ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សណ្ឋាគារនៅខេត្ត ភូកេត ប្រទេសថៃ បញ្ចុះតម្លៃបន្ទប់៥០% ខណៈភ្ញៀវទេសចរធ្លាក់ចុះ

សណ្ឋាគារនៅខេត្ត ភូកេត ប្រទេសថៃ បញ្ចុះតម្លៃបន្ទប់៥០% ខណៈភ្ញៀវទេសចរធ្លាក់ចុះ

ព័ត៌មានទាន់ហេតុការណ៍
ក្រុមអាជ្ញាធរទទួលបន្ទុកឧស្សាហកម្មទេសចរណ៍នៅប្រទេសថៃ បានប្រកាសថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនៅខេត្តភូកេត បានសម្រេចបញ្ចុះតម្លៃបន្ទប់ និងសេវាកម្មទេសចរណ៍ផ្សេងទៀត៥០% កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលានេះ ។ ការបញ្ចប់តម្លៃ៥០%សម្រាប់តម្លៃបន្ទប់ និងសេវាកម្មទេសចរណ៍ ត្រូវបានធ្វើឡើងខណៈដែលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានឆ្នេរសមុទ្រ អាន់ដាម៉ាន (Andaman sea) បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៨កន្លងទៅ ។ ប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ គឺមានអត្រា១៨%ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយការធ្លាក់ចុះនូវកំណើនភ្ញៀវទេសចរនៅកាន់ខេត្តភូកេតនេះ គឺជាសញ្ញាមិនល្អសម្រាប់វិស័យនេះ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ ទីរមណីយដ្ឋានឆ្នេរសមុទ្រ អាន់ដាម៉ាន (Andaman sea) បានទទួលភ្ញៀវទេសចរ២លាន២សែននាក់ប៉ុណ្ណោះ ៕...
ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជ របស់ប្រទេសជប៉ុន

ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជ របស់ប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ទ្រង់យាងពីកម្ពុជា ដើម្បីចូលរួមពិធី រាជាភិសេក  ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន។ ព្រះរាជពិធីសោយរាជ្យសម្បត្តិ របស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន នឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ។ សូមបញ្ជាក់ថា ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។ ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព...
លោកឧកញ៉ា វិចិត្រដារ៉ាថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ

លោកឧកញ៉ា វិចិត្រដារ៉ាថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វិចិត្រដារ៉ា ប្រធានក្កឹបពាណិជ្ជកររំលឹកថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ ពោលក្នុងពេលជាយូរមកហើយមាន​បុរស​វ័យ​ចំណាស់​ម្នាក់ជា​ជន​ក្រីក្រនិង​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ជា​ខ្លាំង។ លោកពោលទៀតថា គាត់មិនប្រឹងប្រែងធ្វើការងារយ តែ​គាត់​ចង់​ក្លាយ​ជា​អ្នក​មាន ហើយការងារប្រចាំថ្ងៃរបស់គាត់ គឺ​ដើរ​សុំទាននិងថ្ងៃមួយគាត់បានចេញទៅទាន ហើយទទួលបានទឹដោះគោមួយចំនួនធំដែលពេនោះគាត់​សប្បាយ​ចិត្ត​ជា​ពន់ពេក ព្រោះទឹកដោះគោជារបស់ដែលគាត់ចូលចិត់​ចូល​ចិត្ត។ លោកពោលទៀតថា គាត់បានយកទឹកដោះគោនោះទៅចម្អិនដើម្បីបរិភោគ ហើយ​នៅ​សល់​មួយ​ចំនួនគាត់​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ចាន​មួយ និង​បាន​ដាក់​ខ្លាញ់​ចូលដើម្បី​ឲ្យ​ទឹក​ដោះ​គោ​នោះ​កក​ក្លាយ​ទៅ​ជា​តៅហ៊ូ ហើយបន្ត​ពី​នោះលោក​ក៏​ចូល​ដំណេក។ ពេល​នោះ​អ្នក​សុំទានបាន​ចាប់​ផ្ដើម​ស្រមើស្រមៃ​ថា បើគាត់បានក្លាយជាអ្នកមាន ទុក្ខ​លំបាក​ទាំង​អស់​នឹង​រលាយ​បាត់​ជា​មិន​ខាន។ លោក​ប...
ពីកូនកំព្រាឪពុក ភិរម្យ វិចិត្រដារ៉ា តស៊ូ​​រហូតអាច​​កសាងកិត្តិយសជូនគ្រួសារនិងទទួល​បានគោរម​ងារ​​ជា​ឧកញ៉ា

