ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី

ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ និងលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជនជាតិវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៨០លានរៀលចូលជាថវិការដ្ឋ។ ជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលីត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្ត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ នៅក្នុងសវនាការកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីពណ៌ក្រហមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលីមែន។ ជនជាប...
បញ្ហាផ្ដាច់អគ្គិសនី បណ្ដាលឲ្យខូច​សម្ភារៈ​វិទ្យុជាតិ សាគរ ខេត្តកោះកុង និងធ្វើការផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​

បញ្ហាផ្ដាច់អគ្គិសនី បណ្ដាលឲ្យខូច​សម្ភារៈ​វិទ្យុជាតិ សាគរ ខេត្តកោះកុង និងធ្វើការផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បានប្រកាសថា នៅ​ខែមេសា​នេះ ភ្លើងអគ្គិសនី ដាច់​ច្រើនលើក​ពេក បណ្តាល​ឲ្យ​ខូច​សម្ភារៈ​វិទ្យុ​មួយចំនួន នៅ​ខេត្តកោះកុង​។ ​មកដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ភ្លើងអគ្គិសនី បន្ត​ដាច់​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ដូច្នេះ​វិទ្យុ​សាគរ​កោះកុង នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ត្រូវបាន​ផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​សិន ទម្រាំ​មាន​អគ្គិសនី​គ្រប់គ្រាន់ ទើប​ដំណើរ​ការផ្សាយ​ជាធម្មតា​វិញ​។​...
តំបន់សៀមរាបអង្គរនិងតំបន់ជុំវិញនឹងមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញថែមទៀត នាពេលខាងមុខ

តំបន់សៀមរាបអង្គរនិងតំបន់ជុំវិញនឹងមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញថែមទៀត នាពេលខាងមុខ

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ស្របតាមគោលនយោ​បាយអភិវឌ្ឍន៍វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍សមាហរណ (Integrated Master Development Plan) នៅតំបន់សៀមរាប-អង្គរ និងនៅតំបន់ជុំវិញ ដែលនឹងមានផលិតផលទេសចរណ៍ថ្មីៗបន្ថែម ក្នុងនោះក៏មានលំនៅដ្ឋានទី២របស់ភ្ញៀវទេសចរវ័យចំណាស់ និងចូលនិវត្តន៍ផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «ផែនការមេអភិវឌ្ឍន៍សមាហរណ» នេះមានរួមបញ្ចូលស្ទើរតែគ្រប់វិស័យ រួមមាន៖ វិស័យទេសចរណ៍ វប្បធម៌ សិល្បៈ សាធារណការ ទឹកស្អាត កីឡា សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការគ្រប់គ្រង សំណល់រឹងរាវធនធានទឹក ថាមពល អគ្គិសនី ហេដ្ឋារចនាសម្ពន្ធរឹង-ទន់ជាដើម សំដៅធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ទាំងទីក្រុង និងតំបន់ជុំវិញ មានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់។ ព្រមជាមួយគ្នានោះ នៅតំបន់អង្គរក៏នឹងមានកិច្ចសហការដោយហ្មត់ចត់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ...
សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩​គ្រួសារ

សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩​គ្រួសារ

សង្គម និងកម្សាន្ត
បាត់ដំបង​៖​  សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ។​ សម្ដេចបានមានប្រសាសន៍ថាបន្ទាប់ពីទទួលបានព័ត៌មានអស់ទាំងនោះ សម្ដេចបានចេញសារសម្ដែងការសោកស្ដាយ និងអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ឲ្យសប្បុរសជន និងក្រុមការងារចូលរូមជួយសម្រាលទុក្ខលំបាកនេះ ហើយជាលទ្ធផលមានសប្បុរសជន មន្រ្តី និងក្រុមការងារបានចូលរួមចែករំលែកធនធានយ៉ាងច្រើនដើម្បីជួយពលរដ្ឋ។ សម្ដេចក៏បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរថាសកម្មភាពរួមសាមគ្គីគ្នាជួយប្រជាពលរដ្ឋរងគ្រោះនេះ គឺជាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់យើងយូរណាស់មកហើយ ដោយសម្ដេចបានរំលឹកថាយើងបានរួមគ្នារំដោះប្រទេសចេញពីរបបខ្មែរក្រហម រួមគ្នាកសាងជាតិឡើងវិញ និងរួមគ្នា...
សម្តេច​តេ​ជោ  ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «​ខ្សែរក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ ប្រ​ទស​ចិន

សម្តេច​តេ​ជោ  ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «​ខ្សែរក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ ប្រ​ទស​ចិន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ និងមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ រួម​និង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។​ ​យោងតាម​កម្មវិធី នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់ ​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»...
ក្រៅពីពង្រីកអំណាចលើផែនដី ចិននឹងពង្រីកអំណាចលើឋានព្រះចន្ទទៀត

