ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

នាយករដ្ឋមន្ត្រីចិន លី​ ខឺឈាង​ គាំទ្រនិងសន្យាជួយ​​​​​អភិវឌ្ឍន៍ខេត្តព្រះសីហនុ​​​

នាយករដ្ឋមន្ត្រីចិន លី​ ខឺឈាង​ គាំទ្រនិងសន្យាជួយ​​​​​អភិវឌ្ឍន៍ខេត្តព្រះសីហនុ​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកនាយករដ្ឋមន្ត្រីចិន  លី​ ខឺឈាង​ (Li Keqiang) នាយក​រដ្ឋ​មន្ត្រីនៃ​សា​ធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ឱកា​សដែល​សម្ដេ​ចតេជោអញ្ជើ​ញចូ​លរួមក្នុ​ងកិច្ច​ប្រជុំ​កំពូលអាស៊ាន​លើក​ទី៣៥​ នៅ​ទីក្រុង​បាងក​កប្រទេ​សថៃ ដែល​​ភាគី​ចិន​បាន​ប្រកាស​​គាំទ្រ ចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ។​ លោកនាយករដ្ឋមន្រ្តី​​មានប្រសាសន៍ថា«ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នាជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការ​អភិវឌ្ឍនៃ​ខេត្ត​ព្រះ​សី​ហនុនេះ ហើយ​​ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ»។ សម្រាប់ សម្ដេចអ​គ្គម​ហាសេនាប​តីតេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីក៏​​​បាន​ជួប​ពិភាក្សាកា​រងារ​ជាមួយ​ លោក លី​ ខឺឈាង​(Li Keqiang)នាយក​រដ្ឋ​មន្ត្រីនៃ​ប្រទេស​ទាំង​ពីរ​បា​នធ្វើការ​ជជែក​ពិភាក្សាទៅ​លើបញ្ហា​ ទី១ ស្នើដល់ភាគីចិន​ក្នុង​ការ​គាំទ្រ​ដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ...
ក្រុមហ៊ុនអាមេរិកនឹងទទួលអាជ្ញាប័ណ្ណលក់ផ្នែកផ្សំឲ្យក្រុមហ៊ុន Huawei ចិននៅពេលខាងមុខ

ក្រុមហ៊ុនអាមេរិកនឹងទទួលអាជ្ញាប័ណ្ណលក់ផ្នែកផ្សំឲ្យក្រុមហ៊ុន Huawei ចិននៅពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍
លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកានេះថា ក្រុមហ៊ុនអាមេរិកមួយចំនួន អាចនឹងទទួលបានអាជ្ញាប័ណ្ណក្នុងការលក់ផ្នែកផ្សំផលិតទូរស័ព្ទដៃ និងបច្ចេកវិទ្យាឲ្យទៅក្រុមបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ប្រទេសចិន ។ នេះយោងតាមការចុះផ្សាយរបស់ RT ។ លោក Wilbur Ross បានបន្ថែមថា ក្រុមហ៊ុនអាមេរិកប្រមាណ២៦០ក្រុមហ៊ុន បានដាក់សំណើទៅក្រសួងពាណិជ្ជកម្ម ក្នុងការសុំអាជ្ញាប័ណ្ណលក់ផលិតផលរបស់ខ្លួនឲ្យទៅក្រុមហ៊ុន Huawei ចិន ក្រោយពីរដ្ឋាភិបាលអាមេរិក បានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ និងបញ្ឈប់ក្រុមហ៊ុនអាមេរិកមិនអោយលក់បច្ចេកវិទ្យា និងផ្នែកផ្សំផលិតទូរស័ព្ទដៃទៅអោយក្រុមហ៊ុន Huawei ចិន ។ សូមបញ្ជាកថា មូលហេតុដែលរដ្ឋាភិបាលអាមេរិកបានសម្រេចចុះបញ្ជីខ្មៅនូវក្រុមបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ប្រទេសចិន គឺដោយសាររដ្ឋាភិបាលអាមេរិកយល់ឃើញថា បច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក...
កម្ពុជាបង្ហាញសមិទ្ធផលថ្មី ផលិតដោយស្នាដៃខ្មែរ ក្រោមស្លាកសញ្ញា «មីជាតិ»

