ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្រ្តីស៊ើបអង្កេត ក.ប.ប.ចរកឃើញដេប៉ូប្រេងឥន្ធនៈ ០៦ ទីតាំងមិនមានភាពអនុលោម ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង

មន្រ្តីស៊ើបអង្កេត ក.ប.ប.ចរកឃើញដេប៉ូប្រេងឥន្ធនៈ ០៦ ទីតាំងមិនមានភាពអនុលោម ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​​ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តព្រៃវែងបានរកឃើញដេប៉ូប្រេងឥន្ធនៈ០៦កន្លែងកាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១​មិនមានភាពអនុលោម ក្នុងចំណោម ១១ ស្ថានីយ/ដេប៉ូ ខណៈចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំពោះម្ចាស់ដេប៉ូត្រូវបានពិន័យទៅតាមច្បាប់ដែលមានចែង រួមនឹងការកែប្រែឱ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ។...
គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡុង អាយុ៤២ឆ្នាំ បាននាំភរិយារបស់ខ្លួន ចូលពិនិត្យជំងឺនៅក្លីនិកឯកជនឈ្មោះ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ក្នុងរាជធានីភ្នំពេញ ដោយសារភរិយាលោកមានអាការៈមិនស្រួលខ្លួន ចំណែកក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់លោកម្តងហើយម្តងទៀតថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ និងគ្មានអាការៈធ្ងន់ធ្ងរទេ»។ អ្នកជំងឺឈ្មោះ កន ស្រីនាង បានស្លាប់នៅថ្ងៃបន្ទាប់ ក្នុងជន្មាយុ៣៧ឆ្នាំ បន្ទាប់បែកពពុះមាត់ និងសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរពេទ្យឯកជនខាងលើនេះ ដែលស្ថិតនៅផ្ទះលេខ៨០ មហាវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនបីនាក់តូចៗ  កំព្រាម្តាយ។ ក្រុមគ្រួសារសពអ្នកស្រី កន ស្រីនាង បានប្តឹងចោទប្រកាន់ និងទារសំណងជំងឺចិត្តពីម្ចាស់ពហុព្យាបាល វិសាលសុខ និងក្រុមគ្រូពេទ្យបម្រើការទីនោះ ដោយដាក់កំហុសថា មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និង...
អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា

អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា

សង្គម និងកម្សាន្ត
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអង្គារថា ទោះសហរដ្ឋអាមេរិកបានបញ្ជាទិញផ្ទាំងសូឡាដែលផលិតថាមពលពីពន្លឺព្រះអាទិត្យពីតំបន់ស៊ិនជាំងប្រទេសចិនក៏ដោយ ប៉ុន្ដែខ្លួននៅតែអាចក្រោកឈរឡើងប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សបានដែរ។ ការ​លើក​លើង​ដូច្នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មានការ​រិះគន់​អា​មេ​រិ​កថា ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​ពី​តំបន់​ស៊ិ​ន​ជាំ​ង​ប្រទេស​ចិន គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ ខណៈ​ដែល​កន្លង​មក​ចិន​ធ្លាប់​រង​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង ដែល​ខ្លួន​គ្រប់គ្រង​នោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ធ្លាប់​បាន​ចេញ​មក ព្រមាន​ពី​ហានិភ័យ​នៃ​ការ​រំលោភសិទ្ធិ​មនុស...
ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ  រួមសហការី សូមក្រាបបង្គំថ្វាយព្រះពព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សានៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី

ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ រួមសហការី សូមក្រាបបង្គំថ្វាយព្រះពព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សានៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សា(២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២១)​ នៃការ យាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី រួមសហការី សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោ យព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលា នុភាព មាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភា ពតរៀងទៅ៕...
អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំកាលពី​ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប.​បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទតាមផ្សារ ហាងលក់ទំនិញ និងឱសថស្ថាននានាក្នុងស្រុកមេមត់ ដើម្បីធានាការពារសុខភាពក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅផងដែរ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញនូវអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦៧ លីត្រ និងបានធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។...
អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ របៀបវារៈនៃកិច្ចប្រជុំនាពេលនេះរួមមាន៖ ១- របាយការណ៍វឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋាន ២- របាយការណ៍សង្ខេបរបស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត ៣- បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករងទទួលបន្ទុក ៤- អនុសាសន៍គន្លឹះរបស់ឯកឧត្ដមប្រតិភូ និងថ្នាក់ដឹកនាំ ក.ប.ប. ៥- សំណូមពរ និងបញ្ហាប្រឈម ៦- បញ្ហាផ្សេងៗ...
ក្រុមបុគ្គលិកទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង សុំឲ្យឧកញ៉ាគិតពីអត្ថប្រយោជន៍អតីតភាពការងារ

