ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ធនាគារជាតិ ៖​ «ទុនបម្រុង​អន្តរជាតិ»បានកើនឡើងជាលំដាប់ហើយកំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

ធនាគារជាតិ ៖​ «ទុនបម្រុង​អន្តរជាតិ»បានកើនឡើងជាលំដាប់ហើយកំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ច​ញ​សេចក្តីបំភ្លឺ​ជា​សាធារណៈ បញ្ជាក់​ពី ទុនបម្រុង​អន្តរជាតិ​។ ​ធនាគារជាតិបានបញ្ជាក់ថា  សារព័ត៌មាន​មួយចំនួន បាន​បកស្រាយ​ខុស​ពាក់ព័ន្ធ​នឹង​ទុនបម្រុង​អន្តរជាតិ​។ ការប្រៀបធៀប​រវាង​ទំហំ​ទុនបម្រុង​អន្តរជាតិ នឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​សេវា គឺមាន​លក្ខណៈ​បច្ចេកទេស ដើម្បី​វាស់វែង​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​មិន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហានយោបាយ​ឡើយ​។​ ​សេចក្តីបំភ្លឺ បញ្ជាក់ថា ចំពោះ​កម្ពុជា ទុនបម្រុង​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ ហើយ​បច្ចុប្បន្ន មាន​កម្រិត ៥ ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា ពោលគឺ​ខ្ពស់ជាង ៣​ខែ ដែលជា​កម្រិត​អប្បបរមា ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍ គួរ​មាន​។ ផ្អែកលើ​សូចនករ​នេះ សេដ្ឋកិច្ចកម្ពុជា កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​៕​...
សម្តេចតេជោ«សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភក្នុងការទទួលទានសាច់ជ្រូក»

សម្តេចតេជោ«សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភក្នុងការទទួលទានសាច់ជ្រូក»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ«មរតកតេជោ»បានមានប្រសាសន៍អំពាវនាវឲ្យប្រជាពលរដ្ឋបន្ដបរិភោគសាច់ជ្រូកដូចធម្មតា។ សម្តេចមានប្រសាសន៍បញ្ជាក់ថា កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជាមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូកនិងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្...
ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យទទួលជ័យលាភីលេខ១

ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យទទួលជ័យលាភីលេខ១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី១ ឆ្នាំទី២ នៅវិទ្យាស្ថានស៊ីអ៊ីអូ សិក្សាស្រាវ​ជ្រាវលើប្រធានបទផ្នែកគណនេយ្យ ដើម្បីគ្រប់គ្រងអាជីវកម្មទទួលបានជ័យលាភីលេខ១ ក្នុងចំ​ណោម៦ ក្រុមផ្សេងទៀតលើការប្រកួតប្រជែងធ្វើកិច្ចការស្រាវជ្រាវជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារនៅក្នុងត្រីមាសទី២។ វិទ្យាស្ថានស៊ីអ៊ីអូបានរៀបចំឱ្យនិស្សិតប្រកួតប្រជែងសិក្សាស្រាវជ្រាវធ្វើកិច្ចការងារជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារជាក់ស្ដែងនៅតាមក្រុមហ៊ុនពីឆ្នាំទី២ ដល់ទី៤ ដោយបែងចែកការប្រកួតចំនួន៤ដងក្នុងមួយឆ្នាំ។ យោងតាមលទ្ធផលនៃការធ្វើ​​បទបង្ហាញរបស់ក្រុមនីមួយៗកាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ រកឃើញថា ក្រុមនិស្សិតស្រាវជ្រាវផ្នែកច្បាប់ និងពន្ធដារ ទទួលបានជ័យលាភីលេខ២ និងលេខ៣ បានទៅក្រុមសិក្សាសា្រវជ្រាវផ្នែកទីផ្សារ និងការលក់សម្រាប់ម្ចាស់អាជីវកម្ម។ ចំពោះការផ្តល់ពិន្ទុជូនក្រុមនីមួយៗ វិទ្យាស្ថានស៊ីអ៊ីអូ...
លោក អាបេ ទំនងមិនជួបលោក មូន ជេអ៊ីន ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មទេ

