ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។ យោងតាមលិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ។ សូមបញ្ជាក់ថា សេចក្តីសម្រេចដកតំណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារងរូបនេះ លួចលាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ «ស្រែនាង» ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្រពន្ធដើមតាមទាន់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕  ...
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស នឹងចាកចេញពីអឺរ៉ុបដោយមិនបាច់មានកិច្ចព្រមព្រៀងទេ

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស នឹងចាកចេញពីអឺរ៉ុបដោយមិនបាច់មានកិច្ចព្រមព្រៀងទេ

ព័ត៌មានទាន់ហេតុការណ៍
  លោក Boris Johnson នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ដែលឡើងកាន់តំណែងនៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដានេះ បានថ្លែងថា លោកនឹងនាំចក្រភពអង់គ្លេសឲ្យចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ដោយមិនបាច់មានកិច្ចព្រមព្រៀងទេ ។ លោក Boris Johnson បានថ្លែងថា ពេលវេលាខ្លីណាស់សម្រាប់លោកក្នុងការនាំអង់គ្លេសឲ្យចាកចេញផុតពីអឺរ៉ុប ដែលមានរយៈពេលត្រឹមតែជាង៣ខែ គឺគិតពីខែកក្កដានេះរហូតដល់ដំណាច់ខែតុលា ឆ្នាំ២០១៩នេះ ។ លោក  បញ្ជាក់ទៀតថា លោកស្រី Theresa May ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រើប្រាស់ពេលវេលាជាងពីរឆ្នាំក្នុងការនាំអង់គ្លេសឲ្យចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ប៉ុន្តែមិនអាចចាកចេញបាន ៕...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរឲ្យប្រទេសបេឡារុស ជួយផ្តល់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រភពអគ្គិសនីមានតម្លៃទាប

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរឲ្យប្រទេសបេឡារុស ជួយផ្តល់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រភពអគ្គិសនីមានតម្លៃទាប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយ លោក Genady Svidersky អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស  នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យថាមពល សម្រាប់គោលនយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យមានថាមពលអគ្គិសនីគ្រប់គ្រាន់​ មានស្ថិរភាព និងមានតម្លៃសមរម្យ ក្នុងនោះតាមផែនការ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់ ដើម្បីឲ្យប្រជាជនបានប្រើប្រាស់ ។ លោករដ្ឋមន្រ្តីស៊ុយ សែម បានបញ្ជាក់ថា ជុំវិញនឹងការអភិវឌ្ឍន៍អគ្គិសនីដើរដោយធ្យូងថ្មក្តី វារីអគ្គិសនីក្តីឬការបង្កើតប្រភពអគ្គិសនី ផ្សេងៗទៀត វាមិនមានការជួបប្រទះភាពស្មុគស្មាញ និងមិនមានជួបបញ្ហាអ្វីនោះឡើយ ប៉ុន្តែបញ្ហាដែលលំបាកនោះ គឺធ្វើ យ៉ាងណាឲ្យថ្លៃលក់អគ្គិសនីមានម្លៃទាប ដើម្បីធ្វើឲ្យឆ្លើយតបក្នុងការអនុវត្តន៍គោលនយោបាយបញ្ចុះថ្លៃអគ្គិសនីន...
កម្ពុជានៅ​​តែកង្វះ​​​កម្លាំងពលកម្ម​​​​​​​​​​ជំនាញ​​​​ក្នុងវិស័យឧស្សាហកម្ម​​​​​

កម្ពុជានៅ​​តែកង្វះ​​​កម្លាំងពលកម្ម​​​​​​​​​​ជំនាញ​​​​ក្នុងវិស័យឧស្សាហកម្ម​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​អ្នកជំនាញ​​បាន​​លើក​ឡើងជាអនុសាសន៍ថា ប្រទេស​​​កម្ពុជាថ្វីត្បិតកំពុងតែ​​​​ផលិតពលកម្ម​ជំនាញក្នុងវិស័យ​​ឧស្សាហកម្ម​​​ក៏ពិតមែន ប៉ុន្តែ​​នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ កម្លាំង​​ជំនាញ​​ទាំង​​​នោះ​​​តែមានកង្វះខាតនៅឡើង​​​​។​ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយក​​ធនាគារអេស៊ីលីដា ភីអិលស៊ី​បានមានប្រសាសន៍​​​​​ថា ​​គោលនយោបាយ​​អភិវឌ្ឍន៍​វិស័យ​​ឧស្សាហកម្ម​ពិតជាមានសារៈសំខាន់ណាស់ ហើយ​​ទីផ្សារការងារ​​នៅកម្ពុជា​​កំពុងតែត្រូវការពលកម្ម​​ជំនាញច្រើន​​ ដែលត្រូវការ​​​បណ្តុះបណ្តាល​​​ឲ្យ​បានកាន់តែច្រើន​ ដើម្បីបំពេញតាម​​​​​​សេចក្តីត្រូវរបស់អ្នក​វិនិយោគពីក្រៅប្រទេស​​​។​ ​​លោក​បណ្ឌិត​​បាន​ថ្លែងទៀតថា ​​បើ​គិតជា​​សហគ្រាសខ្នាតសាជីវកម្ម​ ដែលបាន​បើក​គណ​​​​​នេយ្យ​​​ ​​តាមរយៈ ធនាគារអេស៊ីលីដា​​​កាលពីឆ្នាំ២០១៧​​​​​ ​​មានចំនួន ៤៤៤ សាជីវកម្ម ប៉ុន្តែបើ​គិតជាងពាក់​កណ្តាលឆ្នាំ២០១៨​នេះ​មាន​​​រហូតដល់ ៤៨៤ សាជីវកម្ម​និង​​បាន​...
ចិនមានក្រុមហ៊ុនច្រើនជាងគេលើពិភពលោកសម្រាប់ឆ្នាំ២០១៩នេះ

