ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ) លោក​​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៅ​​ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក​​ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នាជំនួបនោះ លោក​​រដ្ឋមន្ត្រីបាន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកម្មការទូតរបស់ឯកឧត្តមអគ្គរាជទូតជប៉ុននៅកម្ពុជា ហើយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជារួមចំណែកក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។ ឆ្នាំនេះគឺជាខួបអនុសាវរីយ៍ ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនក...
ក្រសួងពាណិជ្ជកម្មកម្ពុជានឹងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីក្រុងណាននីង

ក្រសួងពាណិជ្ជកម្មកម្ពុជានឹងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីក្រុងណាននីង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖  ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយគណៈកម្មការពិព័រណ៍ចិន-អាស៊ាន នៃទីក្រុងណាននីង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។ មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​​ ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកស្រី​បណ្ឌិត វៃ ចាវហ៊ុយ (Wei Zhaohui) អគ្គលេខាធិការនៃគណៈកម្មការពិព័រណ៍ចិន-អាស៊ាន និងលោក អ៊ូ គួកឈាន (Mr. WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម អមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា លោក លោកស្រីតំណាងក្រុមហ៊ុន សហគ្រាសកម្ពុជា និងពាណិជ្ជករ និងអាជីវករប្រមាណ ១០០ នាក់។ ក្នុងពិធីផ្សព្វផ្សាយនេះ លោក​​ ឈួន ដារ៉ា បានរម្លឹកពីការចូលរួមពិព័រណ៍របស់ភាគីកម្ពុជា ដោយ ក្រស...
រោងចក្រផលិតស្បែកជើងមួយរបស់ចិនរើសទីតាំងពីមីយ៉ាន់ម៉ាមកផលិតនៅកម្ពុជា

រោងចក្រផលិតស្បែកជើងមួយរបស់ចិនរើសទីតាំងពីមីយ៉ាន់ម៉ាមកផលិតនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័ យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោ បាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័សក៏ដូចជាមាន គោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើក...
លោក​​ ប៉ាន សូរស័ក្តិ អញ្ជើញរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ស្ដីពី ការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួចជូន

លោក​​ ប៉ាន សូរស័ក្តិ អញ្ជើញរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ស្ដីពី ការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួចជូន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ទីក្រុងដូហា)៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣។ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទ LDC5 ដោយបានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ព្រមទាំងបានអញ្ជើញរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ជូនកិច្ចប្រជុំពេញអង្គក្នុងសម័យប្រជុំស្ដីពីការអនុម័តសេចក្ដីប្រកាសនយោបាយដូហា និងចូលរួមក្នុងពីធី បិទបញ្ចប់សន្និសីទអង្គការសហប្រជាជាតិលើកទី៥...
ក្រុមហ៊ុន GCS បើកសម្ភោធជាផ្លូវការផលិតផលថ្មី របស់ខ្លួន និង យុទ្ធសាស្ដ្រ ទីផ្សារឆ្នាំ២០២៣

ក្រុមហ៊ុន GCS បើកសម្ភោធជាផ្លូវការផលិតផលថ្មី របស់ខ្លួន និង យុទ្ធសាស្ដ្រ ទីផ្សារឆ្នាំ២០២៣

