ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 23 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,877 នាក់ អ្នកជាសះស្បើយ= 117,146 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើក​ទី៤០ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តព្រះសីហនុដែលធ្វើ​ឡើង​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មមផងដែរ៕...
វង់ល្បែងខុសច្បាប់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដូចជាបញ្ជល់មាន់ និងអាប៉ោង ពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ​​

វង់ល្បែងខុសច្បាប់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដូចជាបញ្ជល់មាន់ និងអាប៉ោង ពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ​​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ យូគី អាប៉ោង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅក្បែរប៉ុស្តឹ៍រដ្ឋបាលនគរបាល ស្ថិតនៅក្នុងភូមិចុងស្រង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដោយគ្មានការរំខានដល់មន្ត្រីអនុវត្តច្បាប់ឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរិះគន់ថា អាជ្ញាធរហាក់ដូចជារក្សាទុកវង់ល្បែងខាងលើនេះជាឆ្នាំងបាយ ដោយមិនខ្វល់ប្រជាពលរដ្ខដេកព្រួយបារម្ភចំពោះអំពើចោរកម្ម និងអំពើហឹង្សា ដែលជាផលរបស់អំពើខុសច្បាប់នេះ។ ប្រជាពលរដ្ឋបាននិយាយថា ការប្រមូលផ្តុំគ្នាលេងល្បែងខុសច្បាប់ ក៏បង្កើតជាប្រភពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដោយសារពួកអ្នកមកលេងល្បែងនៅទីកន្លែងនេះ នឹងចែកចាយបន្ត។ ប្រជាពលរដ្ឋ ដែលដេករងារព្រោះអំពើពាលាអាវ៉ាសែស្ថិតនៅក្បែរផ្ទះ សំណូមពរដល់ឯលោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសង បញ្ជល់មាន់ និងអាប៉ោង ខុសច្បាប់នៅទីតាំងខាងលើនេះផង ដើម្បីចូលរួមអនុវត្តគោលនយោបាយ...
មន្ត្រីឃ្លាំមើលទំនិញខូចគុណភាព នៅច្រកទ្វារព្រំដែនព្រែក​ចាក រឹបអូសបង្គារចាក់ចាហួយ១២តោន ដើម្បីកម្ទេចចោល

មន្ត្រីឃ្លាំមើលទំនិញខូចគុណភាព នៅច្រកទ្វារព្រំដែនព្រែក​ចាក រឹបអូសបង្គារចាក់ចាហួយ១២តោន ដើម្បីកម្ទេចចោល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ មន្ត្រីឃ្លាំមើលទំនិញខូចគុណភាពនៃក្រសួងពាណិជ្ជកម្មប្រចាំ ខេត្តកំពត កាលពី​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ បាន​ចាប់​រថយន្តពីរ​គ្រឿង ដឹក​គ្រឿង​សមុទ្រ នាំចូល​ពី​​វៀតណាម ក្រោម​បទ សង្ស័យ ទំនិញ​ទាំងនោះ មាន​សារ​ធាតុគីមី ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាពអ្នក​បរិភោគ​។​ មន្ត្រី​នៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ថាប្រចាំ​ស្នាក់ការខាងលើ បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ធុន​ធំពីរ​គ្រឿង នៅក្នុង​ទឹកដីស្រុក​កំពង់ត្រាច ខេត្តកំពត កំពុងដឹក​បង្គា​ចាក់បញ្ចូល​សារធាតុ​គីមី​ ត្រូវបាន​រកឃើញ​បង្គានៅក្នុងតេស​នីមួយៗ សុទ្ធតែ​ត្រូវបាន​ចាក់​ចាហួយចូលក្នុង​ក្បាល​។​ ​មមន្ត្រី ក.ប.ប. ដដែល បានបញ្ជាក់​ថា ចាហួយក្នុង​ខួរក្បាល​បង្គា បើមានសារធាតុគីមីបែបនេះ នឹង​បង្ក​ផលប៉ះពាល់ដល់​សុខភាព​មនុស្ស​ទូទៅ ក្រោយពេល​ទទួលទាន​​។​ ​សូមបញ្ជាក់ថា រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ បាន​ដឹក​បង្គា ក្ដ...
លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់មធ្យោបាយជួយសង្រ្គោះប្រជាពលរដ្ឋនៅកោះរ៉ុង

លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់មធ្យោបាយជួយសង្រ្គោះប្រជាពលរដ្ឋនៅកោះរ៉ុង

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានចាត់បញ្ជួនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យក្រុមហ៊ុន G.T.V.C  ទៅដឹកជញ្ជួនយកប្រជាពលរដ្ឋរងគ្រោះនៅកោះរ៉ុង មកជួយសង្គ្រោះនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន មានករណីប្រឈមពីរផ្សេងគ្នា គឺស្រ្តីម្នាក់បានជួបគ្រោះថ្នាក់ដួលក្នុងបន្ទប់ទឹក ឈ្មោះ បិន​ ផា​ អាយុ២៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​រៀបបន្ទប់​នៅរីស៊ត​ ហ្គោហ្គេន​ មាមានផ្ទៃពោះមួយខែ​កន្លះ  នៅភូមិកោះតូច​ សង្កាត់-ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ចំណែកបុរសម្នាក់ មានជំងឺគ្រុនពោះវៀនបណ្ដាលឲ្យចុកខ្លាំង ឈ្មោះ កែវ ចំណាប់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅមេតមាំងឃី បឹងហ្គាឡូ នៅភូមិ-សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ អ្នកទាំងពីរ ត្រូវបានបញ្ជូនតាមអូប័រ និងដឹកបន្តតា...
អគ្គនាយនៃអគ្គនាយកកដ្ឋាន «ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង

