ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

បង្ក្រាបបទល្មើសឃាត់រថយន្ត១គ្រឿង​ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូកចំនួន១២កេស ស្មើនឹង៧៩០គ.ក្រលួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង

បង្ក្រាបបទល្មើសឃាត់រថយន្ត១គ្រឿង​ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូកចំនួន១២កេស ស្មើនឹង៧៩០គ.ក្រលួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចគយ នៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ដែលធ្វើ​ឡើងកាលពី​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ​។ ​​ការបង្ក្រាបបទល្មើសឃាត់បាន​​រថយន្ត០១គ្រឿង ម៉ាក HYUNDAI ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ សៀមរាប៣A-១៥៥២ ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូក ចំនួន១២កេស ស្មើនឹង៧៩០គ.ក្រ លួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅតាមបណ្ដាខេត្ត។ មន្រ្តីជំនាញនិយាយថា​ ឃាត់ចាប់លើជាតិត្រង់ចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ។ ជាក់ស្ដែងមន្រ្តីជំនាញបាន​​ពិនិត្យឃើញ...
ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។
មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាផ្សារ​​ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្បូងឃ្មុំ និងខេត្តក្រចេះនៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២២នេះ​ មុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់។ បន្ទាប់ពីបានធ្វេីការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃេីញទំនិញមិនអនុលោមចំនួន​ ១០៣.​១០​គីឡូក្រាម​ ដាក់ចរាចរនៅលេីទីផ្សារ។ បន្ទាប់ពីបានរកឃេីញទំនិញខូចគុណភាពខាងលេី​ មន្ត្រីជំនាញបានធ្វេីការដកហូតយកមករក្សាទុកដេីម្បីកម្ទេចចោល​ និងបានធ្វេីការពិន័យអន្តរការណ៍​ ព្រមទាំងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាកលក់ទំនិញមិនអនុលោម៕...
លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី:ក្នុងសារមួយផ្ញើមកការិយាល័យសារព័ត៌មាន ដេលីខ្មែរបានឲ្យដឹងថា មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទថា"ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយ ឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ជាអ្នកការពារ និងជួយអន្តរាគមន៍គ្រប់ពេលវេលា ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនឡើងវិញបន្ទាប់ពីមានការផ្អាកមួយរយៈកន្លងមកនោះ។ សំបុត្រសារខាងលើបង្ហាញថា ក្នុងនោះក៏មានមន្ត្រីធំ និងសមត្ថកិច្ចពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ មករា​ នេះផងដែរ ទើបគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានចាត់វិធានការបង្ក្រាបឈ្មួញរូបនេះបានឡើយ។ ជាពិសេសលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ និងលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ នេះដឹកជញ្ជូនឈើទៅស្រុកយួន​។ លើសពីនេះ មន្ត្រ...
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មីយ៉ាន់ម៉ា:នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។ ខាងក្រោមនេះគឺជាសេចក្តីប្រកាសរួមស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៏ ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិ បាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅមីយ៉ាន់ម៉ា ។ នាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការ ងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភ...
លោក ប៉ាង ឡេង នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ដុះស្លែនិងបក្សពួករងការចោទថា បានគៀបយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមអំពើចិត្ត?

លោក ប៉ាង ឡេង នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ដុះស្លែនិងបក្សពួករងការចោទថា បានគៀបយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមអំពើចិត្ត?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង:ក្រុមពលរដ្ឋនិងមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍បានលើកឡើងថា ចាប់តាំងពីអំឡុងដើមខែវិច្ឆកា ឆ្នាំ២០២១រហូតមកដល់ដើមខែមករា​ឆ្នាំ២០២២នេះ ឈ្មួញទាំងធំទាំងតូចបានសម្រុកនាំគ្នាចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកមួយនេះយ៉ាងគំហុកតែម្តង។ លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ត្រូវពលរដ្ឋនិងក្រុមឈ្មួញបាននិយាយថា កំពុងតែប្រមូលលុយតាមរបៀបពុករលួយបានមិនតិចឡើយ ព្រោះគ្មានឈ្មួញណាអាចរំលងលោក ប៉ាង ឡេង បានឡើយ។ ឈ្មួញទាំងធំទាំងតូចបានត្អូញត្អែឲ្យដឹងថា ពួកគាត់បង់លុយតាមការកំណត់របស់លោក ប៉ាង ឡេង ទើបអាចជញ្ជូនទំនិញឆ្លងកាត់ពីដីយួនចូលដីខ្មែរបាន ហើយនរណាក៏ខ្លាចលោក ប៉ាង ឡេង។ បើតាមព័ត៌មានពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាង...
លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ»

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ​ចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ» ហើយ​​​ទីតាំងដែលបុគ្គលឈ្មោះ ផេ បើកសង្វៀនបញ្ជល់មាន់គឺនៅចំណុចជើងភ្នំស្វាយខាងជើងសាលាខេត្ត និងតុលាការខេត្តបន្ទាយមានជ័យ ហើយថែមទាំងនៅជិតបន្ទាយយោធាយោធភូមិភាគ៥​ទិសទី១​(បន្ទាយមានជ័យ) ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ពលរដ្ឋ​ខាងលើ​និយាយប្រាប់សារព័ត៌មាន ដេលីខ្មែរថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រ​មូលផ្តុំគ្នាយ៉ាងពពាក់ពពូនពីព្រឹកដល់យប់ ហើយការបញ្ជល់មាន់១គូៗមានដាក់ដើម​ថាន់​ពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត។ ចំណែកសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវប្រជាពលរដ្​ឋរិះ​គន់ចំៗ​ថា មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ប្រជាពលរដ្ឋក្នុងភូមិភ្នំកន្ទួត សង្កា...
អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។​​ ក្នុងកិច្ចប្រជុំនេះលោកស្រី​​ តឹករ៉េត កំរង រដ្ឋលេខាធិការ លោក​​ ម៉ក់​ ពេជ្ជរិទ្ធ​ រដ្ឋលេខាធិការ​ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ​កម្ម ក្រោមការសម្របសម្រួលពី លោក​​ ស៊ា ម៉ៅ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ លោក​​ អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្​ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក្រុមប្រឹក្សាជាតិភាសាខ្មែរ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀតជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស18 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀតជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស18 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀត ជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស 18 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,553 នាក់ អ្នកជាសះស្បើយ= 116,982 នាក់ អ្នកស្លាប់= 3,015 នាក់។