ពីកូនកំព្រាឪពុក ភិរម្យ វិចិត្រដារ៉ា តស៊ូ​​រហូតអាច​​កសាងកិត្តិយសជូនគ្រួសារនិងទទួល​បានគោរម​ងារ​​ជា​ឧកញ៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ផ្តើម​ចេញពីអតីត​​​​ជីវិតជាអ្នករត់ម៉ូតូឌុបដឹកភ្ញៀវទេសចរ​​នៅព្រ លានយន្តហោះ ខេត្តសៀមរាបកាលពីជាង១០ឆ្នំាមុន​​។ ១០ឆ្នាំក្រោយមក ​ដំណើរជីវិតរសាត់​អណ្តែត​និងជាកូនកំព្រា​ឪពុករស់​នៅជាមួយ​ម្តាយ​​​​​​​ យុវជន ភិរម្យ វិចិត្រដារ៉ា​ ទទួល​រងការ​ឈឺចាប់ជាច្រើនក្នុងជីវិត​​​​​ទម្រាំ​​ យុវជន​ម្នាក់​នេះ​អាចកសាងកិត្តិយសនិងសេចក្តីថ្លៃថ្នូរជូនគ្រួសារ​​​​​​​​​ដល់​សព្វថ្ងៃនេះ គឺប្រើ​ពេល​វេលា​​​​​ជា​ច្រើន​ឆ្នាំ​​ប្រឡូក​​ក្នុងកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗទៀតទើបទទួលបានការទទលស្គាល់ពីថ្នាក់ដឹកនាំជាតិ ​​​​​​​​​។​​ ស្ទើរតែមិន​ជឿឆាកជីវិត​ផ្តើម​​ចេញ​​ពីកូនកំព្រាឪពុង​​តាំងពីមិនទាន់ដឹងក្តី​​យុវជន ​​​​​ភិរម្យ វិចិត្រ​ដារ៉ា បាន​​តស៊ូ​​រហូតកសាងកិត្តិយ​​ស​ជូនគ្រួ​សារ​ ជាពិសេស អ្នក​ម្តាយ​ជាទីស្រឡាញ់​​របស់​​លោក​​​​ដោយ​​​ទទួលបានងារជាឧកញ៉ាកាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០១៩ តាម រយៈការទូលថ្វាយរបស់សម្តេចតេជោនយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រ...
អង្គការសហប្រជាជាតិព្រមានពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ

អង្គការសហប្រជាជាតិព្រមានពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (Food and Agriculture Organization of the United Nation) និងគណៈកម្មការអឺរ៉ុប (European Commission) បានចេញនូវការព្រមានមួយ កាលពីថ្ងៃសុក្រ ទី១៨ ខែតុលានេះ អំពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ ។ នេះបើតាមការចុះផ្សាយរបស់ AFP ។ ការព្រមាននេះត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវ របស់ក្រុមអ្នកស្រាវជ្រាវចំនួន ៥០នាក់ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រដើម្បីការអភិវឌ្ឍន៍ ដែលបានបង្ហាញលទ្ធផលការងាររបស់ខ្លួន ។ របាយការណ៍ដដែលបានចង្អុលបង្ហាញថា វិបត្តិខ្វះស្បៀងអាហារនៅលើពិភពលោកនៅពេលខាងមុខ នឹងកើតឡើងដោយសារ ប្រជាសាស្ត្រ បរិស្ថាន អាកាសធាតុ និងហិរញ្ញវត្ថុ ដែលវិបត្តិស្បៀងអាចនឹងកើតឡើងធ្ងន់ធ្ងរជាងគេនៅទ្វីបអាហ្វ្រិក ៕  ...
ឃាត់ខ្លួនជនជាតិប៉េរូពីរនាក់ប្តីប្រពន្ធ ករណីលួចកាបូបស្រ្តីជនជាតិចិន

ឃាត់ខ្លួនជនជាតិប៉េរូពីរនាក់ប្តីប្រពន្ធ ករណីលួចកាបូបស្រ្តីជនជាតិចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជាជនជាតិប៉េរូ ប្តី និងប្រពន្ធពាក់ព័ន្ធករណីលួចកាបូបស្ពាយរបស់ស្រ្តីជនជាតិចិន កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ MENDEZ TINCO EPIFANIO ភេទ ប្រុស អាយុ ៦៥ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ QUISPE ESPINOZA CARMEN LUZ ភេទស្រី អាយុ ៤៩ឆ្នាំ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ប្តី ប្រពន្ធ បានធ្វើសកម្មភាពលួចកាបូបស្ពាយ (មានសម្ភារជាច្រើន) របស់ជនរងគ្រោះឈ្មោះ ZHOU LI HUA ភេទស្រី ជាជនជាតិចិន កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំនុចភោជនីយដ្ឋានសមុទ្រធម្មជាតិ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញបានបញ្ជូនក្រុមជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្...
៩ខែ ឆ្នាំ២០១៩អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលពន្ធបានប្រមាណជាង ៩.៧ ទ្រីលានរៀល ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក

៩ខែ ឆ្នាំ២០១៩អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលពន្ធបានប្រមាណជាង ៩.៧ ទ្រីលានរៀល ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលសរុបបានប្រមាណជាង ៩.៧ ទ្រីលានរៀល (ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម(VAT)កើនជាង៣២%។ សូមបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន ៖ ១ - យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប ២- ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប ៣- ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប៕...
កំណើនសេដ្ឋកិច្ចចិនកើនឡើងទាប់បំផុតក្នុងត្រីមាសទី៣ឆ្នាំ២០១៩

កំណើនសេដ្ឋកិច្ចចិនកើនឡើងទាប់បំផុតក្នុងត្រីមាសទី៣ឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទិន្នន័យរបស់ការិយាល័យជាតិផ្នែកស្ថិតិរបស់ប្រទេសចិន ហៅកាន់ថា NBS បានបង្ហាញនៅថ្ងៃសុក្រ ទី១៨ ខែតុលានេះថា កំណើនសេដ្ឋកិច្ចរបស់ចិន បានកើនឡើងត្រឹមតែ៦.០%នៅត្រីមាសទី៣នៃឆ្នាំ២០១៩។  នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ មន្ត្រីស្ថិតិចិនបាននិយាយថា កំណើនប្រចាំត្រីមាសក្នុងអត្រា៦.០%នៅត្រីមាសទី៣នៃឆ្នាំនេះ គឺជាកំណើនទាបបំផុតក្នុងរយៈពេលជិត៣ទសវត្សរ៍ដែលចិនមិនធ្លាប់ជួបប្រទះ ដែលកំណើនទាបនេះបានកើតឡើងដោយសារសង្គ្រាមពាណិជ្ជកម្ម ។ សូមរំលឹកជូនថា កាលពីត្រីមាសទី២កន្លងទៅ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងក្នុងអត្រា៦.២% ដែលជាកំណើនទាបផងដែរ ប៉ុន្តែក៏នៅតែខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣នៃឆ្នាំដដែលនេះដែរ ៕...
អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ

អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ ពាក់ព័ន្ធនឹងទឹកប្រាក់សម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ឆិកាខាងមុខនេះ ។ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានថ្លែងថា អង្គការសហប្រជាជាតិមានលុយគ្រប់គ្រាន់ហើយ សម្រាប់ បើកឲ្យបុគ្គលិក ក្រោយពីប្រទេសជាសមាជិកចំនួនមាន សហរដ្ឋអាមេរិក ប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក អ៊ីរ៉ង់ អ៊ីស្រាអែល និងវ៉េណេស៊ុយអេឡា បានបង់ប្រាក់វិភាគទានប្រមាណ១.៣៨៥ពាន់លានដុល្លារឲ្យអង្គការសហប្រជាជាតិ ។ សូមបញ្ជាក់ថា នេះជាលើកទីពីរហើយសម្រាប់លោក អង់តូនីញ៉ូ ហ្គោតេរ៉េស ដែលបានប្រកាសពីទឹកប្រាក់សម្រាប់បើកឲ្យបុគ្គលិក ក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានប្រកាសពីការខ្វះថវិកាសម្រាប់បើកឲ្យបុគ្គលិកនៅខែវិច្ចិកាខាងមុខ ប្រសិនបើប្រទេសនានាជាសមាជិកមិនព្រមបង់វិភាគទានតាមការសន្យា ៕...
 សម្តេចតេជោ  និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្តិភាព

 សម្តេចតេជោ  និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្តិភាព ។ សូមបញ្ជាក់ថា សម្ដេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅតំបន់អឺរ៉ុប រួមមានសាធារណរដ្ឋឆែក(Czech ) ហុងគ្រី(Hungary) និងសាធារណរដ្ឋប៊ុលហ្គារី(Bulgaria)។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការ ពង្រឹងពង្រីក នូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។ សម្តេចបានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្...