ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សហរដ្ឋអាមេរិកជាអ្នកបង្ខំឲ្យចិនសងសឹកផ្នែកពាណិជ្ជកម្ម

សហរដ្ឋអាមេរិកជាអ្នកបង្ខំឲ្យចិនសងសឹកផ្នែកពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
មន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានថ្លែងនៅថ្ងៃពុធ ទី១៥ ខែឧសភានេះថា សហរដ្ឋអាមេរិកគឺជាអ្នកបង្ខំប្រទេសចិនឲ្យសងសឹកលើខ្លួនវិញ ដោយសារចិនគ្មានជម្រើសផ្សេងទេ ក្រៅតែពីសងសឹកសហរដ្ឋអាមេរិកវិញ ក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលបញ្ឆេះឡើងដោយលោក ដូណាល់ ត្រាំ ។ ចិនបានសម្រេចសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធគយក្នុងអត្រា២៥% លើទំនិញនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៦០ពាន់លានដុល្លារ ខណៈដែលអាមេរិក បានសម្រេចដំឡើងពន្ធក្នុងអត្រា២៥%ដែរ លើទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ។ សូមបញ្ជាក់ថា ការសងសឹកគ្នាទៅវិញទៅមករវាងចិន និងអាមេរិក ដោយដំឡើងពន្ធពាណិជ្ជកម្ម ត្រូវបានធ្វើឡើងក្រោយពីកិច្ចចរចារវាងប្រទេសទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ៕...
មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ ប្រឈមនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ

មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ ប្រឈមនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ

សង្គម និងកម្សាន្ត
កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយថា មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ កំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនិកាយ Shi’ite ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ។ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនិកាយ Shi’ite ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានដាក់ពង្រាយគ្រាប់រ៉ូកែតនៅក្បែរមូលដ្ឋានយោធអាមេរិក ខណៈដែលអ៊ីរ៉ង់ និងអាមេរិក មានភាពតានតឹងជាមួយគ្នា ។ លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមរិក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់កងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ៕...
អាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើកពេលអនុវត្តសាលដីកាដើម្បីរឹបអូសដីពីយោធិនពិការ នៅខណ្ឌព្រែកព្នៅ

អាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើកពេលអនុវត្តសាលដីកាដើម្បីរឹបអូសដីពីយោធិនពិការ នៅខណ្ឌព្រែកព្នៅ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ផ្លូវចូលទៅផ្ទះយោធិនពិការ ក្នុងខណ្ឌព្រែកព្នៅ រាជាធានីភ្នំពេញលែងមានទៀតហើយ សូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផ្ទះ ក៏ត្រូវផ្តាច់អស់ដែរ គឺមិនអាចចូលទៅដល់ផ្ទះឈើដ៏ចាស់រខេករខាកនេះបានឡើយ។ អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារលោក មាស សុផាត ជាយោធិនពិការនៅក្នុងសមរភូមិ បានកាយផ្តាច់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក តុលារកំពូល។ អ្នកជិតខាងម្នាក់បាននិយាយប្រាប់ ដេលីខ្មែរ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា «តាបាក់ (មាស សុផាត) កាយកុំឲ្យចូលយកដីគាត់ ព្រោះតុលាការប្រុងមកយកថ្ងៃហ្នឹង»។ លោក ស៊ុន លាងហេង អាជ្ញាសាលាប្រចាំសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងពីផែនការអនុវត្តដោយបង្ខំ ដើម្បីយកដីពីលោក មាស សុផាត ឲ្យទៅលោក កើត សារ៉េត នៅថ្ងៃទី១៦ ខ...
សម្តេចម៉ែ​ស្ដេច​យាយ យាងសាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ

សម្តេចម៉ែ​ស្ដេច​យាយ យាងសាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ

សង្គម និងកម្សាន្ត
សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយសេចក្តីនឹករលឹក អាណិត​ និង​ ស្រឡាញ់​ ព្រះរាជវង្សានុវង្ស​ នាវេលាព្រឹក​ថ្ងៃ​ពុធ ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៩​ព្រះអង្គ​បានសព្វព្រះ​រាជហឫទ័យ​ស្ដេច​យាង​សំណេះសំណាល​ សាកសួរសុខទុក្ខ សម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាពនាដំណាក់វាលស្បូវស្ថិតនៅ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះនេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម...
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចុះរុះរើយីហោ «សាច់មាន់លោក»

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចុះរុះរើយីហោ «សាច់មាន់លោក»

សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្មដឹកនាំកម្លាំងចុះរុះរើយីហោ សាច់មាន់លោក ដោយមានការណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសហការជាមួយសាលារាជធានីភ្នំពេញបានចុះរុះរើស្លាកយី ហោភោជនីយដ្ឋានចិន «សាច់មាន់លោក» ដែលបានបកប្រែពីភាសា អង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ ហើយទទួល រងការ រិះគន់យ៉ាងចាស់ដៃពីសាធារណជនខ្មែរ។ ការរុះរើស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ទី ១៤ ខែឧសភា ឆ្នាំ២០១៩ នៅលើដងវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងសាលារាជធានីភ្នំពេញ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។ លោក វ៉េង សុធី បានគូសបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាននាំឱ្យមហាជនភាគច្រើនមានការយល់ច្រលំ។ លោក វ៉េង សុធ...
ចម្រៀង១ បទរបស់ លោក ខាន់ ជេមស៍ នៅវាលស្រែធ្វើ​ឲ្យ​​ផ្អើល​អ្នកគាំទ្ររណ្តំ​​ចិត្ត​នូវ​​​​​បទ​«របាំចង​ស្នេហ៍»

ចម្រៀង១ បទរបស់ លោក ខាន់ ជេមស៍ នៅវាលស្រែធ្វើ​ឲ្យ​​ផ្អើល​អ្នកគាំទ្ររណ្តំ​​ចិត្ត​នូវ​​​​​បទ​«របាំចង​ស្នេហ៍»

សង្គម និងកម្សាន្ត
កំពូលតារាចម្រៀងល្បីឈ្មោះ​​ប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បាន​ធ្វើ​អ្នក​គាំទ្រ​​របស់ខ្លួន​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​ នៅពេលតារាចម្រៀងរូបនេះ​​​ធ្វើ​ដំណើរទៅជនបទថ្មីៗនេះ ​​​​ ដោយ​បង្ហើ​​​​នូវបទចម្រៀង​មួ​យបទដែល​​ជាបទកំពុងតែ​​ពេញនិយម​​មានចំណងជើងថា​​«របាំចងស្នេហ៍»បាន​​​ធ្វើ​ឲ្យ​បងប្អូន​ប្រជា​​​​​ពលរដ្ឋ​​​ចោម​រោមជុំជិត និងស្រែកគាំទ្រនូវសម្លេងច្រៀងផ្ទាល់​របស់​លោក​។​​​ ​​ ស្នាមញញឹម​របស់​មហាជននា​​ពេលនេះកំពុងតែបង្កើន​នូវកម្លាំងចិត្តបន្ថែមទៀត ដល់​កំពូលតារាចម្រៀង ខាន់ ជេមស៍ ហើយ​បទចម្រៀងខាងលើ​នេះ គឺជាបទ​​​ពេញនិយមស្ទើរគ្រប់ស្រទាប់វណ្ណៈ​​ ​និងជាបទ​​​ចម្រៀង​​​ដែលធ្វើ​ឲ្យ​លោកមានឈ្មោះ​បោះសម្លេងកាន់តែខ្លាំង​​លើវិថីសិល្បៈនាពេលកន្លងមក​​​​​​​។​​​ លោក ខាន់ ជេមស៍ នៅតែជាតារាចម្រៀង​ស្ថិតក្នុងដួងចិត្តយុវវ័យដដែល​ និងបច្ចុប្បន្ន​នេះលោក​មានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ និង​ក្រៅ​វិស័យ​សិល្បៈ។ ក្រៅពីអាជីព...
ក្រសួងការងារនិងUNDPរួមគ្នាផលិតវីដេអូប្រឹក្សាយោបល់ការងារ «Dr. Job »សម្រាប់យុវជន សិស្សា​នុសិស្ស និងអ្នកស្វែង​រកការងារ

ក្រសួងការងារនិងUNDPរួមគ្នាផលិតវីដេអូប្រឹក្សាយោបល់ការងារ «Dr. Job »សម្រាប់យុវជន សិស្សា​នុសិស្ស និងអ្នកស្វែង​រកការងារ

សង្គម និងកម្សាន្ត
វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Doctor Job» ដែលស្ថិតក្រោមគម្រោង UNited for Youth Employment ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងទទួលអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាផ្លូវការ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា​​“ការដាក់ចេញនូវគម្រោងនេះ ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញដំណើរការទីផ្សារការងារកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការត្រៀមរៀបចំកម្លាំងពលកម្មដែលប្រកបដោយសក្តានុពល ការកសាងមាគ៌ាអាជីពច្បាស់លាស់ក្នុងជីវិត។ លោករដ្ឋមន្រ្តី​មានប្រសាសន៍ថា​​ ការជ្រើសរើសមុខជំនាញសិក្សា...
នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជា មួយនាយករដ្ឋមន្ត្រីប្រ ទេសនេប៉ាល់

នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជា មួយនាយករដ្ឋមន្ត្រីប្រ ទេសនេប៉ាល់

សង្គម និងកម្សាន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រម្ពុជា បានបន្តអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ជាបន្តទៀតកាលយីថ្ងៃទី១៣ខែឧសភានេះ ដោយសម្តេចបាចាត់ទុកថា ទស្សនិកិច្ចមួយដែលបានពង្រឹងនូវចំណងមិត្តភាព និងបង្កើតសហប្រតិបត្តិការល្អៗនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោការវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសនេប៉ាល់ ជាពិសេស ក្រោយការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យនៅប្រទេសនេប៉ាល់ការពីឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្វីដែលប្រទេសកម្ពុជាទទួលបានជោគជ័យធំបំផុតគឺការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ការឯកភាពដឹកដី បង្រួបង្រួមជាតិ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរ ចំពោះប្រទេស នេប៉ាល់ដ...
ឱ!អនិច្ចាឱពុកយោធិនពិកាដ៏សែនកំសត់របស់កូន!

ឱ!អនិច្ចាឱពុកយោធិនពិកាដ៏សែនកំសត់របស់កូន!

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន​​​! ពេលនៅស្រុករកស៊ីធ្វើពេទ្យមានបានត្រូវចោរប្លន់មកភ្នំពេញ​ឆ្លៀតរៀនផង លួចទៅរត់ម៉ូឌុបផង មិនឲប្រពន្ធកូនដឹងទេ ខ្មាសគេ តែចោរលួចម៉ូតូបាត់ទៀត ចុងក្រោយមកនៅព្រែកព្នៅដាំឈូក បេះត្រកួន ដាំបន្លែជីគ្រប់មុខ ធ្វើពេទ្យ ម៉ែលក់នំអាកោ ចិញ្ចឹមជ្រូកមាន់ទា ត្រី គ្រប់មុខមិនដែលសម្រាកស្រួលយ៉ាងមេចទេ ខំណាស់ ដេញទាំងខ្មោចចេញយកដីជីកស្រះចិញ្ចឹមត្រីទៀតមកដល់ថ្ងៃនេះ ២៧ឆ្នាំជាងហើយ ២៧ឆ្នាំដែលលំបាក និងតស៊ូបំផុត ! បែរជាមានគេមកប្លន់ដីទៀត ហេតុអី? ការប្លន់លើកនេះសាហាវលើសមុនៗ ខ្លាំងណាស់ ! សម័យមុនចោរប្លន់ប្រើអាវុធ កាំភ្លើងចោរវែងៗណាស់ មានគ្រាប់រំព័ទ្ធពេញខ្លួន ខ្ញុំចាំបាន ពេលពួកវាឡើងប្លន់ផ្ទះខ្ញុំ ថែមទាំងបាញ់ចុះក្រោមគំរាមមួយគ្រាប់ ឡើងឆេះសក់ប្អូនស្រីខ្ញុំ ក្លិនឆ្ងៀមនុះ ខ្ញុំមិនទាន់ភ្លេចផង ប៉ាខ្ញុំយំអោបកូន អង្វរចោរ យកអីយកចុះ សុំតែជីវិតទុកចិញ្ចឹមគ្រួសារ ប៉ុននោះ! មកដល់សម័យនេះចោរប្លន់ប្រើប៊ិច ត្រឹមតែប៊ិចនិងក្រដាសទេ អាចប្លន់...
បំណងអាមេរិកក្នុងការអូសទាញចិនឲ្យចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ មិនជោគជ័យទេ

បំណងអាមេរិកក្នុងការអូសទាញចិនឲ្យចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ មិនជោគជ័យទេ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergey Lavrov នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី ។ តាមគម្រោង ជំនួបត្រីភាគី គឺអាមេរិក ចិន និងរុស្ស៊ី នេះ ត្រូវបានធ្វើឡើងក្នុងគោលដៅអូសទាញចិនឲ្យចូលរួមក្នុងកិច្ចចរចាស្តីពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (Nuclear arms control treaty) ប៉ុន្តែគម្រោងនេះទំនងជាមិនជោគជ័យទេ ដោយសារតែចិនប្រកែក ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យមជាមួយរុស្ស៊ី កាលពីដើមឆ្នាំនេះ ក្នុងគោលដៅអូសទាញចិនអោយចូលរួមក្នុងសន្ធិសញ្ញានេះដែរ ប៉ុន្តែចិនបានបដិសេធ ៕...