សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។
លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះមកការអភិវឌ្ឍន៍រីកចម្រើន។ ឯកឧត្តមបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ លោកកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យលើគ្រប់វិស័យទាំងកិច្ចប្រជុំអាសុីអឺរ៉ុបថ្មីៗនេះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ក្នុងន័យនេះឯកឧត្តមក៏បានសម្ដែងនៅការគាំទ្រ នឹងសន្យាសហការជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យកម្ព...








