កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្តិ បានឲ្យដឹងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។
លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានស្ថេរភាពនយោបាយពេញលេញ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,២ អស់រយ:ពេលជាងពីរទសវត្សរ៍...