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: ក្រុមហ៊ុន ជី ស៊ី អេស (GCS) ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយគ្រុប (ISI Group) នាល្ងាចថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ បាន បើកសម្ភោធ ផលិតផលថ្មី របស់ខ្លួន ជាផ្លូវការ និង បង្ហាញពី យុទ្ធ សាស្ដ្រ ទីផ្សារឆ្នាំ២០២៣របស់ក្រុមហ៊ុនផងដែរ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន តាំងពីដើមរៀងមក ។ លោក យឹម រ៉ាដា អគ្គនាយកនៃក្រុមហ៊ុន ក្លូប៊លខេមស្តារ បានថ្លែងថា ហ៊ុន GCS គឺជាក្រុមហ៊ុនក្នុងស្រុក បានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយលោកឧកញ៉ា កាំង ម៉េងហ៊ុយ ជាលក្ខណះគ្រួសារដែលមានផលិត ផលម៉ាកខេមស្តាមួយចំនួន ក្នុងនោះ មាន ម្សៅបៀ កជញ្ជាំង ម្សៅការពារជំរាបទឹក ស៊ីម៉ង់ កាវបិទការ៉ូ ស៊ីម៉ង់ចាក់ក្បាលសសរជាដើម។ លោក យឹម រ៉ាដា បានលើឡើងថា ដោយមើលឃើញអំពីវិសាលភាពនៃវិស្ស័យ សំណង់មានការរីក ចំរើនខ្លាំង និងដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនាពេលនោះ ទើបនៅដើមឆ្នាំ២០១៥ យើងបានចុះប...
ឧកញ៉ា សូ រ៉ូសលីន៖បើរាជរដ្ឋាភិបាលប្រែក្លាយខេត្ដព្រះសីហនុ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ពិភពសហគ្រិននឹងទៅជាទង់នាំសេដ្ឋកិច្ចជាតិ

ឧកញ៉ា សូ រ៉ូសលីន៖បើរាជរដ្ឋាភិបាលប្រែក្លាយខេត្ដព្រះសីហនុ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ពិភពសហគ្រិននឹងទៅជាទង់នាំសេដ្ឋកិច្ចជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ ឧកញ៉ា សូ រ៉ូសលីន- So Roseline ជាសហគ្រិនខ្មែររស់នៅប្រ​ទេស​អ៊ីតាលី ជាតំណាងពិសេសរបស់សហភាពពិភពលោក នៃសហគ្រាសធនតូចនិងមធ្យម ( WUSME) The World Union of Small and Medium Enterprises និងតំណាងឲ្យប្រធានសមាគមន៍ សហគ្រិន ស្ត្រីកម្ពុជា បានថ្លែងក្នុងកម្មវិធីជួបជុំសហគ្រិន រៀបចំទ្បើងដោយ Ratha Leadership នៅខេត្ដព្រះសីហនុថា បច្ចុប្បន្នខេត្ដព្រះសីហនុ ជាខេត្ដមួយមានការរីកចម្រើនយ៉ាងស្រស់បំព្រង ព្រោះកន្លែងខ្លះ ជ្រុងខ្លះ មើលទៅមិនចាញ់អឺរ៉ុបទេ និងមានសក្ដា​នុពលពហុវិស័យដូចជាទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកំពង់​ផៃសមុទ្រ ដែលបើកទ្វារទៅកាន់ពិភពលោក ។ លោកស្រីឧកញ៉ាលើ​ក​​ឡើងថា ហេតុនេះបើរាជរដ្ឋាភិបាល ប្រែក្លាយខេត្ដព្រះសីហនុនេះ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ដើម្បីទាក់ទាញវិនិយោគពីបណ្ដាប្រទេសនានា ជំុវិញពិភពលោក ជាតំបន់អនុគ្រោះពន្ធក្នុងអាស៊ានយើងនេះ គឺពិភពសហគ្រិននឹងជាទង់នាំសេដ្ឋកិច្ចជាតិ ទៅកាន់ភាពជោគជ័យយ៉...
កម្ពុជា-ចិន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន)

កម្ពុជា-ចិន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​​ សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាងរបស់ លោករដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជកម្ម និង លោក​​ SHEN Danyang អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន) បានចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ លោក​​រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តហៃណាន និងភ្ញៀវអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នារសៀលនេះ និងបានធ្វើការលើកឡើងអំពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ស្របទៅតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់គោលនយោបាយចិន ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែង ការកសាងច្រករបៀងមច្ឆាជាតិ និងជម្រុកស្រូវនៅភាគ...
ក្រុម​ហ៊ុន​ គ្លូប៊ល​ ត្រាស់​ ប្រផឹធី​ ឯ.ក បានរៀបចំពិធីគម្រប់ខួប០១ឆ្នាំ​របស់ខ្លួន​​សម្រាប់​ការឈរជើង​លើ​​ទីផ្សារ​កម្ពុជា​​

ក្រុម​ហ៊ុន​ គ្លូប៊ល​ ត្រាស់​ ប្រផឹធី​ ឯ.ក បានរៀបចំពិធីគម្រប់ខួប០១ឆ្នាំ​របស់ខ្លួន​​សម្រាប់​ការឈរជើង​លើ​​ទីផ្សារ​កម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន​ គ្លូប៊ល​ ត្រាស់​ ប្រផឹធី​ ឯ.ក ដែលជាក្រុមហ៊ុន​វិនិយោគលើវិស័យអចលនទ្រព្យមួយនៅកម្ពុជា​បាន​​រៀបចំពិធីគម្រប់ខួប០១ឆ្នាំ​របស់ខ្លួន​ជាផ្លូវការហើយ​​ កម្មវិធីនេះគឺ រៀបចំឡើងកាលពីល្ងាច​​ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ ចាប់ផ្ដេីមកម្មពិធីអាហារសាមគ្គី​ ម៉ោង​ ៤:១៥​ រសៀល មានទីតាំងក្នុងបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្ទះលេខ​ A49 ផ្លូវលេខ​ ៣២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​​ យោងតាម​​ អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ការសម្ភោធថ្ងៃនេះគឺ ចង់​ជំរាបជូន ភ្ញៀវទាំងអស់ដែលបានចូលរួមថា​​ សព្វថ្ងៃនេះ ក្រុមហ៊ុន​​កំពុងតែវិនិយោគ លើ គម្រោង​ដី​ឡូតិ៍ ដែលមាន​​លំនៅដ្ឋាន អូសាកាស្មាតលែន ខេត្តកំពង់ស្ពឺ ជាតំបន់​កំពុងតែមាន​​សក្ដានុពល ស្ថិតក្នុងតំបន់ឧស្សាហកម្ម (មានរោងចក្រ) ជាប្រភេទដីលេខ២ ដែលទិញហើយ​​ចំនេញលឿន ចន្លោះពី៣-៧ឆ្នាំ។ ហេតុដូច្នោះហើយ ក្រុមហ៊ុន មានគោលការណ៍ បង់​​រំលស់សុទ្ធ ២ឆ្នាំ ឥតការប្រាក់បង់ត្រឹមតែ $59/ខែប្រាក់ខែ 250$/ខែ ត...
រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីលទ្ធភាព ដើម្បីជំរុញការជ្រៀតចូលទីផ្សារការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប

រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីលទ្ធភាព ដើម្បីជំរុញការជ្រៀតចូលទីផ្សារការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)  នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះបាន អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា។ ជំនួបពិភាក្សានេះ ក៍មានការអញ្ជើញចូលរួមពី លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ និងជាប្រធានកិត្តិយ សសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ផងដែរ។ លោករដ្ឋមន្រ្តី បន្តថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ឆ្លៀតក្នុងឱកា...
តើ​កម្ពុជា-មហាមិត្ត​​​ចិន​​ បានចុះហត្ថលេខា​​លើ​​ឯកសារកិច្ចព្រមព្រៀងសំខាន់អ្វីខ្លះ!

តើ​កម្ពុជា-មហាមិត្ត​​​ចិន​​ បានចុះហត្ថលេខា​​លើ​​ឯកសារកិច្ចព្រមព្រៀងសំខាន់អ្វីខ្លះ!

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង, ចិន)៖ នាថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន, ឯកសារកិច្ចព្រមព្រៀងសំខាន់មួយ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក​​ លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។ ឯកសារកិច្ចព្រមព្រៀងនោះគឺ៖ ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ ដែលចុះហត្ថលេខាដោយ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ភាគីកម្ពុជា) និង លោក​​ វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ភាគីចិន)។ សូមបញ្ជាក់ជូនថា ក្រៅពីឯកសារកិច្ចព្រមព្រៀងនេះ ក៏នៅមានឯកសារកិច្ចព្រមព្រៀងចំនួន ១១ ផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខានា​ឱកាស​នោះដោយ...