ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ​​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ ក្រសួងការបរទេសបានឱ្យដឹង...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក

សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញបែបនេះ​ ពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «(សូម) រក្សាការពារឲ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាព ដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើង ទាំងបច្ចុប្បន្ន និងអនាគត»។ សម្តេចធិបតី ក៏បា...
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។ តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។ លោករដ្ឋមន្ត្រីរំលឹកហើយថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារ...
លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង

លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្តាយបង្កើតរបស់សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាម្តាយបង្កើតរបស់ឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី អនុប្រធានទ្វីប និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន និងជាជីដូនបង្កើតរបស់ លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិនៃប្រទេសជប៉ុននិងលោក ពិសិដ្ឋ រិទ្ធឧត្តម សមាជិកក្រុមការងារទទួលបន្ទុកតំបន់អាយឈិនៃប្រទេសជប៉ុនដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ តាងនាមប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ឯកឧត្តម ហេង សួរ សូមសម្តែងនូ...
ឈ្មួញឈើឈ្មោះ រិទ្ធ ប្រចាំខេត្តមណ្ឌលគីរីចាប់ផ្តើមកក្រើកសារជាថ្មីទៀតហើយ កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនយកទៅលក់នៅវៀតណាម

ឈ្មួញឈើឈ្មោះ រិទ្ធ ប្រចាំខេត្តមណ្ឌលគីរីចាប់ផ្តើមកក្រើកសារជាថ្មីទៀតហើយ កាប់បំផ្លិចបំផ្លាញព្រៃឈើ សម្រុកដឹកជញ្ជួនយកទៅលក់នៅវៀតណាម

សង្គម និងកម្សាន្ត
មណ្ឌលគីរី ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ហាក់គ្មានវិធានការក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ ប្រភពព័ត៌មានពីពលរដ្ឋនិងសង្គមស៊ីវិលបានលើកឡើងថា ឥឡូវនេះឈ្មួញឈ្មោះ រិទ្ធ និងបក្សពួក នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោងឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមាចៀសមិនផុតពីសេចក្ដីវិន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​អញ្ជេីញជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក​​ឡាន ធានលី(Lan Tianli)អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​អញ្ជេីញជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក​​ឡាន ធានលី(Lan Tianli)អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

សង្គម និងកម្សាន្ត
ចិន៖ ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បាប​​អនុញ្ញាតឱ្យ លោក​​ ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ​ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក​​អភិបាល និងគណៈប្រតិភូ, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែល សម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោក​​ អភិបាលបានវាយតម្លៃខ្...
ឃាត់ខ្លួន ឈ្មោះ ខេង មុន្នីរស្មី រួចបញ្ជូនខ្លួនទៅតុលាការភ្លាមៗ ដើម្បីចាត់ការតាមនីតិវិធី ករណីចេញសែកស្អុយចំនួន ២ ម៉ឺនដុល្លារអាមេរិក

ឃាត់ខ្លួន ឈ្មោះ ខេង មុន្នីរស្មី រួចបញ្ជូនខ្លួនទៅតុលាការភ្លាមៗ ដើម្បីចាត់ការតាមនីតិវិធី ករណីចេញសែកស្អុយចំនួន ២ ម៉ឺនដុល្លារអាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញ:មន្ត្រីប៉ូលិសនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដ្ឋាននៃក្រសួងមហាផ្ទៃបាន ឃាត់ខ្លួន ឈ្មោះ ខេង មុន្នីរស្មីហើយបានបញ្ជូនខ្លួនទៅតុលាការដែលជាប់ពាក់ព័ន្ធករណីចេញសែកស្អុយចំនួន២ ម៉ឺនដុល្លារ។ ការឃាត់ខ្លួននេះធ្វើឡើងដោយយោង តាមពាក្យប្តឹងមួយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយដើមបណ្តឹង ឈ្មោះ គួច សុងទី អាយុ៣៧ឆ្នាំជាតិខ្មែរអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨៣ ផ្លូវ១៨២ ភូមិ៤សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោករាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង មុន្នីរស្មី គឺធ្វើឡើងកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅសង្កាត់ទួលសង្កែរាជធានីភ្នំពេញ ហើយឥឡូវនេះជនជាប់ចោទបានបញ្ជូនទៅតុលាការហើយកាលពីថ្ងៃទី១៧ខែកញ្ញានេះ ដើម្បីសាកសួរ នឹងអនុវត្តទៅតាមនីតិវិធីច្បាប់។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គួច សុងទី អាយុ៣៧ឆ្នាំ បញ្ជាក់ថា សូមគោរពជូនលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌសុំប្តឹងឈ្មោះ ខេង មុន្នីរស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ...
ជប៉ុននៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

ជប៉ុននៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​​ អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ នាឱកាសនោះ លោក​​រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស...
ចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួន​ជាជំនួយ​ការសម្តេចធិបតី ហ៊ុន ម៉ាណែត

ចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួន​ជាជំនួយ​ការសម្តេចធិបតី ហ៊ុន ម៉ាណែត

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែល​តាំង​ខ្លួន​ជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំង​នគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន​ក្លែងឯក​សារព្រះរាជក្រឹត្យចំនួន០២​ : ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គ​នាយ​ករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយ​ការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែង​នាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។...
សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ត្រូវមានឱកាសទទួលបានការបណ្ដុះបណ្ដាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ត្រូវមានឱកាសទទួលបានការបណ្ដុះបណ្ដាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

សង្គម និងកម្សាន្ត
(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរអប់រំខេត្ត និងអាជ្ញាធរដែនដីកាលពី​​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះបានបើវគ្គសិក្ខាសាលាស្ដីពី «ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ ស្ថិតក្នុងអនុវិទ្យាល័យសម្ដេចឪ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្សអំពីការយល់ដឹងពាក់ព័ន្ធនឹងម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារដែលមានហានិភ័យដល់សុខភាពដែលនឹងជ្រើសយកមកបរិភោគ ចៀសវាងការបរិភោគម្ហូបអាហារដែលពុំមានសុខសុវត្ថិភាពត្រឹមហើយនាំឱ្យមានជំងឺផ្សេងៗដែលកើតមានឡើងចំពោះសិស្សានុសិស្ស។ បន្ថែមពីវគ្គបណ្ដុះបណ្ដាលនេះផងដែរ សមត្ថកិច្ចជំនាញ ក.ប.ប. ក៏បានធ្វើការបិត Poster អប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ២០០ផ្ទាំងសម្រាប់សិស្សានុសិស្សក្នុងអនុវិទ្យាល័យដើម្បីបានសិក្សាបន្ថែមផងដែរ។...