រុស្ស៊ីបើកទ្វារស្វាគមន៍ជំនួបស្តីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរខណៈអ៊ុយក្រែនចោទប្រកាន់ទីក្រុង Moscowថាបានបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថា លោកបើកចំហចំពោះកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន ប៉ុន្តែថាវាមិនគួរនៅក្នុងទីក្រុង Chernobyl ជាទីតាំងដែលស្នើដោយនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossiនោះទេ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោកEmmanuel Macron កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Putinបានចោទប្រកាន់ ក្រុមជ្រុលនិយមអ៊ុយក្រែន" ថាបានបង្កើតទង្វើអរិភាព"នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskayaដោយមានការចូលរួមពីក្រុមបំផ្លិចបំផ្លាញដោយចេតនា ។
ការបាញ់ប្រហារនិងការឆាបឆេះនៅរោងចក្រថាមពលនុយក្លេអ៊ែរZaporozhskaya របស់អ៊ុយក្រែនកាលពីថ្ងៃទី៤ខែកុម្ភៈកន្លងទៅបានបង្កឲ្យមានក្ដីបារម្ភទូទាំងពិភពលោកនិងការចោទប្រកាន់រុស្ស៊ីថាបានបង្កហានិភ័យគ្រោះមហន្តរាយនុយក្លេអ៊ែរ ។ ទីក្រុង Kiev និង Moscow បានចោទដាក់គ្នាទៅវិញទៅមក ចំពោះការបង្កស្ថានភាពនេះឡើង ។
ដោយឡែក...








