ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង ។ លោក កៃនូម៉ា បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។ លោក កៃនូម៉ា បានបន្ថែមថា រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពល...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២២

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកា រងា រប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងមានការចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានីខេត្ត ព្រមទាំងសហការី។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ១. មតិបើកកិច្ចប្រជុំ និងគោលការណ៍ណែនាំស្ដីពីការចុះត្រួតពិនិត្យប្រេងឥន្ធនៈ ២. របាយការណ៍ចាំបាច់របស់នាយកដ្ឋានទាំង៦ ៣. ភាពប្រឈម ការអនុវត្តច្បាប់ និងរបាយការណ៍សង្ខេបរបស់សាខា ក.ប.ប. រាជធានី ខេត្ត ចំនួន២៥ ៤. ផែនការអនុវត្តបន្ត ៥. ពិធីប្រគល់ ទទួលប្រកាសស្ដីពីការតែងតាំង និងសម្របសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល ៦. បញ្ហាផ្សេងៗ...
អ្នកវិនិយោគថា គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាគឺ​​ ផ្តល់ឱកាសឱ្យធុរជនអាចធ្វើធុរកិច្ចនៅក្នុងមណ្ឌលពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព

អ្នកវិនិយោគថា គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាគឺ​​ ផ្តល់ឱកាសឱ្យធុរជនអាចធ្វើធុរកិច្ចនៅក្នុងមណ្ឌលពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានមានប្រសាសន៍កាលពីថ្ងៃទី​២៤​ខែកក្ដដានេះថា គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសឱ្យធុរជន អាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួនក្នុងមណ្ឌលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ ពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅ​សា​លប្រជុំ ដឺ ព្រីមៀ សេនធ័រ សែនសុខ ខណ្ឌសែន សុខរាជធានីភ្នំពេញ។ ចំណែក លោកកើត ឆែ អភិបារងរាជធានីភ្នំពេញ​បានមានប្រសាស​ន៍ថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដោយបានកៀរគរអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាកាន់តែខ្លាំង។ យោងតាមលោកអភិបាលរងរាជធានីភ្នំពេញ...
លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ

លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពី​​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ។ លោក ហេង សួរ ថ្លែងថា «ខ្ញុំក៏បាន រួមគ្នាជាមួយប្អូនស្រី ជ្រឹង បុទុមរង្សី ធ្វើជាអធិបតីនៃការរំឮកខូបគណបក្ស ផ្សព្វផ្សាយសន្និបាតគណៈកម្មកាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា និងប្រកាសកែរសម្រួល និងតែងតាំងប្រធានសាខាគណបក្សទាំង ១៥ ព្រមទាំងបានរៀបចំអាហារសាមគ្គីជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណជាង ៤០០នាក់ ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាល»។ លោកបា​នបន្ថែមថា «ដោយសារកូវីដ-១៩ យើងខានជួបគ្នា ជាង ២ឆ្នាំកន្លះ។ ពីឥឡូវតទៅយើងមិនឆ្ងាយពីគ្នាទៀតទេ។ ទោះជាយើងឆ្ងាយគ្នា ក៏បងប្អូនអាចពឹងអាស្រ័យលើប្អូនស្រី បុទុមរង្សី ដែលជាលោកជំទាវទូតដ៏សកម្មនៅកូរ៉េ។សូមអ​រគុណចំពោះការចូលរួមជាមួយគណបក្សប្រជាជន និងសូមអរគុណចំពោះទឹកចិត្តរាប់អានចំពោ...
លោក តាន់ ផាន់ណារ៉ា ​​បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី

លោក តាន់ ផាន់ណារ៉ា ​​បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែកក្ដដា​​នេះថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD )បានឆ្លងមកប្រទេសកម្ពុជាកាល ដែល​ពីខែឧសភាឆ្នាំ២០២១កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បាន យកចិត្តទុកដាក់ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជាការព្យាបាលនិងទិញវ៉ាក់សាំងមកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ទៅវិញហើយ ។ លោក​បាន​លើក​ឡើងថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជាក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តដែលនៅជាប់ព្រំដែន ត្រូវបន្តអ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(កំពង់ស្ពឺ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បាន​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២ ដែល​​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណនៃ​មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ​។ ពិធីនេះ បានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោក​ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក​ វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺ មន្ទីរ-ស្ថាប័ន្ធពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំងតំណាងពាណិជ្ជករ អាជីវករ ផលិតករ និងម្ចាស់ស្តង់ពិព័រណ៍ជាច្រើនរូប។ លោក​រដ្ឋមន្ត្រី សម្ដែងន...
អ្នកឧកញ៉ា លី ហួរ ចុះកិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម

អ្នកឧកញ៉ា លី ហួរ ចុះកិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ធនាគារ អេសប៊ីអាយ លី ហួរ ម.ក របស់អ្នកឧកញ៉ា លី ហួរ កាលព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម។ លោកឧកញ៉ា លី សេងឃាង បានលើកឡើងថា ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានេះជាការសហការមួយដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនទាំងអតិថិជនថ្មី និងអតិថិជនចាស់ឲ្យទទួលបាននូវកញ្ចប់ឥណទានគេហដ្ឋានពិសេស។ កិច្ចព្រមព្រៀងនេះ នឹងងាយស្រួលដោយមិនតម្រូវឲ្យមានទ្រព្យធា នានិងមិនមានសេវាអនុម័តឥណទានទទួលបានអត្រាការប្រាក់ចាប់ ពី០,៧០៨% ទទួលបានទំហំឥណទានរហូតដល់៩៥ ភាគរយនៃតំលៃផ្ទះ និងរ យៈពេលបង់រហូតដល់២០ឆ្នាំ ជាមួយ នឹងការអនុម័តឥណទានឆាប់រហ័ស។ អ្នកឧកញ៉ា លី ហួរ បន្តទៀតថា គោលបំណងនៃការសហការរវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និងប៊ី អេស លេន អេន ហូម ខូអិលធីឌីនិងម៉ីស្ត លែន អ...
លោក លី វ៉ាន់ហុង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ក្នុងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម

លោក លី វ៉ាន់ហុង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ក្នុងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំមហាខ្ញូង ដឹកនាំដោយលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះបាន យកនូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៣ មានវត្តរតនបុប្ផារាម វត្តមហាមង្គល និងវត្តរតនដីដុះ ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រូបថត៖ ខឹម សុវណ្ណារ៉ា...
មន្ត្រីជំនាញបង្រ្កាបបានប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកម្ពុជា

មន្ត្រីជំនាញបង្រ្កាបបានប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត កម្មសត្វបានបញ្ជារឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។ ការបង្កាបនោះនៅវេលម៉ោង២០និង០២ នាទីយប់នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangy ong istana ពណ៌សជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកដូងស្រុកកំរៀងខេត្តបាត់ដំបងបម្រុងនឹងយកទៅចែកចាយនៅខេត្តសៀមរាបដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ១៦០ជិតផ្សារបវេលភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ក្រុមការងារបាននាំយកបទល្មើសនិងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២៕...