ចិនមានក្រុមហ៊ុនច្រើនជាងគេលើពិភពលោកសម្រាប់ឆ្នាំ២០១៩នេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានចុះផ្សាយថា ប្រទេសចិនបានក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៩នេះ ដោយមានចំនួនក្រុមហ៊ុនច្រើនលើសសហរដ្ឋអាមេរិកទៅទៀត ។ សម្រាប់ឆ្នាំ២០១៩នេះ ប្រទេសចិនមានក្រុមហ៊ុនសរុបចំនួន១២៩ក្រុមហ៊ុន ច្រើនជាងសហរដ្ឋអាមេរិកដែលមានក្រុមហ៊ុនតែចំនួន១២១ក្រុមហ៊ុន ហើយក្រុមហ៊ុនធំៗចំនួន៣ក្រុមហ៊ុនរបស់ប្រទេសចិន ត្រូវបានចុះក្នុងបញ្ជីជាក្រុមហ៊ុនកំពូលទាំង១០លើពិភពលោក ។ ចំណែកក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេរបស់ប្រទេសចិន ក៏បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផងដែរ លើភាពជឿនលឿនខាងប្រព័ន្ធបច្ចេកវិទ្យា ដោយសារក្រុមហ៊ុននេះមានបច្ចេកវិទ្យាជំនាន់ទី៥ (5G) ៕      ...
កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានឲ្យដឹងថា កុមារ ដែលល្បីល្បាញចេះនិយាយច្រើនភាសាបានមករៀនបំប៉នភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីង ដើម្បីពង្រឹងជំនាញសរសេរនិងអានភាសាចិន ដើម្បីត្រៀមខ្លួនត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្រោយពេលវិស្សមកាលចប់។ សាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះអាននិងសរសេរភាសាចិនជូនប្អូន ធុច សាលិក។ លោកបានលើកឡើងថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុមារទាំងអស់ដែលបានចូលរៀននៅសាលានេះ នឹងទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញភាសាដូចៗគ្នា ដោយមិនរើសអើងថា កុមារនេះល្បីឬមិនល្បីនោះទេ។ លោក សេង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីតារបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំ លោកអ្...
ឆមាសទី១ឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១៥២៦ លានដុល្លារអាមេរិក

ឆមាសទី១ឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១៥២៦ លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០១៩ នេះអគ្គនាយកដ្ឋានពន្ធដារ សម្រេចប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានប្រមាណជាង ៦១០៦ ប៊ីលានរៀល ត្រូវជាង ១៥២៦ លានដុល្លារអាមេរិក ស្មើជាង ៦៦% នៃផែនការប្រចាំឆ្នាំ ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ឆ្នាំ២០១៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលពន្ធ ជាក់ស្តែងក្នុងខែមិថុនា ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង ៧៨៨ ប៊ីលានរៀល ត្រូវប្រមាណជាង ១៩៧ លានដុល្លារអាមេរិក ស្មើជាង ១០៣% នៃផែនការប្រចាំខែ។ សម្រាប់ចំណូលពន្ធរយៈពេល ០៦ខែ ឆមាសទី១ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជាង ៦១០៦ប៊ីល...
ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានជំរុញសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដានេះ កុំអោយបង្កើនឥទ្ធិពលនយោបាយក្នុងតំបន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។ លោក Geng Shuang បាននិយាយថា ការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព គឺមិនមានអ្វីក្រៅតែពីជាឧបករណ៍របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ក្នុងការដោះសាក្នុងតំបន់ ដើម្បីផ្សាយពីតម្លៃអាមេរិក និងដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃ ។ លោក Geng Shuang បានលើកឡើងបែបនេះ ក្រោយពីសហរដ្ឋអាមេរិកបានបង្ហាញគម្រោងរៀបចំអោយមានសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព ជាមួយប្រទេសពាក់ព័ន្ធនៅឯសន្និសិទស្តីពីសេរីភាពក្នុងតំបន់ ដែលប្រទេសជាច្រើនបានប្រឆាំងជំទាស់ ៕...
ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ប៉ៃលិន​៖​ ស្ត្រីម្នាក់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​​ ត្រូវ​បាន​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​ បន្ទាប់​ពី​ឆបោក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​យក​ទៅ​ទិញ​ដី​ និង​រត់ការ​ប្លង់​ ស្រាប់តែ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង​ និង​យក​លុយ​នោះ​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​ទៅ​វិញ​។​ ​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ពី​ម្ចាស់​ប្រាក់​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ​ នគរបាល​ក៏​បានឃាត់ខ្លួន នឹង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។​ ​ស្ត្រី​រូបនេះ​ឈ្មោះ​ រឿ​ន​ ចរិយា​ អាយុ​៣២​ឆ្នាំ​ ជា​មន្ត្រី​សុរិយោដី​ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពាក់ព័ន្ធ​នឹង​ករណី​ដី​ជម្លោះដីធ្លី​ ។​ ចំណែក​ ឯ​ជន​រង​គ្រោះ​ មិន​បញ្ចេញ​ឈ្មោះ​ ភេទ​ស្រី​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​...
ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេក ទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមានឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង នៅថ្ងៃទី២៣ ខែកក្កដា...