អគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួននិងកិច្ចការហាឡាលកម្ពុជា
(សៀមរាប)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជាក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលខ្មែរ និងផលិតផលផ្លែឈើលើកទី១៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នាក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះដែរ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាលបានចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥។
ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ក្រោមអធិប តីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ន...








