ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោករដ្ឋមន្ត្រី ថោង ខុន ប្រកាសវិធានការ ៧ចំណុចរបស់សម្តេចតេជោ ចំពោះមុខការថមថយទេសចរអន្តរជាតិ

លោករដ្ឋមន្ត្រី ថោង ខុន ប្រកាសវិធានការ ៧ចំណុចរបស់សម្តេចតេជោ ចំពោះមុខការថមថយទេសចរអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឆ្នាំ២០១៩ បានបង្ហាញនូវការរីកចម្រើនថ្មីនៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ និងទេសចរក្នុងកិច្ចការអនាម័យ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ប៉ុន្តែនៅចុងឆ្នាំបែរជាមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាននិងកំពុងកើតឡើងនៅទូទាំងពិភពលោក។ ជុំវិញបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់វិធានការដោះស្រាយជាបន្តបន្ទាប់ ហើយពេលថ្មីៗនេះសម្ដេចតេជោ បានចេញវិធានសំខាន់ៗចំនួន ៧ចំណុចទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ដែលកំពុងជួបបញ្ហាឱនភាព។ វិធានការទាំងនោះត្រូវបានលោក រដ្ឋមន្ត្រី ថោង ខុន ប្រកាសផ្សព្វផ្សាយនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានលើកឡើងថា ឆ្លើយតបនឹង...
ស្ងាត់ៗ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សង់បុរី លក់ KS Residence នៅគៀនស្វាយខេត្តកណ្តាល

ស្ងាត់ៗ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សង់បុរី លក់ KS Residence នៅគៀនស្វាយខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodia ចាប់ផ្តើម​បុកគ្រឺះ​សាងសង់នូវ បុរី KS Residence លក់ជាផ្លូវការ​​ហើយ ​​​ដែលមានទីតាំងស្ថិតនៅគៀនស្វាយ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែគុម្ភៈនេះ។ យោងតាមម្ចាស់គម្រោងឲ្យដឹងថា គម្រោងនេះជាការវិនិយោគមួយដែលមានឯកសារ និងអាជ្ញាបណ្ណ័តាមផ្លូវច្បាប់គ្រប់គ្រាន់​១០០%ពីក្រសួងដែនដី និងក្រសួងសេដ្ឋកិច្ច ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានបញ្ជាក់ថា ក្រុមហ៊ុនលោកសង់បុរីនេះ គឺមានប្លង់រឹងដី សម្រាប់សាងសង់បុរី KS Residence​ គឺមិនជាប់បញ្ចាំនៅធនាគារទេ។ក្រុមហ៊ុននឹងបំបែកក្បាលដីរួចជាស្រេច ដើម្បីអាចផ្ទេរឈ្មោះទៅអ្នកទិញបានគ្រប់ពេលវេលា។ បុរី KS Residence នឹងរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹងបង់ពន្ធប្រថាប់ត្រានិងពន្ធគ្រប់ប្រភេទ អោយអ្នកទិញ១០០%ហើយផ្ទះមាន ៣បន្ទប់គេង ៣បន្ទប់ទឹក កន្លែងចតឡានក្នុងរបងផ្ទះទំហំ សរុប ១១០ម៉ែត្...
អឺរ៉ុបអំពាវនាវរដ្ឋជាសមាជិកឲ្យត្រៀមទប់ទល់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩

អឺរ៉ុបអំពាវនាវរដ្ឋជាសមាជិកឲ្យត្រៀមទប់ទល់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី ស្តេឡា គីរីយ៉ាគិត (Stella Kyriakides) ប្រេសិតទទួលបន្ទុកផ្នែកសុខភាពរបស់សហភាពអឺរ៉ុប បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ដល់បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ ត្រៀមខ្លួនទប់ទល់ជាមួយនឹងការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសខូវីដ-១៩នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ការអំពាវនាវរបស់លោកស្រី ស្តេឡា គីរីយ៉ាគិត ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកនៃសហ​ភាពអឺរ៉ុប មានមនុស្សចំនួន១២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន៣៧៤នាក់ បានឆ្លងវីរុសខូវីដ-១៩ ដែលជាចំនួនច្រើនជាងគេនៅអឺរ៉ុប ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះដែរ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបាន​កើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕...
ក្រុមហ៊ុន៥ទៀត​ហើយត្រូវបាន​​ចុះបញ្ជីវិនិយោគជាស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​

