ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ស្ថិតនៅស្រុកមណ្ឌល សីម៉ា ខេត្តកោះកុង
ខេត្តកោះកុង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង ជាពិសេស បច្ចុប្បន្ននេះ តម្រូវការនៃទីផ្សារមានច្រើន ណាស់លើវិស័យវារីវប្បកម្មដែលទាមទារឲកសិករយើង ត្រូវមានការចិញ្ចឹមបែបពាណិជ្ជកម្មឲ្យបានច្រើន ឆ្លើយតបនឹងតម្រូវការអ្នកបរិភោគក្នុងស្រុក។
បន្ទាប់ពីស្តាប់ការណែនាំពីឯកឧត្តមបណ្ឌិត កៅ ថាច ពីសក្តានុពល វិស័យវារីវប្បកម្មរួចមក ម្ចាស់ កសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ខាងលើ បានទទួលស្គាល់ថា «មុនការបិទព្រំដែនរ...








