ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​​  និងលោក​ជំទាវ សូមចូលរួមរំលែកម​រណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ត្រូវជាឪពុកមាដែល​បាន​ទទួលមរណភាព

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​​  និងលោក​ជំទាវ សូមចូលរួមរំលែកម​រណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ត្រូវជាឪពុកមាដែល​បាន​ទទួលមរណភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែណ  និងលោក​ជំទាវ ព្រម​ទាំងក្រុម​គ្រួសារ​ សហការី​ សូមចូលរួមរំលែកម​រណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ដែលត្រូវជាឪពុកមា របស់ សម្ដេចតេជោ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤៥នាទី ក្នុងជន្មាយុ ១០២ឆ្នាំ ដោយ​ជរាពាធ។ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសក ឌី បូ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។​...
ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ (TEXPO)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ នៃប្រទេសប៉ាគីស្ថាន

ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ (TEXPO)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ នៃប្រទេសប៉ាគីស្ថាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅ ឲ្យបានជ្រាបថា អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន សហការជាមួយក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន នឹងរៀបចំ “ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ (TEXPO)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ នៃប្រទេសប៉ាគីស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយនេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ត្បាញផ្លូវទៅរកនិរន្តភាព” ក្នុងគោលបំណងដើម្បីបង្ហាញពីផលិតផលវាយនភណ្ឌ របស់ប្រទេសប៉ាគីស្ថានដែលប្រកបដោយនិរន្តភាព និងការបង្កើនការយល់ដឹងអំពីបរិស្ថានដល់អ្នកប្រើប្រាស់។ គណៈ កម្មការរៀបចំពិព័រណ៍ នឹងផ្តល់នូវសំបុត្រយន្តហោះទៅមក និងការស្នាក់នៅ៤ យប់ ដល់អ្នកទិញដែលបានទិញផលិតផលពីបរទេសក្នុងតម្លៃ៣-៥ លានដុល្លារអាមេរិក ឬជាប្រធាន/តំណាងនាយកប្រតិ្តបត្តិជាន់ខ្ពស់ នៃសមាគម...
សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍ណែនាំ ៦ចំណុច ជំរុញឲ្យការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍ណែនាំ ៦ចំណុច ជំរុញឲ្យការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍ណែនាំ ៦ចំណុច ជំរុញឲ្យការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ទី១៖ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេន ជាកំណត់ត្រាដែលចាត់ទុកថា គ្រួសាររបស់សហគមន៍អាស៊ាន បានយកចិត្តទុកដាក់ខ្ពស់ដល់សិទ្ធិមនុស្ស និងលក្ខខណ្ឌប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋ ឲ្យរស់នៅប្រកបដោយសេចក្តីសុខដុមរមនា រួមទាំងវិស័យពិការនៅក្នុងសហគមន៍ ដែលនាំមកនូវកត្តាសត្យានុម័ត និងសក្តានុពលដល់បងប្អូនជនមានពិការភាព អាចចូលរួមគ្រប់សកម្មភាព ក្នុងសង្គមដោយមិនមានការរើសអើង។ ទី២៖ ការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេនលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការទទួលខុសត្រូវខ្ពស់ នៅពេលដែលកម្ពុជា ទទួលវេនធ្វើម្ចាស់ផ្ទះ ដោយមានការឯកភាពដ៏ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាជនពិការអាស៊ាន និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាពិកកម្ពុជា ហើយសម្តេចក៏ជ...
អភិបាលខេត្តព្រៃវែង និង​ថ្នាក់ដឹកនាំ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ដែលត្រូវជាឪពុកមា

អភិបាលខេត្តព្រៃវែង និង​ថ្នាក់ដឹកនាំ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ដែលត្រូវជាឪពុកមា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល​ខេត្ត ​ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ មន្ទីរអង្គភាពជុំវិញខេត្ត​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង ព្រមទាំងខ្លួនខ្ញុំផ្ទាល់​  ជា សុមេធិ និងភរិយា សូមចូលរួមរំលែកម​រណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ដែលត្រូវជាឪពុកមា របស់ សម្ដេចតេជោ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤៥នាទី ក្នុងជន្មាយុ ១០២ឆ្នាំ ដោយ​ជរាពាធ។ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសក ឌី បូ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។​...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគ​ល់វិញ្ញា​បន​បត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើក​រួចមក​ហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០​០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការបណ្ដុះបណ្ដាលធនធានមនុស្សរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រនាថ្ងៃនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ...
ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ÷សកម្មជនព្រៃឈើនិងបណ្តាញសហគ មន៍ព្រៃឡង់ បានឲ្យដឹងថា ក្រុមហ៊ុន(PNT co.,lt d)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។ បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសក ម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀ កឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊...
លោករដ្ឋមន្ត្រីកសិកម្មកម្ពុជា បានស្នើឱ្យ EuroCham ពិនិត្យលទ្ធភាពធនាគារអឺរ៉ុបក្នុងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប

លោករដ្ឋមន្ត្រីកសិកម្មកម្ពុជា បានស្នើឱ្យ EuroCham ពិនិត្យលទ្ធភាពធនាគារអឺរ៉ុបក្នុងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះបន ជួបពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធាន សភា ពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះសមាសភាពប្រធាន និងអនុប្រធានថ្មី ព្រមទាំងស្វាគមន៍និងគាំទ្រ ចំពោះក្រុមការងារពិសេសផ្តោតលើវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានស្នើឱ្យមានការជំរុញការធ្វើការកសិកម្មល្អ (GAP) និងផ្តោតលើមុខដំណាំគន្លឹះឱ្យមានគុណភាពខ្ពស់ ព្រមទាំងនិរន្តរភាពកសិកម្ម។ លោករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមការងារ Euro Cham ត្រូវតែយកចិត្តទុកដាក់ វិភាគ និងធានាផលចំណេញសម្រាប់កសិករ។ លោកបានបញ្ជាក់ថា ក្រសួងនឹងត្រៀមខ្លួនជាស្រេចក្នុងការជួយជំរុញ និងគាំទ្រ ដល់វិស...
សម្តេចតេជោ ហ៊ុន  សែន អញ្ជើញជាសហធិបតីក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួម ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាសហធិបតីក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួម ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេស ម៉ាឡេស៊ី បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី។ ឯកសារចំនួន០២ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើជាសហធិបតីក្នុងការចុះហត្ថលេខានោះរួមមាន៖ ១- អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។ ២-អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបា លនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរា ជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។ក្រៅពីនោះ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដល់ លោក​​ ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ។ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោក​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានពិធីត្រែទ័ព និងត្រួតពល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។​ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងន...
មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក​​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពី​វេលាម៉ោង១៩ និង០២នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ​បាន​ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិន និងកំលាំងកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វមាន់បោចហើយចំនួន២៨ថង់ស្មើនឹង២៨០​ក្បាល​(សត្វមាន់ពិឃាតរួច) និងកូនជ្រូកកណ្តុររស់ចំនួន៤៣ស្រកាស្មើនឹង២១៥ក្បាល ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បម្រុងនឹងយកទៅចែកចាយនៅក្នុងស្រុកសាលាក្រៅផ្ទាល់តែម្ដង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញ...