ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
https://www.youtube.com/watch?v=hIhtfHYVTtk ភ្នំពេញ៖ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានផ្តល់កិច្ចសម្ភាសន៍ពិសេស ស្តីពីសុវត្ថិភាពចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសជាតិកំពុងតែបោះជំហានឆ្ពោះទៅកាន់វឌ្ឍនភាព និងមោទនភាព លើឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព បានផ្លាស់ប្តូរស្ថានភាពរស់នៅ គឺគុណភាពជីវិតកាន់តែល្អប្រហាក់ប្រហែលនឹងជីវភាព និងទម្លាប់រស់នៅរបស់ប្រជាជនក្នុងបណ្តាប្រទេសជិតខាង ក៏ដូចជាប្រជាជននៃប្រទេសនៅក្នុងតំបន់ផងដែរ។ ដោយសារការរីកចម្រើនក្នុងជីវភាព និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ប្រជាជនកម្ពុជា បានកែប្រែគុណភាពជីវិតរបស់ខ្លួន ដោយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស ស្មើមុខស្មើមាត់ជាមួយប្រជាជននៃប្រជាជាតិដទៃទៀត។ ចំណែ...
កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់៥.៦ភាគរយនៅឆមាសទី២ ដោយសារវីរុសកូវីដ-១៩

កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់៥.៦ភាគរយនៅឆមាសទី២ ដោយសារវីរុសកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
សមាគមជាតិសម្រាប់ទស្សនៈវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្វើការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ ដោយផ្តោតទៅលើការវាយតម្លៃពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅឆមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ ការស្ទង់មតិនេះ ក្រុមសេដ្ឋវិទូ៨០ភាករយបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចអាមេរិកនៅឆមាសទី២នៃឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះក្នុងរង្វង់៥.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវិធានការបិទប្រទេសនៅតែបន្ត និងការឆ្លងរាលដាលនៃវីរុសកលូវិដ-១៩ នៅតែបន្តកើនឡើង ។ ក្រុមសេដ្ឋវិទូដដែល បានប៉ាន់ប្រមាណបែបនេះ ដោយផ្អែកលើហេតុផលថា ក្នុងរយៈពេល៤ខែគិតត្រឹមខែមេសា ឆ្នាំ២០២០ ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិក បានកើនឡើងដល់ជាង២០លាន ៧សែននាក់ ដែលជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុត ៕...
លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនគ្រប់គ្រង

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនគ្រប់គ្រង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ដកិច្ច របស់ខ្លួនគ្រប់គ្រង ឲ្យបានល្អបញ្ជៀសការលិចលង់ និងកកស្ទះសំរាម នៅរដ្ដូវវស្សានេះ ។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំជាមួយ អភិបាលខណ្ឌ សង្កាត់ ស្ដីពីដោះស្រាយបញ្ហាការប្រឡាយ លូ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ ។ លោក  បានបញ្ជាក់ថា តាមការសង្កេឃើញរបស់លោក នៅខណ្ឌពោធិ៏សែនជ័យ មានជំនន់ កកស្ទះទឹកភ្លៀង ពិតប្រាកដមែន ដោយសារ សំរាមហូរមកកកស្ទះនៅមុខលូ រឿងនេះអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវទទួលខុសត្រូវប្រឡាយតូចៗ លូតូចៗ នៅតាមភូមិ សហគមន៏ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែចុះស្ដារភ្លាម បើខ្លួនអត់មានសមត្ថភាពត្រូវរាយការណ៏មក សាលារាជធានីភ្នំពេញ ។ លោកឃួង ស្រេង បញ្ជាក់ទៀតថា បញ្ហាការស្ដារប្រឡាយ លូ ធំៗ ជាដែនសមត្ថកិច្ច រ...
ប្រទេសទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជា​ ទៅដាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន

ប្រទេសទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជា​ ទៅដាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុននៅក្នុងប្រទេសខ្លួន។ លោកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគមកពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោក ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។ លោកអគ្គរដ្ឋទូត មានប្រសាសន៍បែបនេះ ក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ។ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានបញ្ជាក់ថា ប្រជាពលរដ្...
វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ
https://www.youtube.com/watch?v=hIhtfHYVTtk
លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល

លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋបីឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។ ឃុំទាំងបីនៃស្រុកពញាឮ រួមមានឃុំភ្នំបាត, ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវផ្លូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នេះ​ផងដែរ​ លោករដ្ឋមន្ត្រី​បាន​ផ្តាំ​ផ្ញើ​ជូន​ពួក​គាត់​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ ដោយរួម​គ្នា​ទប់​ស្កាត់​នូវ​ជំងឺកូវីត​-១៩​ តាម​ការ​ណែ​នាំ​របស់រាជរដ្ឋាភិបាល​។ ...
លោក ផាន អូន ពិភាក្សា​ជាមួយតំណាង GIZ អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់

លោក ផាន អូន ពិភាក្សា​ជាមួយតំណាង GIZ អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយជំនាញការរបស់អង្គការ​សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិអាល្លឺម៉ង់ (GIZ) ដើម្បីពិភាក្សា​អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ កិច្ចពិភាក្សានេះ គឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រព្រឹត្តិទៅនាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយក ក.ប.ប. ក៏បានស្នើសុំឲ្យ GIZ ជួយផ្តល់ធាតុចូលសំខាន់ៗ​ ដើម្បីផ្តើមកសាងសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹង​នីតិវិធីនៃការស៊ើបអង្កេត, នីតិ...
ជនពិការចំនួន ៩២នាក់ នៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ជនពិការចំនួន ៩២នាក់ នៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជនពិការចំនួន ៩២នាក់ នៃសមាគមជនពិការអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ ។ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោកជំទាវ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសពីមេរោគកូវីដ-១៩នេះឡើយ។ លោកស្រីបានបន្ថែមទៀតថា ទោះបីនៅ ប្រទេសកម្ពុជាយើងមានភាពធូរស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សាអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការធំ បក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការធំ បក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងវិញ នៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ សំណង់អគារមានទំហំជាង៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់ជិតរួចរាល់ទាំងស្រុងហើយ គឺបានប្រមាណ៩៥ភាគរ។ មុននឹងអញ្ជើញទៅពិនិត្យការដ្ឋាននេះ សម្តេចតេជោ ហ៊ុន  សែន បានសរសេរសារនៅលើហ្វេសប៊ុក មុននេះបន្តិចថា៖ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ ដែលខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។ ...
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ១៣០តោន

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ១៣០តោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមចំនួនជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះ នៃគណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាប និងរឹបអូសរក្សាទុក នាពេលកន្លងមក នឹង ដុតកម្ទេចចោលនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ។ សេចក្តីជូនដំណឹងបានឱ្យដឹងថា ការកម្ទេច ចោលឱសថខុសច្បាប់ និងផលិតផល ក្លែងក្លាយទូទៅទាំងនេះ ត្រូវបានអនុវត្តន៍តាមការបង្គាប់របស់តុលាការ ឱ្យធ្វើការកម្ទេចចោល នៅទីលានចោល សំរាមដង្កោ សង្កាត់ជើងឯកខណ្ឌដ ង្កោ រាជធានីភ្នំពេញ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡា ហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី សំណាក់ថ...