រយៈពេល៩ខែ បរិមាណទំនិញនិងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញចំនួនជាង ៣,៥ លានតោន
យោងតាមរបាយការណ៍មិនទាន់បានធ្វើសវនកម្មបានឱ្យដឹងថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះកំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៣,៥ លានតោន កើនឡើងជិត១៤ភាគរយ ,បរិមាណកុងតឺន័រឆ្លងកាត់មាន ៣៦៥ ៩៨៧ ធីអ៊ីយូកើនជិត២០ភាគរយ ,បរិមាណនាវាសរុបមានជាង៤ពាន់ កើនឡើងជាង២៥ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៤៤៥ កើនឡើងជាង២៦ភាគរយ និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ២៣ ៦៦៧ កើនឡើងប្រមាណ៦៦ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។
ប្រភពដដែលបន្តថាសម្រាប់តែខែកញ្ញាកន្លងទៅថ្មីៗនេះកំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ៤២ ៤ ៤៤៧ តោន ធៀបនឹងខែកញ្ញាឆ្នាំ២០២៣ ដែលមានចំនួន៣៣៧ ៦០០តោន កើនជាង ២៥ភាគរយ និងបរិមាណកុងតឺន័រឆ្លងកាត់មាន ៥២ ២៨៣ ធីអ៊ីយូកើនជាង៤៥ភាគរយ ,បរិមាណនាវាសរុបមានចំនួន ៤៥៣ គ្រឿង កើនឡើងជាង១៣៤ភាគរយ និ...