ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” ជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស
ភ្នំពេញ៖“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” បានត្រូវបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ដូមីនិក វីលៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ។ពិព័រណ៍រយៈពេលពីរថ្ងៃដែលមានស្តង់ទំនិញចំនួន៧៥នេះ រៀបចំដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) ដោយមានការគាំទ្រពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ កម្មវិធី SheTrades និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ( UK International Development )។
ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្មនិងការវិនិយោគរបស់ចក្រភពអង់គ្លេសនិងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ព្រឹត្តិការណ៍មួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញគាំទ្រទៅដល់សហគ្រិនស្ត្រីនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំនៅក្នុងប...








