ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចក្រឡាហោម ស ខេង ” វត្តមានលោកប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនា គឺជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា អាស៊ាន និងសហរដ្ឋអាមេរិក”

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ក្នុងជំនួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា" វត្តមានលោកប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខនេះ មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ។ សម្រេចបន្តទៀតថា  ប៉ុន្តែជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចស ហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនឥតឈប់ឈរ។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ចំពោះវត្តមានរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋ អា មេរិក នៃកិច្ចប្រជុំកំពូលអាស៊ាន និង...

សម្តេចតេជោ ហ៊ុន សែន ត្រៀម​នាឡិកាដៃចំនួន២៥ គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រៀម​នាឡិកាដៃចំនួន២៥ គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ដែលកម្ពូជាធ្វើ​ជាម្ចាស់​ផ្ទះ។​ សម្តេចតេជោបានបញ្ជាក់ថា «មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥ គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕...
 លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានយក​​សៀវភៅអប់រំ ចំណេះដឹងទូទៅ​​ចំនួន១០០០ក្បាលប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ក្នុងខេត្តត្បូងឃ្មុំ

 លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានយក​​សៀវភៅអប់រំ ចំណេះដឹងទូទៅ​​ចំនួន១០០០ក្បាលប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ក្នុងខេត្តត្បូងឃ្មុំ

សង្គម និងកម្សាន្ត
(ត្បូងឃ្មុំ)៖  លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​អនុប្រធាននាយកដ្ឋានឧត្តម អយកនិងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក កាលពី​​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកសៀវភៅអប់រំ សៀវភៅចំណេះដឹងទូទៅ​​ចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ លោកបណ្ឌិត ប៉ា ម៉េងហុក បានមានប្រសាសន៍ថា  កាចែកជូនសៀវភៅ​​នេះ ក្នុងបំណងធំរបស់លោក​គឺ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ហើយ​​ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ ឲ្យរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។ លោកបណ្ឌិតបានបញ្ជាក់ទៀត​ថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែល...
នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង​ពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ

នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង​ពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង​ពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ យន្ត មីន បានគោរព​​ផ្ញើសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារសូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មា​ធិការជាតិសន្តិសុខលម្ហសមុទ្រ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត ដើម្បីបន្តដឹកនាំក្រសួងក...

លោក សាយ សំអាល់ បានបញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ យោងតាមលិខិតរបស់ លោក សាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បង្ហាញថា  ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន បញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធាន ដែនជំរកសត្វព្រៃ ស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា ។ សូមជំរាបថា ការទម្លាក់តំណែងលោក​ប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន ដែលបានរកឃើញពីកំហុសជាច្រើនរបស់ប្រធានដែនជម្រកសត្វព្រៃរូបនេះ ដែលបានរកឃើញថា បានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពលនិងអំណាច ក្នុងមុខតំណែងរបស់ខ្លួនទៅប្រើគំរាមកំហែង និងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។ ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្នុំសុំឲ្យអភិបាលខេត្តមណ្ឌលគិរី បញ្ជប់មុខតំណែងលោកប៉ែត ភក្រ្តា ពីប្រធានដែនជម្រកសត្វព្រៃស្រែពក ណាំ លៀរ មកជាមន្រ្តីធម្មតា...

លោក សាម៉ន បណ្ឌិត្យ ត្រូវបានតែងតាំងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្តរជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ:  លោក សាម៉ន បណ្ឌិត្យ ត្រូវបានតែងតាំងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្តរជាតិ ហើយនេះបើតាមការចុះហត្ថលេខារបស់លោក អ៊ុក រ៉ាវីន ក្រុមប្រឹក្សាភិបាលនសាកលវិទ្យាល័យកាលពីថ្ងៃទីខែវិច្ឆិកានេះ។ លោក សាម៉ន បណ្ឌិត្យ បានបញ្ជាក់ថា "ជាថ្មីម្តងទៀតខ្ញុំបាទសូមគោរពអរគុណលោកជំទាវប្រធានក្រមប្រឹក្សានិងឯកឧត្ត មសាកលវិទ្យាធិការ រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់តួនាទីនិងផ្តល់ការទុកចិត្តមកលើរូបខ្ញុំ"។...

លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីចិន និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី១១ ខែវិច្ឆិកា

សង្គម និងកម្សាន្ត
ភ្នំពេញ: តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីចិន និងលោកភរិយានឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអនុញ្ញា តឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri)ឯកអគ្គរដ្ឋទូតគុយ វ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រា បជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេស កកម្មការទូតរបស់លោកមកកាន់ព្រះរាជាណា ចក្រកម្ពុជានៅពេលនេះ លោកនឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ ក្នុងនោះ លោកបានមានប្រសាសន៍ថា លោកនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើ ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម...

ឥណទានសម្បទានសម្រា​ប់គម្រោង​លើកកម្រិ​តផ្លូវជាតិលេខ៦៧ ដែលចំណាយទឹកប្រាក់ចំនួន ៣០ លានដុល្លារ

សង្គម និងកម្សាន្ត
ភ្នំពេញ: កម្ពុជា និងថៃ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥ ណទានសម្ប ទានសម្រាប់គម្រោង​​​លើក​​​កម្រិតផ្លូវជាតិលេ ខ៦ ៧(សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០ លានដុល្លារអាម៉េរិក នៅទីស្តី​ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ភាគីខាងរាជរដ្ឋា​ភិបាលកម្ពុជា តំណាងដោយ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​រដ្ឋលេ​ខា​ធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាង​ដោយ​​​​​លោក Perames Vudthitor netiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃ​​បណ្តាប្រទេសជិតខាង (NEDA)​។ លោក Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរ​តួនាទីជាដៃ​គូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័​ន្ធ ក្នុងគោលដៅពន្លឿនក...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។ វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប (RCEP) និងការសម្ពោធសៀវ ភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមា ហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ​កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នា...