ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តកំពង់ធំ នាំយកស្រូវពូជ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចែកជូន​ប្រជាពលរដ្ឋ ៥៨០គ្រួសារ

អភិបាលខេត្តកំពង់ធំ នាំយកស្រូវពូជ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចែកជូន​ប្រជាពលរដ្ឋ ៥៨០គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដើម្បីធានាដល់ការ​ស្តារ​ឡើង​វិញ​នូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងចែកស្រូវ​ពូជជូន​ប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ​ចំនួន ៥៨តោន ស្មើនឹង ៥៨០គ្រួសារ នៅស្រុកស្ទោង ហើយទីតាំងប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ លោក បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ​ក្រោយ​ពេល​ទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បី​ដោះ​ស្រាយ​បញ្ហា ស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។ ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានអំពាវនាវដល់ប្...
យុវជនកម្ពុជាបង្ហាញការប្ដេជ្ញាចិត្តជំរុញបច្ចេកវិទ្យារ៉ូបូត បន្ទាប់ពីទទួលបានជ័យលាភីលេខ២ក្នុងការប្រកួតរ៉ូបូតអន្តរជាតិ

យុវជនកម្ពុជាបង្ហាញការប្ដេជ្ញាចិត្តជំរុញបច្ចេកវិទ្យារ៉ូបូត បន្ទាប់ពីទទួលបានជ័យលាភីលេខ២ក្នុងការប្រកួតរ៉ូបូតអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមសិស្សវិទ្យាល័យកម្ពុជាដែលមានសមាជិត៩នាក់ បានទទួលជ័យលាភីលេខ២ក្នុងប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge នៅទីក្រុងអាតែន ប្រទេសក្រិក ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ពួកគេបានបង្ហាញពីជំនាញដ៏ល្អក្នុងការបង្កើតរ៉ូបូត នៅក្នុងការប្រកួតប្រជែងជាមួយក្រុមសិស្សមកពីជាង១៩០ប្រទេស។ នៅក្នុងពិធីជួបសំណេះសំណាល នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមយុវជនជ័យលាភីទាំងនេះបានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកវិទ្យារ៉ូបូតនៅកម្ពុជា។ លោក ដាវ អានសាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។ លោកបានកោតសរសើរដល់ជ័យលាភីទាំងអស់ចំពោះសមិទ្ធផលជោគជ័យរបស់ពួកគេ ព្រមទាំងការបង្...
ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលនិងបើកវិទិកាសាធារណះ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលនិងបើកវិទិកាសាធារណះ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្រុកស្រីសន្ធរ : នាព្រឹកថ្ងៃអាទិត្យ ទី៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នៅក្នុងបរិវេណវត្តទងត្រឡាច ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទង និង ឧកញ៉ា អែល សារ៉ុម សមាជិកគណះកម្មាធិការសាខាបក្ស ខ៦ ចំណុះ គណះកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ រួមដំណើរដោយលោក ពូន វណ្ណា និងលោក សូ សុភី បានអញ្ជើញសំណេះសំណាល និងបើកវេទិកាសាធារណះ ដោយមានប្រជាពលរដ្ឋប្រមាណ៧១៦គ្រួសារ បានចូលរួមលើកឡើងនូវបញ្ហាផ្សេងៗយកមកដោះស្រាយ។ ឧកញ៉ា ឡូវ ហ៊ឹង បាននាំយកមកនូវអំណោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ រួមមានឧបត្ថម្ភក្មេងកំព្រា៧នាក់ក្នុងម្នាក់ទទួលបានថវិកា៣០ម៊ឺនរៀល ឧបត្ថម្ភម្សៅទឹកដោះDumex ចំនួន៦កំប៉ុង ដល់គ្រួសារកូនភ្លោះ២នាក់ ឧបត្ថម្ភក្តាមមឈ្ឈូស១១ នាក់ ឧបត្ថម្ភថវិក...
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសម៉ាឡេស៊ី

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event - ICAN2024) ចាប់ពីថ្ងៃទី ២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សានិងសម្រេចនូវការព្រមព្រៀងនានាពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងឪកាសនេះដែរ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលតួកគី ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ក្នុងការជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិរវាងប្រទេសទាំងពីរ ព្រមទាំងសម្រួលការធ្វើដំណើរតាមផ្លូវអាកាសពីអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលនយោបាយថ្...
រដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

រដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រកួតសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ លើជំនាញដូចជា ជំនាញតបណ្តាញអគ្គិសនី, ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, និង ជំនាញ Information Network Cabling (Demo)៕...
គណៈប្រតិភូសភាកម្ពុជា ចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥

គណៈប្រតិភូសភាកម្ពុជា ចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបូកសរុបនៃមហាសន្និបាតអាយប៉ាលើកទី៤៥ មាន​ លោក ឃុត ចាន់ដារ៉ា លោក សេង ញ៉ក់ ឯកឧត្តម កែវ ពិសិដ្ឋ និងអមដោយ​ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍។ កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល (Joint Communique)នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំនេះ​ គណៈប្រតិភូសភាកម្ពុជាបានចូលរួមបញ្ចេញមតិយោបល់យ៉ាងសកម្ម និងផុសផុលលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលនៃមហាសន្និបាត ស្របតាមខ្លឹមសារនៃមហាសន្និបាតអាយប៉ាលើកទី៤៥។ អន្តរសភាអាស៊ាន (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA ជាការងារការទូតសភាក្ន...
កម្ពុជា និងអង្គការសុខភាពពិភពលោក ចុះហត្ថលេខាលើយុទ្ធសាស្រ្តចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងសុខភាព និងសុខុមាលភាពប្រជាជន

កម្ពុជា និងអង្គការសុខភាពពិភពលោក ចុះហត្ថលេខាលើយុទ្ធសាស្រ្តចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងសុខភាព និងសុខុមាលភាពប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថលេខាលើយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយលោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខានេះ បានអ្វើឡើងនាឱកាសដែលលោកសាស្រ្តាចារ្យចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥...
៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា បានជិត៣០០រណី

៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា បានជិត៣០០រណី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា រដ្ធមន្ត្រីក្រសួងមហាផ្ទៃ បានជិត៣០០រណី ក្នុងចំណោមសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៨២គណនី។ តាមរយៈបណ្តាញសង្គមលោកអភិសន្ដិបណ្ឌិត ស សុខា នារសៀលថ្ងៃទី២១ ខែតុលានេះ បានលើកឡើងថា«៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋបានជាង ៥០០គណនី តាមរយៈផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៩ខ...
ក្រសួងធនធានទឹក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្ដិការអភិវឌ្ឍនធនធានមនុស្ស

ក្រសួងធនធានទឹក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្ដិការអភិវឌ្ឍនធនធានមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ លោកជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍនធនធានមនុស្ស។ ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សូមជម្រាបថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ព្រមទាំងចូលរួមអនុវត្តគម្រោង និងសកម្មភាពរួមគ្នាដែលនឹងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ។ ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីបានមានប្...
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន។ ពិធីនេះប្រព្រឹត្តិឡើងនៅទីបញ្ជាការដ្ឋានរថក្រោះ ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានរថក្រោះ គណៈអភិបាល និងអង្គភាពជុំវិញខេត្ត ព...