អគ្គនាយនៃអគ្គនាយកកដ្ឋាន «ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ​​ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង (វគ្គទីមួយ) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី លោក​អគ្គនាយករង លោក លោកស្រី​ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញអំពីបទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌនីតិវិធីត្រួតពិនិត្យនិងការស៊ើបអង្កេត ដោយ លោក​​ ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ និងលោក ម៉េង សុងឃាង ប្រធ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ានកាលពីទី១៧ ខែមករា ឆ្នាំ២០២២នេះ។ នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភា​ក្សាជាមួយ លោក អគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលលោក នឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ានមានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុង​តែមាននាពេលនេះ ។ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ...
ឧកញ៉ាល្បីខាងឆបោក និងរកស៊ីអត់ដើម ប៉ែន នួន ត្រូវតុលាការដាក់គុក ក្នុងខេត្តកំពត

ឧកញ៉ាល្បីខាងឆបោក និងរកស៊ីអត់ដើម ប៉ែន នួន ត្រូវតុលាការដាក់គុក ក្នុងខេត្តកំពត

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ បានសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា ប៉ែន នួន ដែលមានកេរ្តិ៍អាក្រក់ ដោយសារពូកែឆបោក និងរកស៊ីអត់ដើមរហូតមានទ្រព្យសម្បត្តិច្រើន ហើយធ្លាប់មានរឿងអាស្រូវជាប់គុកនាពេលកន្លងមក។ នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកអនុប្រធានតុលាការបានបញ្ជាទៅប្រធានពន្ធនាគារខេត្តកំពត ឲ្យឃុំខ្លួនឧកញ៉ា ប៉ែត នួន ក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ លោកបានបញ្ជាក់ថា «ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិព្រៃពាយ និងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែមិថុនា  ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ»។ យោងតាមក្រមព្រហ្មទណ្ឌបានចែងថា មាត្រ...
ជនជាតិចិនមួយក្រុមប្រើកាំភ្លើងខ្លី បាញ់ប្លន់យកកាបូបពីជនជាតិពីរនាក់ប្តីប្រពន្ធ ក្នុងខណ្ឌចំការមន

ជនជាតិចិនមួយក្រុមប្រើកាំភ្លើងខ្លី បាញ់ប្លន់យកកាបូបពីជនជាតិពីរនាក់ប្តីប្រពន្ធ ក្នុងខណ្ឌចំការមន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២  ជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធខ្លី បានបាញ់គំរាមដណ្តើមយកកាបូបលុយពីជនជាតិចិនពីរនាក់ប្តីប្រពន្ធ ដែលកំពុងបើកទ្វារចុះរថយន្តទល់មុខស្ថានទូតម៉ាឡេស៊ី តាមផ្លូវលេខ៤១ កែងផ្លូវនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា នាវេលាម៉ោង៩ និង៣០នាទីយប់ បុរសជនជាតិចិនម្នាក់ ជាជនសង្ស័យ បានដើរចូលទៅអង្គុយលេងនៅក្នុងខុនដូ លុះដល់វេលាម៉ោង១០យប់ ជនជាតិចិនពីរនាក់ប្តីប្រពន្ធ ជិះរថយន្តទៅឈប់ខាងមុខខុនដូនោះ។ អ្នកដដែលនិយាយទៀតថា គ្រាន់តែអ្នកទាំងពីរបើកទ្វារចុះពីរថយន្ត ស្រាប់តែជនសង្ស័យម្នាក់នោះ បានស្ទុះទៅដោយយកកំប៉ុងស្ព្រៃបាញ់លើមុខជនរងគ្រោះ ដណ្តើម យកកាបូបលុយ ប៉ុន្តែជនរងគ្រោះដណ្តើមប្រតាយប្រតប់យកវិញ។ ពេលនោះ ស្រាប់តែលេចមុខជនសង្ស័យជាជនជាតិចិនពីរនាក់ផ្សេងទៀត រត់ចូល និងដកកាំភ្លើងវាយលើជនរងគ្រោះ ហើយបាញ់មួយគ្រាប់ឡើងលើតែ...
បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី

បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតន:គិរី៖ បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៃខេត្តរតនគិរី។ យោងតាមព័ត៌មានច្បាស់ការណ៍ពីមន្ត្រីមួយចំនួននៅខេត្តរតនគិរី ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ពាក់ព័ន្ធឈ្មួញរកស៊ីរត់ពន្ធឈើឆ្លងដែន តាមច្រកអន្តរជាតិ អូរយ៉ាដាវ ចូលទៅទឹកដីវៀតណាម គឺមេឈ្មួញឈ្មោះ មករា និងឈ្មោះ ហូវ ជឺវ៉ៃ ដែលជាដៃគូរកស៊ីឈើខុសច្បាប់។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ មានរថយន្តសាំងយុងដឹងឈើប្រណីតឆ្លងដែន ចូលទៅទឹកដីវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងតិចប្រាំពីរគ្រឿង និងបន្តចេញហូរហែជារៀងរាល់ថ្ងៃ។ សេចក្តីរាយការណ៍ដដែល បានបញ្ជាក់ថា កម្មភាពដឹកឈើចេញដោយខុសច្បាប់នេះ គ្មានការត្រួតពិនិត្យ...