សំណុំរឿងឃាតកម្ម លើសង្សារលោក ឡាយ វណ្ណៈ តុលាការនិងបន្តសវនាការនៅថ្ងៃទី២២ មិនា ២០១៩
(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេល២ថ្ងៃពេញ ដើម្បីសាកសួរដេញដោល លើជនជាប់ចោទ៤នាក់ និងសាក្សីសំខាន់ៗ ក្នុងសំណុំរឿងឃាតកម្មលើសង្សារ លោក ឡាយ វណ្ណៈ តុលាការលើកពេលបន្ត សវនាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
សវនាការសួរដេញដោលរយៈពេល២ថ្ងៃពេញ គឺថ្ងៃទី២៦ និងទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩មាន លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ ។
ក្នុងសវនាការនេះមានជនជាប់ចោទ ចំនួន៤នាក់ ពាក់ព័ន្ធអំពើឃាតកម្មលើស្រី្តគ្រោះឈ្មោះ ចែវ សុវឌ្ឍនា បានបើកសវនាការជំនុំជម្រះធ្វើម្តងរួចហើយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ដោយតុលាការ បានសាកសួរដេញដោលតែលោក ឡាយ វណ្ណៈ តែម្នាក់ប៉ុណ្ណោះ។
លោក ឡាយ វណ្ណៈ ធ្លាប់បានទទួលស្គាល់ថា ជនរងគ្រោះ និងលោក ពិតជាស្រលាញ់គ្នាមែន ប៉ុន្តែលោក មិនបានសម្លាប់នាងនោះទេ គឺនាងចងកធ្វើអត្តឃាត។
នៅក្នុងសវនាការចំនួន២ថ្ងៃនេះ ជនជាប់ចោទ ឡាយ ណារិទ្ធ បានឆ្...







