្រុង Addis Ababa ប្រទេស អេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ ។ យន្តហោះដែលធ្លាក់ គឺជាយន្តហោះប្រភេទ Boeing 737 Max ដែលហោះហើរចេញពីទីក្រុង Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា និងបានធ្លាក់ក្រោយពីហោះឡើងបានរយៈពេល ៦ នាទី ។ សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ យន្តហោះប្រភេទ Boeing 737 Max ដដែលនេះ របស់ក្រុមហ៊ុន LionAir ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ដែរ ដោយបានបណ្តាលឲ្យមនុស្សចំនួន ១៨៩ នាក់ បានបាត់បង់ជីវិត ៕...
អាមេរិកព្រមានពីបញ្ហានៃទំនាក់ទំនងយោធាជាមួយទូរគី ក្នុងរឿងទួរគីទិញមីស៊ីលពីរុស្ស៊ី

អាមេរិកព្រមានពីបញ្ហានៃទំនាក់ទំនងយោធាជាមួយទូរគី ក្នុងរឿងទួរគីទិញមីស៊ីលពីរុស្ស៊ី

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Eric Pahon បានព្រមានពីបញ្ហានៃទំនាក់ទំនងខាងយោធារវាងទួរគី និងអាមេរិកនៅពេលខាងមុខ ក្រោយពីមេដឹកនាំរបស់ប្រទេសទួរគីដែលហ៊ានទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយមិនទិញមីស៊ីល Patriot ពីអាមេរិក ។ លោក Eric Pahon បានព្រមានថា ទំនាក់ទំនងខាងយោធារវាងរុស្ស៊ី និងអាមេរិក នឹង មានបញ្ហាប្រសិនបើទូរគីនៅតែគឃ្លើនទិញមីស៊ីល S-400 ពីរុស្ស៊ីនិងមានគម្រោងដាក់ពង្រាយ មីស៊ីលនេះនៅលើទឹកដីរបស់ខ្លួននៅខែតុលា ឆ្នាំ២០១៩នេះ ។ ទួរគីជាប្រទេសសមាជិករបស់អង្គការណាតូ ដូចជាសហរដ្ឋអាមេរិក និងប្រទេសដទៃ ទៀតនៅអឺរ៉ុបដែរ ប៉ុន្តែប្រទេសនេះមិនទិញមីស៊ីលពីអាមេរិកទេ បែរជាទៅទិញមីស៊ីលពីរុស្ស៊ី ដែលជាប្រទេសបដិបក្សជាមួយអង្គការណាតូ ៕...
រុស្ស៊ីព្រមានអឺរ៉ុប មិនឲ្យទទួលយកមីស៊ីលអាមេរិកទេ

រុស្ស៊ីព្រមានអឺរ៉ុប មិនឲ្យទទួលយកមីស៊ីលអាមេរិកទេ

សង្គម និងកម្សាន្ត
  នាយកកិច្ចការបរទេសផ្នែកគ្រប់ គ្រងអាវុធ និងនយោបាយមិនសាយភាយអាវុធរបស់ប្រទេសរុស្ស៊ី លោក Vladimir Yermakov បានព្រមានមេដឹកនាំរបស់បណ្តាប្រទេសក្នុងតំបន់ អឺរ៉ុប មិនអោយទទួលយកមីស៊ីលរយៈ ចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកមកដាក់នៅលើទឹកដីរបស់ខ្លួន តាមការទាមទាររបស់មេ ដឹកនាំអាមេរិកនោះទេ ។ ការព្រមានរបស់ លោក Vladimir Yermakov ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់ សហរដ្ឋអាមេរិក បានទាមទារអោយមេដឹកនាំរបស់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ទទួលយកមីស៊ីលពីអាមេរិក ទៅដាក់ពង្រាយលើទឹកដីរបស់ខ្លួនក្នុងគោលដៅទប់ទល់ជាមួយ នឹងឥទ្ធិពលយោធារបស់ប្រទេសរុស្ស៊ី ។ ភាពតានតឹងរវាងរុស្ស៊ី និងអាមេរិក បានកើនឡើងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម INF ដែលត្រូវបានចុះហត្ថលេខាចាប់តាំងពីឆ្នាំ១៩៨៧កន្លងមក ៕...
ពួកឧទ្ទាមបាញ់សម្លាប់ទាហានឥណ្ឌូនេស៊ី៣នាក់