កម្ពុជាបង្ហាញសមិទ្ធផលថ្មី ផលិតដោយស្នាដៃខ្មែរ ក្រោមស្លាកសញ្ញា «មីជាតិ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ កម្ពុជាបានបង្កើតរោងចក្រ ផលិតចំណីអាហារ ក្រោមស្លាកសញ្ញា «មីជាតិ» ដោយក្រុមហ៊ុន One More Manufacturing Co. Ltd   ដែលត្រូវបានផលិតដោយស្នាដៃកូនខ្មែរ រក្សានូវបែបរសជាតិខ្មែរ ជាមួយនឹងគុណភាព បច្ចេកវិទ្យាជប៉ុន ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងបរទេស ដែលមានគុណភាព ។ ក្រុមហ៊ុន One More Manufacturing Co. Ltd  ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។ សមិទ្ធិផលថ្មីនេះ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ។ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា “មីជាតិ” តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្...
លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៦ ក្នុងស្រុកចំការលើរ ខេត្តកំពង់ចាម

លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៦ ក្នុងស្រុកចំការលើរ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម បានដង្ហែអង្គកឋិនទានទៅកាន់វត្តតាំក្រង ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ បច្ច័យសរុបនៃអង្គកឋិនទានមានចំនួន ៦៨,៣២៦,០០០រៀល(ហុកសិបប្រាំបីម៉ឺនបីសែនពីរម៉ឺនប្រាំមួយពាន់រៀល )។ ដោយក្នុងនោះក្រុមការងារបានបែងចែកបច្ច័យយកទៅប្រគេនព្រះសង្ឃចំនួន៦ វត្ត រួមមាន÷ ១- វត្តតាំងក្រង ទទួលបានបច្ច័យសរុបចំនួន ១៨,៣២៦,០០០ រៀល ។  ២- ​វត្តស្វាយទាប ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០រៀល​។ ៣- វត្តចាស់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។ ៤-វត្តទួលលូវ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។ ៥- វត្តត្រពាំងធំ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។ ៦- វត្តបុសថ្លាន់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង ចាន់ធួន...
អ្នកជំនួញល្បីៗរបស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាននៅទីក្រុងបាងកកប្រទេសថៃ

អ្នកជំនួញល្បីៗរបស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាននៅទីក្រុងបាងកកប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំួញល្បីៗរបស់កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៣៥និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។ ការចូលរួមរបស់អ្នកជំនួញល្បីខាងលើដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូសភា ពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអា ស៊ានដែលប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៩នៅទីនក្រុងបាងកកប្រទេសថៃ។ កិច្ចប្រជុំកំពូលនេះមានការចូលរួម ដោយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលបាលអាស៊ាន រួមនិងប្រទេសផ្សេងៗនៅទូទាំងពិភពនលោក។ ក្រៅពីនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សា លើប្រធានបទនានាពាក់ព័ន្ធនឹងអាស៊ាន។ កិច្ចប្រជុំនឹងផ្តោតលើការជំរុញអាស៊ាន ៤.០ ទៅក្នុងខ្សែសង...
៩ខែឆ្នាំ២០១៩ កម្ពុជានាំចេកចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន

៩ខែឆ្នាំ២០១៩ កម្ពុជានាំចេកចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១ វិច្ឆិកា ២០១៩ នេះថា  ការនាំចេញផ្លែចេកកម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ មានចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារដែលនាំចេញដ៏សំខាន់ជាងគេនោះគឺប្រទេសចិន។ អ្នកទទួលខុសត្រូវក្នុងក្រុមហ៊ុនLongmate ដែលទទួលបានការអនុញ្ញាតនាំផ្លែចេកចេញទៅប្រទេសចិនដំបូងគេ បានមានប្រសាសន៍ថា ដោយទទួលបានអត្ថប្រយោជន៍ នៃសក្តានុពលទីផ្សារដ៏ធំរបស់ប្រទេសចិន ការនាំចេញផ្លែចេករបស់កម្ពុជានឹងមានការកើនឡើងកាន់តែខ្ពស់ ។ លោកសង្ឃឹមថាអាចក្លាយជាផលិតផលដ៏ចាំបាច់ក្នុងការនាំចេញនៃប្រទេសកម្ពុជា នឹងអាចបង្កើតបានប្រាក់ចំណូលខ្ពស់ជាងផលិតផលអង្ករផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះកំពុងមានគម្រោងពង្រីកផ្ទៃដីដាំដុះដំណាំចេកកាន់តែធំ ដើម្បីសម្រេចទទួលបានការនាំចេញផ្លែចេកទៅកាន់ប្រទេសចិនចំនួន២,២ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ និងសម្រេចបាន៣,៣ម៉ឺនតោននាឆ្នាំ២០២០ខាងមុខនេះ។ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ចិនបានអនុញ្ញាតសហគ្រាសថ...
ពិព័រណ៍ការងារជាតិឆ្នាំ២០១៩ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង

