ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំបានស្រកចុះជាបណ្ដើរៗហើយ
AKP កំពង់ធំ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ --
ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំបានស្រកចុះជាបណ្ដើរៗហើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤នេះ។
នៅព្រឹកនេះ ទឹកស្ទឹងសែននៅស្ថានីយ៍កំពង់ធំ ទឹកមានកម្ពស់១៣,៧៥ម៉ែត្រ ស្រកចុះ០,០៥ម៉ែត្រ ពោលគឺស្រកចុះ០,១៩ម៉ែត្រ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤មក ខណៈនៅស្ថានីយ៍ស្រុកសណ្ដាន់ថ្ងៃនេះ ទឹកមានកម្ពស់១៧,៨៨ម៉ែត្រ ស្រកចុះ០,១៦ម៉ែត្រ ពោលគឺស្រកចុះ១,៣៥ម៉ែត្រ ចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤មក។ តាមសេចក្តីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម បញ្ជាក់ទៀតថា ក្នុងរយៈពេល០៣ថ្ងៃខាងមុខនេះ ទឹកនឹងបន្តស្រកចុះបន្ថែមទៀត។
តាមសេចក្ដីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៤នេះ ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេលកន្លងមកបានធ្វើឱ្យប៉ះពាល់ និងខូចខាតលើដំណាំស្រូវរបស់ប្រជាកសិករចំនួន០៨ក...








