
ឆ្នាំ២០២០បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនលើសពីការរំពឹងទុក
នៅឆ្នាំ២០២០ខាងមុខបរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានកំណើនខ្ពស់លើសពីការរំពឹងទុក ដោយសារតែមានការវិនិយោគពង្រីកកំពង់ផែថ្មីស្របតាមការរីកចម្រើនសេដ្ឋកិច្ច។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លង កាត់បានកើនឡើង ខ្ពស់ក្នុងឆ្នាំ ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧ហើយចំណែកចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។
លោកបណ្ឌិតបានអះអាងទៀតថា« ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០រយ ពាន់ ធីអ៊ីយូ (TEUs )នៅឆ្នាំ ២០២០ និងលើស ១ លាន ធីអ៊ីយូ(TEUs)»។
លោកទេសរដ្ឋមន...