(បាត់ដំបង)៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)ខេត្តបាត់ដំបងបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីនៃទីស្នាក់ការសាខាក.ប.ប.ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងការដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខាក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
ពិធីដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុធាវី អភិបាលរង នៃគណអភិបាលខេត្តបាត់ដំបងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួកបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានក.ប.ប.ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទី...