គយនិងរដ្ឋាករកម្ពុជាបណ្តុះបណ្តាលពីវិធានដើមកំណើតទំនិញអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ”អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ២០១៩-២០២៣។
លោកនួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
លោកនួន ច័ន្ទរិទ្ធ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំ ណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រតីគយនិងរដ្ឋាករកម្ពុជាលើប្រធានបទវិធានដើមកំណើតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោកបានបន្តទៀតថា ជាពិសេសពាក់ព័ន្ធនឹងការដាក់ឲ្យអនុវត្ត វញ្ញាបនបត្របញ្ជាក់ដើមកំណើតទម្រង់ D ក្នុងទម្រង់អេឡិចត្រូ និច (ATIGA e-Form D) ក៏ដូចជាដើម្បីត្រៀមអនុវត្តពិធីសារស្តីពីវិសោធ...








