ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៨២
អាមេរិក៖ ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក បានកើនឡើងជាងការរំពឹងទុកកាលពីខែមុន ធ្វើឲ្យអតិផរណាប្រចាំឆ្នាំ ឡើងដល់ ៧,៥ភាគរយ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៨២រហូតមក ។
ថ្លៃចំណីអាហារ និងថាមពល ជួយឲ្យថ្លៃអ្នកប្រើប្រាស់កើនឡើងបែបនេះ ដែលប្រភេទការចំណាយតិចតួចប៉ុណ្ណោះ ដែលគេមិនបានធ្វើ ។
ថ្លៃកើនឡើងនេះដែរ កំពុងជាន់ក.ហិរញ្ញវត្ថុគ្រួសារ ខណៈដែលប្រាក់បៀវត្សរ៍មិនទទួលបានដូចមុន ។ ទីក្រុងវ៉ាស៊ីងតោនរងសំពាធឲ្យលើកឡើងពីបញ្ហាមួយនេះ ក្នុងនោះគេរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងដំឡើងអត្រាការប្រាក់ ។
ធនាគារអង់គ្លេស បានដំឡើងអត្រាការប្រាក់ ២លើករួចមកហើយ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដើម្បី បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើឲ្យការខ្ចីប្រាក់ថ្លៃជាងមុន ។
នៅសហរដ្ឋអាមេរិក ការចំណាយរបស់អ្នកប្រើប្រាស់ នៅខ្លាំងកាលពីឆ្នាំមុន ថ្វីត្បិតតែថ្លៃកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ដែលក្រុមអ្នកវិភាគ និយាយថាបណ្តាលមកព...








