តម្លៃឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ចំនួន២២ភាគរយស្របពេលដែលអាល្លឺម៉ង់មានជម្លោះជាមួយរុស្ស៊ីលើការផ្គត់ផ្គង់
អឺរ៉ុប៖ តម្លៃឧស្ម័នធម្មជាតិអឺរ៉ុបបានហក់ឡើងខ្ពស់ បន្ទាប់ពីការខាក់ខានដល់ផ្លូវដឹកជញ្ជូនសំខាន់ឆ្លងកាត់ប្រទេសអ៊ុយក្រែន ហើយនិងខណៈពេលដែលអាល្លឺម៉ង់និយាយថា រុស្ស៊ីកំពុងប្រើប្រាស់ថាមពលជាអាវុធក្នុងការប៉ះទង្គិចគ្នាកើនឡើងចំពោះការផ្គត់ផ្គង់ឧស្ម័ន ។
តម្លៃកិច្ចសន្យាគោលសម្រាប់ឧស្ម័នធម្មជាតិបានកើនឡើងជាង២២ភាគរយ ក្នុងនោះការដឹកជញ្ជូនពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានធ្លាក់ចុះប្រហែល ៣០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការរំខាននៅចំណុចច្រកចូលឆ្លងព្រំដែន ដោយសារសង្រ្គាម ។
វាបន្ថែមក្តីកង្វល់ទីផ្សារឧស្ម័ន ខណៈដែលទីក្រុងម៉ូស្គូ បញ្ឈប់ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Gazprom Germania GmbH និងអង្គភាពរបស់អាល្លឺម៉ង់ ដើម្បីជាការសងសឹក ។
កាលពីល្ងាចថ្ងៃពុធ ទីក្រុងម៉ូស្គូ បានដាក់ទណ្ឌកម្មអតីតសាខាក្រុមហ៊ុន Gazprom PJSC ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់និយ័តករថាមពលអាល្លឺម៉ង់រួមទាំងក្រុមហ៊ុនផ្គត់ផ្គង Wingas GmbH និងក្រុមហ៊ុ...








