អគ្គនាយកដ្ឋាន ក.ប.ប.និងវិទ្យាស្ថានមេគង្គ(MI)សហការរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារ ស្របពេលដែលច្បាប់សុវត្ថិភាពម្អូបអាហារទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់
ភ្នំពេញ:អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មនិងវិទ្យាស្ថានមេគង្គ(M I)បានសហការរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារក្រោមប្រធានបទ “ការនាំយកកសិ-ម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារពិភពលោក" គាំទ្រដោយគម្រោង PROSAFEដែលផ្តល់មូលនិធិដោយកម្មវិធីជំនួយប្រទេសណូវែលហ្សេឡង់ (NZAP)។
កម្មវិធីនេះមានវត្តមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោកស្រី Maria Theresa S.Medialdia ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងពាណិជ្ជកម្មនៃវិទ្យាស្ថានមេគង្គ អគ្គនាយកដ្ឋាន ក.ប.ប.ក្រសួងស្ថាប័នពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិនិងភាគីពាក់ព័ន្ធជាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារសរុបប្រហែល៤០នាក់នៅសណ្ឋាគារហៃយ៉ាត រីជេនស៊ី ភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក ផាន អូន បានមានប្រសាសន៍ថាប្រធានបទសុវត្ថិភាពចំណីអាហារគឺជា...