ពិព័រណ៍ការងារជាតិឆ្នាំ២០១៩ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ ជ្រើសរើសបុគ្គលិក ជាការចែករំលែកព័ត៌មានទីផ្សារការងារជាដើម នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់៨យប់។ សម្រាប់ព្រឹត្តិការណ៍នេះ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន សហគ្រាសធំៗជាង១៥០ មកពីវិស័យសំខាន់ៗដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ សំណង់ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ទូរគមនាគមន...
ក្រុមរដ្ឋអ៊ីស្លាម IS ទទួលស្គាល់ការស្លាប់មេដឹកនាំរបស់ខ្លួន និងតែងតាំងមេដឹកនាំថ្មី

ក្រុមរដ្ឋអ៊ីស្លាម IS ទទួលស្គាល់ការស្លាប់មេដឹកនាំរបស់ខ្លួន និងតែងតាំងមេដឹកនាំថ្មី

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយនៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកានេះថា ក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម IS បានប្រកាសទទួលស្គាល់ការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលរបស់ខ្លួន ឈ្មោះ អាប៊ូ បាគ័រ អាល់ បាកដាឌី (Abu Bakr al-Baghdadi) និងប្រកាសតែងតាំងមេដឹកនាំកំពូលថ្មីមួយរូបទៀត ។ សេចក្តីប្រកាសរបស់ក្រុមរដ្ឋអ៊ីស្លាម IS ត្រូវបានធ្វើឡើងដោយខ្សែអាត់សម្លេងមួយ ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ Internet និងបានបង្ហាញថា មេដឹកនាំកំពូលថ្មីរបស់ក្រុមភេរវនិយមមួយនេះ ឈ្មោះ អាប៊ូ អ៊ីប្រាហ៊ីម អាល់ ហាសេមី អាល់ ហ្គូរ៉ៃហ្ស៊ី (Abu Ibrahim al-Hashemi al-Quraishi) ។ សូមបញ្ជាក់ជូនថា សេចក្តីប្រកាសតែងតាំងមេដឹកនាំថ្មីរបស់ក្រុមរដ្ឋអ៊ីស្លាម IS នេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកំពូលរបស់ក្រុមនេះ ឈ្មោះ អាប៊ូ បាគ័រ អាល់ បាកដាឌី (Abu Bakr al-Baghdadi) បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលកងទ័ពអាមេ...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖ លោកកៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅវិទ្យាល័យ ព្រែកលួង និងនៅវិទ្យាល័យហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ប្រមាណ ២២០០ នាក់ ។ នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៩ ។ លោកកៅ ថាច បានសម្ដែងនូវសេចក្ដីរីករាយ អបអរសាទរចំពោះក្មួយៗ ប្អូនៗទាំងអស់ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃជីវិតសិក្សារក្នុងសម័យកាលនៃប្រទេសមានសន្តិភាព និងការអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកអគ្គនាយក បានធ្វើការកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗមួយចំនួនជូនដល់ប្អូនៗដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួនដោយយកគំរូនៃការស...
១០ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលផ្លូវការចំនួន ៣,៤៩៩,០៩៣តោនទៅក្រៅប្រទេស

១០ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលផ្លូវការចំនួន ៣,៤៩៩,០៩៣តោនទៅក្រៅប្រទេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរយៈពេល១០ខែ  ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលផ្លូវការ (តាមច្រកចេញចូលតែមួយ) ចំនួន ៣,៤៩៩,០៩៣តោន តែបើគិតចំនួននាំចេញទាំងក្រៅផ្លូវការ មានរហូតដល់ ៥,២២០,២៧២តោន។ របាយការណ៍បង្ហាញថា នៅរយៈពេល១០ខែមកនេះកម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន ដំឡូងមីស្រស់-ក្រៀម-ម្សៅ ជាង២លានតោន គ្រាប់ស្វាយចន្ទីជិត១៧ម៉ឺនតោន គ្រាប់ពោតជាង១១ម៉ឺនតោន សណ្តែកសៀងជាង៣ម៉ឺនតោន ។ នាំចេញជិត១២ម៉ឺនតោន ស្វាយជាង៤ម៉ឺនតោន និងដំណាំផ្សេងៗទៀត២២ម៉ឺនតោន។ សូមបញ្ជាក់ថា ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕...