តើលោកហូរ ជានរណា ហេតុអ្វីសមត្ថកិច្ចមិនហ៊ានបង្រ្កាប ទីតាំងល្បែងស៊ីសង មាន់ជល់ អាប៉ោង ស្ថិតនៅភូមិបឹង ស្រុកសន្ទុក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ទីតាំងជល់មាន់មួយកន្លែងដែលស្ថិតនៅស្រុក សន្ទុក ជាប់ព្រំប្រទល់ស្រុកស្ទឹងត្រង់បានគៀងគរប្រមូលផ្ដុំអ្នកភូមិនិងអ្នកមកពីទីរួមខេត្ត ក្រចេះ ខេត្តកំពង់ចាម នឹងកំពង់ធំ ព្រោះទីនោះជាទីប្រជុំព្រំប្រទល់ខេត្តទាំង3 តើលោក ហូរជាអ្នកណា ទើបបានហ៊ានបង្កើតល្បែងស៊ីសង មាន់ជល់ អាប៉ោង នឹងគៀងគរមនុស្សបានច្រើនបែបនេះ។
ជាក់ស្ដែងនៅថ្ងៃទី 16 ខែ សីហា ឆ្នាំ 2024នេះអង្គភាពសារព័ត៌មាន បានចុះទៅដល់ទីតាំងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងដែលស្ថិតនៅ ស្រុកសន្ទុក នឹងបានផ្តិតយករូបភាពនិងសកម្មភាពទាំងមូលនៅនឹងកន្លែងដែលមានរថយន្តនឹងម៉ូតូចូលទៅលេងជាច្រេីនគ្រឿង នឹងមានអ្នកយាមផ្លូវយ៉ាងម៉ត់ចត់។
តាមប្រភពអ្នកជល់មាន់នៅក្នុងទីតាំងសង្វៀននោះសូមមិនបញ្ចេញឈ្មោះបាននិយាយថា ទីតាំងល្បែងជល់មាន់នេះជល់ក្នុងមួយគូៗក្នុងចន្លោះពី 50 មុឺន 1លាន 2លានរហូរដល់ 8លានរៀល តើល្បែងសុីសងលេងធំបែបនេះមុននឹងអង្គភាពយើងខ្ញុំបានទៅដល់តើលោកមេប៉ុស្តិ...








