ពលរដ្ឋនៅស្រុកល្វាឯម ព្រួយបារម្ភគ្រោះធម្មជាតិនឹងហានិភ័យទៅថ្ងៃអនាគត ដោយារក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំ
កណ្ដាលៈ បឹងសំណាប ជាកូនទន្លេសាបទី២ ដែលជាកន្លែងដោះទឹកជំនន់ពី ទន្លេមេគង្គលើ ដ៏សំខាន់បំផុតដើម្បីបញ្ចៀសការជន់លិចនៃ
រាជធានីភ្នំពេញ។ ក៍ប៉ុន្តែអ្វីដែលពលរដ្ឋនៅទីនោះគួរឱ្យព្រួយបារម្ភជាខ្លាំងពីគ្រោះធម្មជាតិ ឬ ហានិភ័យទៅថ្ងៃអនាគតនោះ បែរជាក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានបូមខ្សាច់ចាក់លុប «ព្រែកវត្តជ្រៃ បឹងគ្រំ» ធ្វើផ្លូវបេតុងថ្មីមួយខ្សែឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ក្រុមហ៊ុនដែលជាផលប្រយោជន៍បុគ្គលសុទ្ធ
សាតស្ថិតក្នុង ភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខែត្រកណ្ដាល។
ព្រែកបឹងគ្រំ ដែលតភ្ជាប់ពី ទន្លេមេគង្គក្រោម នៅពេលទឹកជំនន់ជោរខ្លាំងពី ទន្លេមេគង្គលើ ហូរចុះមកក្រោមវានឹងនាំទឹកត្រីសាច់ និងដីល្បាប់
ដ៏មានជីជាតិសម្រាប់បងប្អូនប្រជាកសិករធ្វើស្រែចម្ការ។ វាជាព្រែកនាំទឹកពី ទន្លេមេគង្គក្រោម ហូរចាក់ចូលទៅក្នុង បឹងសំណាប ក្នុងចំណោម
ព្រែកជាច្រើនទៀត។ ព្រែកនេះមានទទឹងទំហំជាង២០ម៉ែត្រ និងបណ្ដោយជាង១០០០ម៉ែត្រ។ ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្...








