រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា វេទិការស្តីពីមុខងារនីតិកម្ម ជាកាលានុវត្តន៍ថ្មីមួយ ដែលស្ថាប័នកែទម្រង់ និងស្ថាប័ន-អង្គភាពដឹកនាំការងារនីតិកម្ម របស់រារដ្ឋាភិបាល បានពិភាក្សា និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោល បំណងជំរុញល្បឿននៃការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាគន្លឹះ និងស្នើរឲ្យមន្រ្តីជំនាញក្នុងការងារនីតិកម្ម និងមន្រ្តីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ, ពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌទំនាក់ទំនងរវាងមុខងារនីតិកម្ម និងមុខងារកែទម្រង់ នៅតាមក្រសួង-ស្ថាប័ននីមួយៗ ជាពិសេសលើយន្តការស្ថាប័នដែលទទួលបន្ទុក ឬសម្របសម្រួល។
ការពិនិត្យ និងពិភាក្សា អំពីសារៈសំខាន់ ឬភាពចាំបាច់នៃការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងការរៀបចំ, ការអនុវត្តន៍, និងការត្រួតពិនិត្យប្រស...