ពួកឧទ្ទាមបាញ់សម្លាប់ទាហានឥណ្ឌូនេស៊ី៣នាក់

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សាយ Reuters News បានចុះផ្សាយថា នាយទាហានរបស់ប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា ទាហានរបស់ខ្លួនចំនួន៣នាក់ បានបាត់បង់ជីវិតក្នុងការប៉ះទង្គិចគ្នាជាមួយពួកឧទ្ទាមរាប់សិបនាក់នៅខេត្ត ប៉ាពួ (Papua)ភាគ ខាងកើតនៃប្រទេសនេះ ។ ប៉ាពួ គឺជាខេត្តដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមន៍របស់ប្រទេស ហូឡង់ និងជាផ្នែកមួយនៃប្រទេស ប៉ាពួ ញូហ្គីណេ ប៉ុន្តែត្រូវបានចាត់ចូលក្នុងប្រទេសឥណ្ឌូនេ ស៊ីចាប់តាំងពីមុនឆ្នាំ១៩៦៩កន្លងទៅ ។ ពួកឧទ្ទាមនៅក្នុងខេត្តនេះ បានបង្កើតចលនាផ្តាច់ទឹកដីចាប់តាំងពីពេលនោះដែរ និង មានសកម្មភាពវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលឥណ្ឌូនេស៊ីជាញឹកញាប់ក្នុងរយៈពេល ប៉ុន្មានខែកន្លងមកនេះ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖  នៅ​​ព្រឹក ថ្ងៃទី​០៨ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​នៃ​មូលនិធិ​សមាគម​ស៊ីក្លូ​កម្ពុជា នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយបញ្ចាប់​ពិធី​សំណេះសំណាល​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកធ្លាក់​ស៊ីក្លូ ដែលជា​សមាជិក​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា ឬ​មូលនិធិ​សមាគម​ស៊ីក្លូ ចំនួន ៣២០ នាក់​។​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​តំណាង​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា បាន​លើកឡើងថា ចាប់តាំងពី​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨ សមាគម​មាន​សមាជិក​សកម្ម ៣២៣​រូប តែ​មកដល់ពេលនេះ នៅសល់​សមាជិក​សកម្ម ជា​អ្នកធាក់ស៊ីក្លូ តែ ៣២០ រូប​ទេ ដោយសារតែ​សមាជិក ៣​រូប ស្លាប់ ដោយ​ចាស់ជរា និង​រោគាពាធ​។ នៅ​ឆ្នាំ​២០១៨ មូលនិធិ​ស៊ីក្លូ មាន​ថវិកា​ចំនួន ៥៧០​លាន​រៀល និង ៤៩៩០០០ ដុល្លារ​អាមេរិក​។ ក្នុងន...
អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

សង្គម និងកម្សាន្ត
  លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel និងសមភាគីនៅប្រទេសបារាំង បានប្រកាសច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើរឲ្យអាល្លឺម៉ង់បញ្ជូនាវាចម្បាំងទៅកាន់ច្រាំងសមុទ្រ Kerch Strait ក្បែរតំបន់ Crimea ជិតប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ RT ។ ការប្រកាសច្រានចោលសំណើរអាមេរិកពីលោកស្រីអធិការបតី Angela Merkel ត្រូវបានធ្វើឡើងក្រោយពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានស្នើអាល្លឺម៉ង់អោយបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី ដើម្បីដាក់សម្ពាធខាងយោធាលើរុស្ស៊ី ។ ក្នុងពេលដំណាលគ្នានោះដែរ ប្រទេសបារាំងក៏បានច្រានចោលសំណើររបស់អាមេរិកផងដែរ ដែលបានស្នើសុំបារាំងឲ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រក្បែរប្រទេសរុស្ស៊ី ដើម្បីចូលរួមសមយុទ្ធយោធាជាមួយអាមេរិកនៅពេលខាងមុខ ៕...
ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

សង្គម និងកម្សាន្ត
  អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Kong Xuanyou បានជំរុញឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ព្យាយាមបន្ធូរបន្ថយភាពតា នតឹងជាមួយប្រទេសឥណ្ឌា នៅតំបន់ កាស្មៀរ តាមរយៈការជួបចរចា ។ លោក Kong Xuanyou បានជំរុញបែបនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ ប្រទេសប៉ាគិស្ថាន និងបានជួបពិភាក្សាការងារជាមួយមេដឹកនាំប៉ាគិស្ថាន ដោយផ្តោតសំខាន់ លើទំនាក់ទំនងរវាងចិន និងប៉ាគិស្ថាន ។ សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ប៉ាគិស្ថាន និងឥណ្ឌា បានប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធានៅតំបន់ កាស្មៀរ រហូតដល់ភាគីទាំងពីរបាន បាញ់ផ្លោងកាំភ្លើងធំដាក់គ្នាថែមទៀតផង ៕...
កុល ដាវី-សុខ រក្សា ចូលរោងការចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ៨មិនា២០១៩

កុល ដាវី-សុខ រក្សា ចូលរោងការចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ៨មិនា២០១៩

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ទីបំផុត គូរស្នេហ៍មួយគូរគិតមកទល់ពេលនេះ អ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហា ផ្អែមល្ហែមជាមួយគ្នា មានរយៈពេលយូរឆ្នាំមកហើយ ទើបនឹងឈានដល់ថ្ងៃចូលរោងការនៅថ្ងៃសុក្រ​ទី៨ ខែមិនា​ឆ្នាំ២០១៩ ចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ៨ មិនា ។ ហើយអ្នកទាំងពីរទទួលបាននៅចំណងដៃនូវទឹកប្រាក់ចំនួន៥ ពាន់ដុល្លារផងដែរ។ ប៉ុន្តែអ្វីដែលពួកគេទាំងពីចងចាំមិនភ្លេច ក្នុងជីវិតអាពាហ៍ពិពាហ៍នោះ គឺការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា គឺសម្ដេចទាំងទ្វេរ ។ គូស្វាមីទាំងពីរ បានសម្ដែងក្ដីរីករាយ ឥតឧបមា រំភើបអរស្ទើរហោះ នៅពេលរំឭកដល់ការសណ្ដោសប្រណី របស់សម្ដេចទាំងពីរ ដែលបានចងដៃពួកគេ ចំនួន៥ពាន់ដុល្លារ មុនថ្ងៃមង្គលការមកដល់។ កញ្ញា កុល ដាវី បាននិយាយថា ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបផ្ទឹមពុំបានឡើយ លើកទី២ហើយដែលសម្តេចមីងលោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំហើយពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និងសម្តេចពូ លោ...
តុលាការចេញដីកាឃុំខ្លួនជនជាតិអាមេរិកាំងម្នាក់ពីបទទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ

តុលាការចេញដីកាឃុំខ្លួនជនជាតិអាមេរិកាំងម្នាក់ពីបទទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសរួមភេទជាមួយកុមារ និងទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ។ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះPOPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអាមេរិកាំងកាន់លិខិតឆ្លងដែនលេខ 546245420 ពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ និងការទិញពេស្យាចារកុមារ ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាយីហោ ស្រីនាង ៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤២ និងមាត្រា ៣៤ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ គួររំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនត្រូវច...
ក្រុមនិស្សិតកម្ពុជា ជួបសម្តែងការគួរសមជាមួយជំទាវទី១ កូរ៉េខាងត្បូង មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី មូន ចេអ៊ីន  មកកាន់ប្រទេសកម្ពុជា

ក្រុមនិស្សិតកម្ពុជា ជួបសម្តែងការគួរសមជាមួយជំទាវទី១ កូរ៉េខាងត្បូង មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី មូន ចេអ៊ីន  មកកាន់ប្រទេសកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖និស្សិតកម្ពុជាចំនួន១០រូប រួមទាំងនិស្សិតមកពីប្រទេសពីរផ្សេងទៀត ក្នុងតំបន់អាស៊ានគឺប្រ៊ុយណេ និងម៉ាឡេស៉ី ត្រូវជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយលោកជំទាវទី១ គីម ជុងស៊ុក (Kim Jung-sook) ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-in នៅវិមានប្រធានាធិបតី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។ យោងតាមការផ្សាយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង និងសមាគមនិស្សិតខ្មែរ ដែលកំពុងរៀននៅទីនោះ បានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះ ត្រូវបានលោកជំទាវទី១ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងពិភាក្សាការងារ នៅមុនដំណើរទស្សកិច្ចផ្លូវរដ្ឋ មកកាន់ព្រះរាជាណាចក្រកម្ពុជា​​​ នៅពាក់កណ្តាលខែមីនានេះ។ ក្រុមនិស្សិតកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីជំនួបនេះថា «យើងទាំងអស់គ្នា ពិតជាទទួលបាននូវពេលវេលាដ៏អស្ចារ្យ ជាមួយនឹងការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល។ សូមអរគុណ ចំពោះមជ្ឈមណ្ឌលអាស៊ានប្រចាំប្រទេសកូរ៉េ និងបណ្តា...