ក្រៅពីពង្រីកអំណាចលើផែនដី ចិននឹងពង្រីកអំណាចលើឋានព្រះចន្ទទៀត

សង្គម និងកម្សាន្ត
លោក Zhang Kejian ប្រធានរដ្ឋបាលអវកាសជាតិចិន (China National Space Administration) បានឲ្យដឹងថា ចិនមានគម្រោងនឹងសាងសង់ស្ថានីយអវកាសនៅលើឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្នែកអវកាស ។ លោក Zhang Kejian បានបន្តថា ស្ថានីយអវកាសនៅលើឋានព្រះចន្ទរបស់ចិន នឹងស្រាវជ្រាវលំអិតអំពីលំហរអាកាស និងភពនានាក្នុងទីសុញ្ញាកាស ដែលជាផ្នែកមួយនៃការប្រកួតប្រជែងបច្ចេកវិទ្យាក្នុងទីអវកាសជាមួយប្រទេសមហាអំណាចផ្សេងទៀត ។ សូមរំលឹកថា កាលពីខែមករា ឆ្នាំ២០១៩នេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន បានបាញ់បង្ហោះគ្រាប់រ៉ូកែតបញ្ជូនយានស្រាវជ្រាវទៅកាន់ផ្នែកម្ខាងទៀតនៃឋានព្រះចន្ទ ដែលជាផ្នែកងងឹត និងមិនដែលមានយានអវកាសរបស់ប្រទេសណាមួយបានទៅដល់ ៕...
ក្រុមហ៊ុន Samsung ផ្អាកការចេញលក់ទូរស័ព្ទដៃ Samsung Galaxy Fold

ក្រុមហ៊ុន Samsung ផ្អាកការចេញលក់ទូរស័ព្ទដៃ Samsung Galaxy Fold

សង្គម និងកម្សាន្ត
ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកការចេញលក់ផលិតផលទូរស័ព្ទដៃប្រភេទ Samsung Galaxy Fold ដែលជាប្រភេទទូរស័ព្ទដៃត្រូវបានផលិតឡើងតាមបែបបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុននេះ។ លោក ម៉ាក ណូតុន (Mark Notton) នាយកគ្រប់គ្រងក្រុមហ៊ុន Samsung នៅអឺរ៉ុប បានឲ្យដឹងថា ការផ្អាកចេញលក់ទូរស័ព្ទ Samsung Galaxy Fold គឺដោយសារបញ្ហាបែកអេក្រង់។ លោក ម៉ាក ណូតុន បានបន្ថែមថា ផលិតផលទូរស័ព្ទ Samsung Galaxy Fold គឺជាប្រភេទទូរស័ព្ទដៃបត់ និងត្រូវបានផលិតឡើងជាពីរផ្នែក ដោយអាចប្រើប្រាស់ទាំងនៅបត់ក៏បាន ឫពន្លាឲ្យធំក៏បាន។ លោក ម៉ាក ណូតុន បានបញ្ជាក់ថា ផលិតផលទូរស័ព្ទ Samsung Galaxy Fold មានតម្លៃថោកសមរម្យ ដោយក្នុងមួយគ្រឿងមានតម្លៃក្នុងរង្វង់២០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ៕...
ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំ២០១៩

ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំ២០១៩

សង្គម និងកម្សាន្ត
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។ កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យ និងអនុម័ត របាយការណ៍ត្រីមាសទី១ឆ្នាំ២០១៩ព្រមទាំងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក៏មានពិនិត្យអនុម័តលើសេចក្តីព្រាងប្រតិទិន និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីដំណើរការការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០ -២០២៣)របស់រដ្ឋបាលខេត្តផងដែរ។ លោក ឡុង សុវណ្ណ និងលោក គោស៊ុ ប៊ុនសឿតបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះលោកគោស៊ុ ប៊ុនសឿត បានជំរុញដល់ ស្រុក អភិបាលក្...
​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា នេះព្រឹទ្ធសភាប្រជុំ​អនុម័ត​លើ​របៀបវារៈចំនួន ៣

​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា នេះព្រឹទ្ធសភាប្រជុំ​អនុម័ត​លើ​របៀបវារៈចំនួន ៣

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ព្រឹទ្ធសភា ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ បាន​បើក​សម័យប្រជុំ លើក​ទី​៣ នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ ៣ រួមមាន​៖ ១-​ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​។ ២-​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៤​។ ៣-​បោះឆ្នោត​ជ្រើសរើស​បំពេញ លោកជំទាវ កង សៅរ៍​ធន ជា​សមាជិក​គណៈកម្មកា​រ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ព្រឹទ្ធសភា នីតិកាល​ទី​៤​។​...