លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ គោរពផ្ញើសារលិខិតជូន ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២២
(ភ្នំពេញ)៖លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងសហការីគោរព ផ្ញើសារលិខិតជូនគោរព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២២។
លោកឧកញ៉ានិងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារនិងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកឧកញ៉ា ហេង ឡុង បានលើកឡើងថា យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញក្នុងការការពារបូរណភាពទឹកដី ការពារអធិប តេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេ សជាតិ ឲ្យកាន់តែរី...