ក្រុមបុគ្គលិកទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង សុំឲ្យឧកញ៉ាគិតពីអត្ថប្រយោជន៍អតីតភាពការងារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមបុគ្គលិករាប់សិបនាក់ ដែលបម្រើការនៅស្ថានីយទូរទស្សន៍ CNC នៃក្រុមហ៊ុនCBS របស់ឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែងរកអ្នកច្បាប់ឲ្យជួយពិនិត្យលើអត្ថប្រយោជន៍ត្រូវទទួលបានតាមច្បាប់ស្តីពីការងារ បន្ទាប់ពីក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។ ក្រុមបុគ្គលិក CNC ជាងម្ភៃនាក់ ដែលត្រូវបណ្ដេញចេញបានឲ្យដឹងទៀតថា ភាគីក្រុមហ៊ុនបានបណ្ដេញចេញបុគ្គលិកក្រោមហេតុផលការចំណាយថវិការច្រើន មិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួនទៅតាមផ្នែកនៃក្រុមហ៊ុន CBS ក្នុងនោះ CNC ក៏ស្ថិតក្នុងដំបូលនេះដែរ។ ការបណ្ដេញចេញដោយមិនមានកំហុសនេះ បុគ្គលិកមិនបដិសេធទេ តែសូមឲ្យអនុវត្តន៍ផលប្រយោជន៍ជាសំណងទៅតាមច្បាប់លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់ និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់នេះភាគីក្រុមហ៊ុនបានផ្ដល់ឲ្យមានដូចជា៖ ១. ប្រាក់អតីតភាពគិតតែបីឆ្នាំចុងក្រោយ ២...
សាលាដំបូងខេត្តព្រះសីហនុ បញ្ចប់សវនាការសួរដេញដោលលើអង្គហេតុចាប់មនុស្សដុតទាំងរស់ តែជនរងគ្រោះមិនទុកចិត្តនៅថ្ងៃប្រកាសសាលក្រម

សាលាដំបូងខេត្តព្រះសីហនុ បញ្ចប់សវនាការសួរដេញដោលលើអង្គហេតុចាប់មនុស្សដុតទាំងរស់ តែជនរងគ្រោះមិនទុកចិត្តនៅថ្ងៃប្រកាសសាលក្រម

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ចប់សវនាការសួរដេញដោលលើអង្គហេតុ ដែលឈ្មួញដីម្នាក់ចាប់មនុស្សដុតទាំងរស់ កាលពីដើមឆ្នាំ២០១៩ ក្នុងវិវាទដីធ្លី នៅក្នុងខេត្ត។ សវនាការជំនុំជម្រះក្តីនេះ គឺលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ កាលពីបីឆ្នាំមុន ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ លោកចៅក្រម ឆែ វិវឌ្ឍនៈ ប្រធានក្រុមប្រឹក្សា បានចាប់ផ្តើមដំណើរការសវនាការ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ទើបសម្រេចបិទការសួរដេញដោល អំពីសកម្មភាពប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ លី ស្រេង អាយុ៥០ឆ្នាំ ដេលបានចាក់សាំងដុតជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន់ អាយុ៣៨ឆ្នាំ ដែលជាអ្នកបើកបរគ្រឿងចក្រឈូសឆាយដី។ លោកប្រធានក្រុមប្រឹក្សា ដែលមានលោកចៅក្រម កើត សាំង និងលោកចៅក្រម សុខ លី ជាសមាជិក ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ បានសួរជ...
អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី។...
ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា គម្រោងផ្លូវ៣៤ខ្សែដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ ចំពោះការប្រគល់ទទួលជូនរដ្ឋបាលខេត្តនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ បើតាមមន្ត្រីថា ក្នុងចំណោមផ្លូវទាំង៣៤ខ្សែ ដែលបានចាក់អ៊ុតជាកៅស៊ូ មានផ្លូវរណបខ្លះដូចជាផ្លូវឡើង ចុះ(ចំណោតវត្តលើ)ពីសង្កាត់លេខ១មកសង្កាត់លេខ២ជាដើម មិនមានចាក់ក្រាលកៅស៊ូទេ គឺប្រើបច្ចេកទេសត្រឹមចាក់បេតុងប៉ុន្តែបានរៀបចំហេដ្ឋារចនាសម្ពន្ធ័សងខាងផ្លូវ ដូចផ្លូវដែលចាក់ក្រាលកៅស៊ូដែរ។ ជុំវិញការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុបច្ចុប្បន្ននេះ លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យPNNដឹងនៅព្រឹកថ្ងៃ២៧តុលា២០២១ថា បែងចែកជាបីគម្រោងខុសៗគ្នា ក្នុងនោះមាន៖ *គម្រោងទី១ គឺគម្រោងផ្លូវ៣៤ខ្សែរបស់ថ្នាក់ជាតិ(បញ្ចប់គម្រោងហើយ)។ *គម្រោងទី២ គឺគម្រោងរបស់ថ្នាក់ខេត្ត ដែលបច្ចុប្បន្នកំពុងស្ថាបនាជាបន្តបន្ទាប់។ *គម្រោងទី៣ គ...