លោក អាបេ ទំនងមិនជួបលោក មូន ជេអ៊ីន ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មទេ

ព័ត៌មានទាន់ហេតុការណ៍
កាសែត Sankei Newspaper បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ ទំនងជាមិនជួបពិភាក្សាជាមួយប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅខែសីហាខាងមុខនេះទេ ។ មេដឹកនាំនៃប្រទេសទាំងពីរ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅខែក្រោយនេះ ប៉ុន្តែលោក អាបេ នឹងមិនជួបពិភាក្សាគ្នាជាមួយលោក មូន ជេអ៊ីន ទេ លុះត្រាតែកូរ៉េខាងត្បូងបោះបង់ចោលនូវបញ្ហារវាងប្រទេសទាំងពីរកាលពីសម័យសង្គ្រាមលោកលើកទីពីរជាមុនសិន ។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ជប៉ុន និងកូរ៉េខាងត្បូង មានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នាយ៉ាងខ្លាំង ដោយសារកូរ៉េខាងត្បូងទាមទារឲ្យជប៉ុនសងជម្ងឺចិត្តកូរ៉េខាងត្បូង ពីបទបង្ខំជនជាតិកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំង ជាការឆ្លើយតប ជប៉ុនបានរឹតត្បិតការនាំចូលនូវវត្ថុធាតុកម្រសម្រាប់ផលិតទូរស័ព្ទដៃឲ្យកូរ៉េខាងត្បូង ៕...
កម្ពុជា​មាន​​មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែនៅខេត្តកណ្តាល​

កម្ពុជា​មាន​​មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែនៅខេត្តកណ្តាល​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។ លោក​រដ្ឋមន្ត្រីបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី "កសិករ ទៅជា កសិ-ពាណិជ្ជករ"។ ហើយការប្រែប្រួលនេះ ក៏បាន...
ហេតុអ្វី​​​​អ្នកវិនិយោគសម្លឹងឃើញ​​តំបន់​​នៅ​​​ប៉ែកខាងជើង​រាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​

ហេតុអ្វី​​​​អ្នកវិនិយោគសម្លឹងឃើញ​​តំបន់​​នៅ​​​ប៉ែកខាងជើង​រាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដោយសារតែ​កម្ពុជាមានស្ថិរភាព​នយោបាយល្អ​​​​ និង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងនោះ ទើបជម្រុញ​​​​ឲ្យ​​អ្នក​វិនិយោគ​ផ្នែកវិស័យ​អចលនទ្រព្យ​​​​​ហ៊ា​​ន​​បោះទុន​វិនិយោគ​នៅកម្ពុជា ហើយ​​​​​​​​ជាក់ស្តែងកាលពី​​​ឆ្នាំ២០១៦រហូតដល់ឆ្នាំ២០១៩​​នេះ ក្រុមហ៊ុន​លី ហួរ ​​​គ្រុ​​​ប​​បា​នដាក់ចេញ​​​គម្រោង​ថ្មីរបស់​ខ្លួន​​​ស្ថិតនៅភាគខាងជើង​​​​​នៃ​​​រាជធានីភ្នំពេញ​​​។​​​​​​​​​​ លោក ឩកញ៉ា លី ហូរ​ អគ្គនាយក​​​​​​​ក្រុមហ៊ុន លី ហួរ គ្រុប​បាន​​​ពន្យល់ថា​​« ដោយសារតែ​​​សេដ្ឋកិច្ច​កម្ពុ​​ជា​មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន​​​​​ទៅមុខ​​​ពីមួយឆ្នាំទៅមួយឆ្នាំ​​​​ ​​​​​​ទើប​ក្រុមហ៊ុនលោក​​​សម្រេច​​វិនិយោគលើ​អចល​​​នទ្រព្យមួយគម្រោងទៀតស្ថិត​​​​​នៅ​​​​​​​ភាគខាង​ជើងរាជធានីភ្នំពេញ​ ​​​​​​​​​​​​​ដើម្បីបំពេញសេចក្តីត្រូវការរបស់​ប្រជាពលរដ្ឋ​​​​​​ ហើយ​​​បច្ចុប្ប​ន្ន​​​​បាន​រៀបចំ​​គម្រោង​​​​​​​​បន្ថែម​​ទៀត​​​​​​​អភិវឌ្ឍន៍​​សំណង់​​​​ផ្ទះវីឡា និងផ្ទះល្វែ...
 កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន  ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០១៩

 កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន  ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០១៩ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមបណ្តាខេត្តមួយចំនួន។ សេចក្ដីជូនដំណឹ ដដែលបានបញ្ជាក់ថា សូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ ​រន្ទះជាពិសេសតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែសីហា​ឆ្នាំ២០១៩ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានរលកធំៗ៕  ...
គំនិតផ្តួចផ្តួចបញ្ជូននាវាចម្បាំងអឺរ៉ុបទៅកាន់ឈូងសមុទ្រ ពែក្ស

គំនិតផ្តួចផ្តួចបញ្ជូននាវាចម្បាំងអឺរ៉ុបទៅកាន់ឈូងសមុទ្រ ពែក្ស

ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei បានព្រមានថា គំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេស ក្នុងការស្នើសហភាពអឺរ៉ុបឲ្យបញ្ជូននាវាចម្បាំងទៅបំពេញបេសកកម្មនៅឈូងសមុទ្រ ពែក្ស ជាសារអរិភាពមួយជាមួយអ៊ីរ៉ង់ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។ លោក Ali Rabiei បានបន្ថែមថា ប្រសិនបើអឺរ៉ុបសម្រេចបញ្ជូននាវាចម្បាំងទៅបំពេញបេសកកម្មនៅឈូងសមុទ្រ ពែក្ស ក្បែរអ៊ីរ៉ង់ តាមសំណើរបស់អង់គ្លេស វានឹងរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត ។ សូមបញ្ជាក់ជូនថា អង់គ្លេសនិងអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងទៅវិញទៅមក ដែលអង់គ្លេសបានចាត់ទុកថា នាវាដឹកប្រេងនៅឈូងសមុទ្រពែក្ស មិនមានសុវត្ថិភាពទេ ដែលអង់គ្លេសបានស្នើអឺរ៉ុបឲ្យបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកប្រេង ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះអញ្ជើញពិនិត្យការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតា សេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ត្រូវ​បានសាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ លោកឧកញ៉ា លី យ៉ុង​ផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវ​បានសាងសង់​ជា ៣ ដំណាក់កាល​ ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា ​មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធទ្ធ អគារស្នាក់នៅអាហារដ្ឋាន ​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា សាល​ហាត់​សាច់ដុំ សាល​កាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើងង,មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណីផងដែរ។ ​ ការ​សម្រេចចិត្ត​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បីលើកស្ទួយវិស័យកីឡា និង​មួយ...
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩%ធៀបនិងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩%ធៀបនិងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ថ្លែងឲ្យដឹងថា បច្ចុប្បន្នវិស័យធនាគារនិងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងស កម្មក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច ចំណែកទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩% ស្មើនឹង ១៦៦% នៃផ.ស.ស។ លោកជំទាវជា សិរី បន្តែមថានៅឆមាសទី១នេះទោះបីជាកំណើន សេដ្ឋកិច្ចពិភពលោក បានបន្តថមថយល្បឿនបន្ដិច ដោយ សារការថយចុះនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតសេដ្ឋ កិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ ដែលគាំទ្រដោយកំណើនវិស័យកាត់ដេរសំ ណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។ ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថា មានស្ថានភាពល្អប្រសើរនិងបន្តមានអតិរេក ៥,៥% នៃផ.ស.ស (៧៤១ លានដុល្លារអាមេរិក) ដែលគាំទ្រដោយភាពរឹងមាំនៃលំហូរចូលសុទ្ធគណនីហិរញ្ញវត្ថុ ទោះបីជាឱនភាពគណនីចរន្តកើនឡើងក៏ដោយ។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវ...