ក្រុមហ៊ុនចិនប្រមាណ ១០០ ក្រុមហ៊ុន មកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន ដែលមកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា។ ដឹកនាំដោយ លោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន ។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះ ។
លោក ហ៊ូស៊ីន វូ បានជម្រាបជូនថា សម្ព័ន្ធធុរកិច្ចរបស់ចិនបំណងដើម្បីវិនិយោគ ដោយមានក្រុមហ៊ុនប្រមាណ ១០០ ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមានការផលិតឧបករណ៍អេឡិច ត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុន ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់នៅខេត្តព្រះសីហនុ ។ ម្យ៉ាងវិញទៀត កម្ពុជាកំពុងតែ ឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមា...








