ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ​បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក​​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាវត្តមានមាន ៧៧២រូប សន្លឹកឆ្នោតបានការ ៧៧០សន្លឹក មិនបានការ ២សន្លឹក ក្នុងនោះយល់ព្រម ៧៦៦សន្លឹក មិនយល់ព្រម ១ និងអនុប្បវាទ ៣។ ដូច្នេះសំឡេងគាំទ្រស្មើនឹង ៨៨.៥៥% នៃចំនួនសមាជិកគណៈកម្មាធិការកណ្ដាលទាំង​មូល។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ចបាន​ជាប់ជាអនុប្រធានគណបក្សប្រជា​​ជន​​កម្ពុជា។...
សម្តេច ស ខខេង អញ្ជើញ​ចូលរួម​​«ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម»

សម្តេច ស ខខេង អញ្ជើញ​ចូលរួម​​«ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ពិធីនេះមានការអញ្ជើញចូលរួមពី លោក​​ លោកស្រី​ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ជាតំណាងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ មហាជន និងយុវជន ជាច្រើនរូបទៀត។ លោក​​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធី ហើយបន្ទាប់មកស្រ្តីអតីតកម្មការនីមួយរូប បានឡើងថ្លែងរំលឹកអំពីបទពិសោធន៍ជិះម៉ូតូជួបគ្រោះថ្នាក់ជ...
លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើដំណើរតាម ម៉ូតូទឹក ដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅជូនប្រជានេសាទមួយគ្រួសារ ដែលមានជីវភាព ក្រីក្រនៅក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ លោកក៏បានធ្វើដំណើរតាមម៉ូតូទឹកទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករមួយបាវ ស្មើ ៥០គីឡូក្រាម មីប្រាំកេស ត្រីខប្រាំយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ស្ករសមួយគីឡូក្រាម ប៊ីចេងមួយគីឡូក្រាម អំបិលពីរគីឡូក្រាម និងទឹកបរិសុទ្ធពីរកេស ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏ប...
វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈមេប្រយោគទូទាំងប្រទេស និង ប្រធាន អប្បមាទ ប្រចាំរាជធានី-ខេត្ត បានទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបវិញ្ញាសារ ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងសរុប២០៤មណ្ឌល ស្មើនឹង៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន៦០ ៣៩៧នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុង...
ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា​ ជារបស់ក្រុមកម្មករនៃឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងខេត្តព្រះសីហនុ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។ អ្នកស្រី ជ័យ​​ សុគន្ធា អាយុ៤៧ឆ្នាំ ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ នៅភូមិគគីរ ឬគេល្បីហៅថា​ ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ...

កម្ពុជា-វៀតណាម ចុះហត្ថលេខាពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
… (ភ្នំពេញ)រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក​ ប៉ាន សូរស័ក្តិ និង​លោក​​ ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ បានចូលរួមចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សា​ហកម្មនិងពាណិជ្ជកម្មនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ​ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប្រធានរដ្ឋនៅព្រះរាជា​ណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អំពីការបញ្ចប់ការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មតាមព្រំដែន កម្ពុជា ជាមួយនឹងលទ្ធ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា ណាចក្រកម្ពុជា របស់ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញរៀបចំ និងពិសាអាហារពេលព្រឹកការងារជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនលោក​​ ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើឡើងនៅភូមិគ្រឹះតាខ្មៅ។ ក្នុងជំនួបអាហារពេលព្រឹកនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការស្វាគ​ម​ន៍យ៉ាងសិទ្ធស្នាលរាក់ទាក់ ជូនចំពោះ ប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួល...
ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់នៅបញ្ជូនមកដល់មន្ទីរពេទ្យ។ លោកឧកញ៉ាបានសម្តែងសន្តានចិត្តបែបនេះ បន្ទាប់ពីលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្ញៀវទេសចរបរទេសម្នាក់បានដួលសន្លប់នៅកោះរ៉ុងសន្លឹម ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហុន។ ត្រូវការជួយសង្គ្រោះបន្ទាន់ លោកបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកភ្ញៀវទេសចរបរទេសរូបនោះ ដែលបានដួលសន្លប់នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម ឬហៅថា ភូមិលេខ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ លោកឧកញ៉ាបានបន្ដថា បុរសនេះឈ្មោះ វៀន ម៉ៃខល មីហ្គេន (Wayne Michael Meegan)  អាយុ៣៨ឆ្...
សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧

សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:បន្ទាប់ពីជំនួបពិភាក្សាការងាររួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម នៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០៧រួមមាន: ១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។ ៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។ ៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២...
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទទួលជួបគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាដឹកនាំដោយឧកញ៉ា កែវ មុំ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទទួលជួបគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាដឹកនាំដោយឧកញ៉ា កែវ មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖រដ្ឋលេខាធិការ តឹករ៉េត កំរង តំណាងរដ្ឋមន្រ្តីក្រសួងពាណិ ជ្ជកម្ម ប៉ាន សូរស័ក្ដិ នៅថ្ងៃទី១ខែធ្នូនេះ បាននទទួលជួបសំណេះសំណាលជាមួយ គណៈ ប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ ឧកញ៉ា កែវ ម៉ុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានទទួលស្វាគមន៍គណៈប្រតិភូសមាគមស ហគ្រិនស្ត្រីកម្ពុជាយ៉ាងរាក់ទាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកន្លងមក ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈការលើកឡើងនូវសំណូមពរមតិយោបល់ល្អៗ ដែលបម្រើប្រយោជន៍ដល់សមាគមធុរកិច្ច កែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា យោងតាមរបាយការណ៍ធនាគារពិភពលោកសម្រាប់ខែធ្នូឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.២% នៅឆ្នា...