ក្រុមហ៊ុន៥ទៀត​ហើយត្រូវបាន​​ចុះបញ្ជីវិនិយោគជាស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៥ទៀត ដែលអាចមានសិទ្ធិវិនិយោគជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយបើកចំហរជើងមាឃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​។​​ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះទី ១ ឈ្មោះ  “ JOVIAL CHARM CO., LTD” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០៩កន្លែង។ ក្រុមហ៊ុនទី ២ ឈ្មោះ- “PINYTEX CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន...
ចិននឹងជួយក្រុមហ៊ុនតូចៗមិនអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ចិននឹងជួយក្រុមហ៊ុនតូចៗមិនអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន លោក លី ខឺឈាំង បានថ្លែងកាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះថា រដ្ឋាភិបាលរបស់ប្រទេសនេះនឹងបង្ហាញវិធានការផ្នែកហិរញ្ញវត្ថុក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនតូចៗរបស់ខ្លួនកុំអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ ស៊ីនហួ (Xinhua) ។ លោក លី ខឺឈាំង បានបន្តថា រដ្ឋាភិបាលចិននឹងផ្តល់កម្ចីប្រមាណ៥០០ពាន់លានយ័ន ស្មើនឹង៧១.២ពាន់លានដុល្លារអាមេ​រិក ដល់ធនាគារខ្នាតតូច និងមធ្យម ដែលជាមធ្យោបាយគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យធនាគារ ។ ក្រុមសេដ្ឋវិទូចិនបាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នឹងធ្វើអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិននៅពេលខាង​មុខ ជាពិសេសគឺប៉ះពាល់ដល់ក្រុមហុនតូចៗដែលមានធនធានតិច ៕...
ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បញ្ជាការកងទ័ពរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈនេះថា ទាហានអាមេរិកម្នាក់បានឆ្លងវីរុស-១៩ ដែលជាករណីឆ្លងលើកដំបូងសម្រាប់ទាហានអាមេរិកនៅក្នុងប្រទេសនេះចាប់តាំងពីវីរុសផ្លូវដង្ហើមមួយនេះបានផ្ទុះឡើង ដែលនេះបើយោងតាម Aljazeera ។ ទាហានអាមេរិកដែលបានឆ្លងវីរុសនេះមានអាយុ២៣ឆ្នាំ ដែលជាទាហានម្នាក់ក្នុងចំណោមទាហានអាមេរិកសរុបប្រមាណ២ ៨ ៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង ខណៈដែលចំនួនមនុស្សឆ្លងវីរុសមួយនេះបានកើនឡើងកាន់តែខ្ពស់នៅកូរ៉េខាងត្បូង ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់ចំនួន ៨០៩៦ ៧នាក់ មនុស្សស្លាប់កើនឡើងដល់ចំនួន ២៧៦៣នាក់ និងចំនួមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ចំនួន ២៩ ៩៩៨នាក់ហើយដែរ ៕...
សម្តេចតេជោបញ្ជាក់ថា បងប្អូនទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ឋប្រថាប់ត្រាឡើយ

សម្តេចតេជោបញ្ជាក់ថា បងប្អូនទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ឋប្រថាប់ត្រាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រ ឈមនឹងការរំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់ សារជាថ្មីនៅថ្ងៃនេះ ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ CPPមិនយកពន្ធដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ។ ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​ សម្តេចតេជោ ហ៊ុន សែន គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំត...
សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា

សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីកម្ពុជា នៅលើ ទឹកដីនៃខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមប្រកបដោយជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចប្រមុខដកនាំ ដែលបាននឹងកំពុងធ្វើអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ។ ប្រជាពលរដ្ធទូទាំងខេត្តបន្ទាយមានជ័យ បានអរគុណ សម្តេចតេជោនាយករដ្ធមន្រ្តី ដែលបានកសាងផ្លូវជាតិលេខ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និង ថៃ ដ៏មានសក្តានុពល តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិក។ អរគុណបងប្អូនប្រជាពលរដ្ធក្នុងខេត្តបន្ទាយមានជ័យទាំងអស់ និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនជឿន លឿនទៅមុខ៕...
កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមរាយការណ៍ចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណេញប្រមាណ ២.៨ពាន់លានដុល្លារអាមេរិកពីពលករដែលធ្វើការនៅក្រៅប្រទេស តាមរយៈការផ្ញើប្រាក់អោយក្រុមគ្រួសារនៅស្រុកកំណើត ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្តាហ៍មុន លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអោយដឹងថា ក្រសួងនឹងបន្តគ្រប់គ្រងលើការ ងារ និងទីផ្សាយការងារ ដែលមានពលករប្រមាណ ១០ លាននាក់ ដែលមានពលករធ្វើការងារនៅក្រៅប្រទេសក្នុងរង្វង់ប្រ មាណ១.២៨លាននាក់ ។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានលើកឡើងថា នេះមានន័យថា ប្រជាពលរដ្ឋ ៩៩. ៣%មានការងារធ្វើ ។ លោក ស៊្រុន ធារាជ (Srun Theareach) កម្មករកម្ពុជាដែលធ្វើការនៅរោងចក្រក្នុងប្រទេសជប៉ុន បាននិយាយថា គាត់បានផ្ញើប្រាក់អោយគ្រួសាររបស់គាត់នៅខេត្តស្ទឹងត្រែងប្រមាណ ៥០០ ដុល្លារអាមេរិកក្នុងមួយខែ ។ កម្មករអន្តោប្រវេសន៍អ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ក ទទួលជួប​សហព័ន្ធឧស្សាហកម្ម​យានយន្តកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ក ទទួលជួប​សហព័ន្ធឧស្សាហកម្ម​យានយន្តកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodian Automotive Industry Federation) ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងវិស័យយានយន្តនៅកម្ពុជានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ​។ អង្គប្រជុំបានពិភាក្សាអំពីចំណុចមួយចំនួនរួមមាន ការលើកកម្ពស់ការប្រើប្រាស់រថយន្តថ្មី តាមរយៈការផ្សព្វផ្សាយ និងចូលរួមពិព័រណ៍នានា ការចូលរួមរបស់សហព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍សង្គម។ ជាមួយនោះដែរ លោក​​រដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បន្តការវិនិយោគនៅកម្ពុជា ព្រមទាំងនាំមកនូវម៉ាករថយន្តល្បីៗ ដើម្បីបម្រើតម្រូវការដ៏សម្បូរបែប របស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។...