សម្ដេចក្រឡាហោមជួបពិភាក្សាជាមួយអន្ដរក្រសួងនិង មន្ដ្រីពន្ធនាគាររកដំណោះស្រាយបញ្ហាអ្នកទោសចង្អៀតណែនក្នុងពន្ធនាគារ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី០៨ឧសភានេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាពភាគីពាក់ព័ន្ធជាច្រើនផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង បាន លេីកឡេីងថា តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ។
សម្តេច បន្តថា ដោយសារការកកស្ទះ និងភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន។
សម្រាប់រដ្ឋមន្រ្តីក្រសួងយុ...








