ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មូលនិធិរូបិយវត្ថុអន្តរជាតិទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន

មូលនិធិរូបិយវត្ថុអន្តរជាតិទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០១៩ និង២០២០ ឲ្យនៅក្នុងកម្រិតទាប់ជាងមុន ។ IMF បានបង្ហាញថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០១៩នេះ នឹងកើនឡើងក្នុងកម្រិត៦.១% និងឆ្នាំ២០២០ខាងមុខ នឹងកើនឡើងក្នុងកម្រិត៥.៨% ដែលកាលពីដើមឆ្នាំ២០១៩នេះ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង៦.២% និងឆ្នាំ២០២០ នឹងកើនឡើង ៦% ។ IMF បានបន្តថា មូលហេតុដែលនាំអោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថយចុះ គឺដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយកំណើនសេដ្ឋកិច្ចចិន នឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់៥.៥%នៅឆ្នាំ២០២៤ខាងមុខ ៕...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣៦នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅជប៉ុន

ចំនួនមនុស្សស្លាប់កើនឡើងដល់៣៦នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានចុះផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦នាក់ហើយនៅថ្ងៃចន្ទ ទី១៤ ខែតុលានេះ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis)ដែលបានបោកបក់ទៅលើប្រទេស ជប៉ុន ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ (Fire and Disaster Management Agency)បានអោយដឹងថា មនុស្សចំនួន១៦នាក់នៅបន្តបាត់ខ្លួននៅឡើយ ខណៈដែលខ្យល់ព្យុះទីហ្វុង ហាហ្គីប៊ីសបានបោកបក់ក្នុងល្បឿន ក្នុង រង្វងល់២២០គីឡូម៉ែត្រក្នុងមួយម៉ោងទៅលើប្រទេសនេះ ។ ស្របពេលដែលមានគ្រោះមហន្តរាយធម្មជាតិនេះប្រមុខដឹកនាំរដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមជួយសង្គ្រោះ​ប្រមាណជាង១០ម៉ឺននាក់រួមទាំងកងទ័ពប្រមាណជាង៣មឺន១ពាន់នាក់ថែមទៀតអោយទៅជួយប្រជាពលរដ្ឋរងគ្រោះ ៕...
កិច្ចចរចាពាណិជ្ជកម្មចិននិងអាមេរិកឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍

កិច្ចចរចាពាណិជ្ជកម្មចិននិងអាមេរិកឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រុមតំណាងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយក្នុងកិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីកាលពីចុងសប្តាហ៍កន្លងមកនេះ។ កិច្ចព្រមព្រៀងជាគោលការណ៍ចិន និងអាមេរិកគឺខាងភាគីចិនយល់ព្រមទទួលទិញបន្ថែមទៀតនូវផលិត ផលកសិកម្មរបស់សហរដ្ឋអាមេរិក ហើយអាមេរិកបានយល់ព្រមលុបចោល នូវគម្រោងដំឡើងពន្ធ នាំចូលពីចិនក្នុងតម្លៃ ទឹកប្រាក់២៥០ ពាន់លានដុល្លារ ក្នុងអត្រាពី២៥ទៅ៣០% ទៅតាមការគម្រាម ។ សូមរំលឹកជូនថា មុនកិច្ចចរចាពាណិជ្ជកម្មអាមេរិក និងចិនចាប់ផ្តើម លោក ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីចិនក្នុងតំម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ក្នុងអត្រា៣០%ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលានេះ ប្រសិ នបើកិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីរវាងក្រុមតំណាងចិន និងអាមេរិក មិនឈានដល់កិច្ចព្រមព្រៀងអ្វីនោះ ៕  ...
ក្រសួងទេសចរណ៍ ៖ កម្ពុជាលើកទឹកចិត្តចំពោះអ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍ នៅកម្ពុជា

ក្រសួងទេសចរណ៍ ៖ កម្ពុជាលើកទឹកចិត្តចំពោះអ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍ នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញដល់ធុរជនក្នុងវិស័យទេសចរណ៍ដែលមកពីជុំវិញពិភពលោក នូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តចំពោះអ្នកវិនិយោគ ដែលចង់មកបណ្ដាក់ទុកវិនិយោគនៅកម្ពុជា ពិសេសគឺការវិនិយោគក្នុងវិស័យទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួទេសចរណ៍ បានអំពាវនាវដល់វិនិយោគិន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យមកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនថែមទៀត ព្រោះកម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់ និងមានសក្តានុពលដ៏សម្បូរបែប។ លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ រួមមានទេសចរណ៍ផ្ទះ...
ប្រទេសជប៉ុននៅតែបន្តផ្តល់ថវិកា នឹងគាំទ្រដំណើរការសាលាក្តីខ្មែរក្រហម

ប្រទេសជប៉ុននៅតែបន្តផ្តល់ថវិកា នឹងគាំទ្រដំណើរការសាលាក្តីខ្មែរក្រហម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា បានផ្តល់វិភាគទានថវិកាជាង ៨៧លានដុល្លារអាមេរិក សម្រាប់ដំណើរការសាលាក្តីខ្មែរក្រហម។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងឱកាសធ្វើទស្សនកិច្ច នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ ដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។  លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចូលរួមបំពេញការងារបានយ៉ាងល្អ ហើយតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ មិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរកា...
ចាប់ពីថ្ងៃទី២១​ ខែតុលានេះ​​ស្នងការរាជធានីភ្នំពេញ ​នឹងចាត់វិធានការណ៍ចំពោះយានយន្ត​​ដែល​គ្មានស្លាកលេខ​ 

ចាប់ពីថ្ងៃទី២១​ ខែតុលានេះ​​ស្នងការរាជធានីភ្នំពេញ ​នឹងចាត់វិធានការណ៍ចំពោះយានយន្ត​​ដែល​គ្មានស្លាកលេខ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩ នេះតទៅ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញនឹង​ចាត់វិធានការ​ត្រួតពិនិត្យ ចាប់​ឃាត់​ជាបណ្តោះអាសន្ន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាកលេខ​យក​មក​រក្សាទុក និង​ធ្វើការ​ផាក​ពិន័យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រហូត​ទាល់តែធ្វើស្លាក​លេខ​រួចរាល់​ហើយ​ទើប​អនុញ្ញាត ឲ្យ​យកត្រឡប់ទៅវិញ​បាន។ យោងតាមសេចក្តីជូនដំណឹង​ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ របស់ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត មួយ​ចំនួន​ដែល​ធ្វើចរាចរណ៍​នៅតាម​ដងផ្លូវដោយ​គ្មាន​ស្លាក​លេខ​ ឬប្រើប្រាស់​ស្លាកលេខ​មិនប្រក្រតី បាន​ឆ្លៀត​ឱកាស​យក​រថយន្ត និងទោចក្រ-ត្រីចក្រ​យានយន្ត​ទាំងនោះ ទៅ​ប្រព្រឹត្ត​អំពើឆក់ ប្លន់ ឬ​ធ្វើសកម្មភាព​ល្មើសច្បាប់ផ្សេងៗ​ទៀត និង​បង្ក​គ្រោះថ្នាក់ ​រួចបើក​គេចវេស​ពីការ​ទទួលខុសត្រូវចំពោះមុខច្បាប់។  ស...
គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃ ច្បាប់​សហជីព​

គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃ ច្បាប់​សហជីព​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​។​ ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព មាន​ខ្លឹមសារ​សង្ខេប ដូចខាងក្រោម​៖ ​ក​. សារបាន​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​៖ ​ច្បាប់​ស្តីពី​សហជីព គឺជា​ច្បាប់​ដ៏​មាន​សារសំខាន់ ក្នុង​ការធានា​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​ការងារ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ ស្តីពី​សេ​ភាព​នៃ​សមាគម និង​ការពារ​សិ​ទិ្ធ​នៃ​ការបង្កើត​សមាគ...
ថ្ងៃទី១នៃកិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិក បានកន្លងផុតទៅដោយមិនមានលទ្ធផលល្អ

ថ្ងៃទី១នៃកិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិក បានកន្លងផុតទៅដោយមិនមានលទ្ធផលល្អ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា កិច្ចចរចាពាណិជ្ជកម្មរវាងតំណាងជាន់ខ្ពស់របស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានកន្លងផុតទៅមួយថ្ងៃហើយ ប៉ុន្តែកិច្ចចរចានេះ ហាក់ដូចជាមិនទទួលបានលទ្ធផលជាដុំកំភួននោះទេ ។ ក្រុមតំណាងក្នុងកិច្ចចរចានេះ ខាងសហរដ្ឋអាមេរិកដឹកនាំដោយលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ និងលោក Robert Lightizer តំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិក ហើយខាងចិនវិញ ដឹកនាំដោយលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ។ នៅថ្ងៃសុក្រនេះ គឺជាថ្ងៃទី២ដែលក្រុមតំណាងនៃប្រទេសទាំងពីរបើកកិច្ចចរចាបន្ត ប៉ុន្តែក្តីបារម្ភនៅត្រង់ថា ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផលជាវិជ្ជមានទេ អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិន ក្នុងអត្រា៣០% លើទំនិញក្នុងតម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ៕  ...
ម្ចាស់រថយន្តលុចស៊ីស330 ដែលPMខេត្តកំពង់ឆ្នាំងចាប់និងទារលុយ៥,០០០ដុល្លារ ពេលនេះបានដាក់ពាក្យបណ្តឹងទៅACUនិងស្ថាប័នតុលាការ

ម្ចាស់រថយន្តលុចស៊ីស330 ដែលPMខេត្តកំពង់ឆ្នាំងចាប់និងទារលុយ៥,០០០ដុល្លារ ពេលនេះបានដាក់ពាក្យបណ្តឹងទៅACUនិងស្ថាប័នតុលាការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ម្ចាស់រថយន្តលុចស៊ីស330អត់ពន្ធ ដែលមន្ត្រីកងរាជអាវុធហត្ថ(PM)ខេត្តកំពង់ឆ្នាំង ចាប់ឃាត់និងជំរិតទារលុយជាថ្នូរនៃការដោះលែងចំនួន៥,០០០ដុល្លារអាមេរិក។ ពេលនេះជនរង្គ្រោះជាម្ចាស់រថយន្ត បានដាក់ពាក្យបណ្ដឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងស្ថាប័នតុលាការពីបទ ប្រព្រឹត្តអំពើពុករលួយជំរិតទារប្រាក់ និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ របស់ជនរងគ្រោះឈ្មោះ ឈុន ឈីវជាតិ អាយុ៣៦ឆ្នាំមានអាសយដ្ឋានភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។បានប្ដឹងឈ្មោះ ឡុច ឡន និងឈ្មោះ លឹម ហាក់ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងគូកនពីបទ ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់និងបទ ប្រព្រឹត្តអំពើពុករលួយជំរិតទារប្រាក់។ ជនរងគ្រោះបានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា កាលពី ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ មន្ត្រីPMខេត្តកំពង់...
មន្ត្រីអង្គភាពប្រឆាំងអំពេីពុករលួយកម្ពុជា​ ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយចិន

មន្ត្រីអង្គភាពប្រឆាំងអំពេីពុករលួយកម្ពុជា​ ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកយិនទៀង ពុទ្ធិរិទ្ធអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងដឹកនាំមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាចំនួន ២០ រូប ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩ រយៈពេល ២០ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងឆាង (Changsha) ខេត្តហ៊ូណាន (Hunan) ប្រទេសចិន។ បេីតាមការជូនដំណឹងរបស់ ACU បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះនឹងមានភ្ជាប់ទៅនឹងទស្សនកិច្ចសិក្សានៅទីក្រុងសំខាន់ៗមួយចំនួនដូចជាទីក្រុង Zhangjiajie និងទីក្រុង Tusiនៃខេត្ត Hunan ទីក្រុង Hangzhou នៃខេត្ត Zhejiang និងទីក្រុង Shanghai ដើម្បីផ្តល់លទ្ធភាពឱ្យសិក្ខាកាមបានយល់ដឹងបន្ថែម ពីបទពិសោធន៍ការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលើកកម្ពស់សុចរិតភាពនៅទីក្រុងទាំងនោះ។ សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ជូនអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈការិយាល័យប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្...