រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចុះពិនិត្យមជ្ឈមណ្ឌលថែទាំ ជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង
កណ្តាល៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញពិនិត្យ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។
មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី បច្ចុប្បន្ន មានជន វិបល្លាសស្មារតី ចំនួន៦២ នាក់ ស្រី៣៨ នាក់ ស្នាក់នៅ និងទទួលបានសេវាព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាបានល្អ ប្រសើរ។
ឆ្លៀនាឱកាសនោះដែរលោករដ្ឋមន្រ្តី បានពិនិត្យ ការសាងសង់ និងជួសជុលអគារ មជ្ឈមណ្ឌលយុវនិតិសម្បទា មណ្ឌលកុមារកំព្រារបារាំង ហុងហ្គី សម្រាប់សាងសង់ មណ្ឌលសំចតសម្រាប់ដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជូញដូរមនុស្ស។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើតឱ្យមានមណ្ឌលនេះឆ្លើយតបទៅនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦។
មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន...








