ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ
(ភ្នំពេញ)៖ មន្ត្រីមកពីក្រសួងសុខាភិបាល បានបង្ហើបប្រាប់ថា នៅរសៀលថ្ងៃទិ១៤ ខែមករា ឆ្នាំ២០១៩នេះថា ស្ត្រីជាអ្នកជំងឺ ដែលត្រូវក្រុមគ្រូពេទ្យ វ៉ិចតូរៀ កៀបយកលុយនោះត្រូវបានក្រសួងសុខាភិបាលយកទៅឲ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ។
ស្ត្រីរូបនេះ ឈ្មោះ ភឿន មុយហៀង អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ មន្ត្រីអនុវត្តច្បាប់កំពុងតែបន្តសាកសួរប្រធានមន្ទីរពេទ្យ និងបុគ្គលិកប្រមាណជិត១០ រាប់ទាំងជនជាតិចិនផងដែរ ដោយមិនទាន់ចប់នៅឡើយទេ។
នៅរសៀលថ្ងៃនេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។
យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន...








