ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន«ក.ប.ប.» ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន«ក.ប.ប.» ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព​អាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុក ដើម្បីចែកចាយលក់អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់​មក មន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្រ្តីនគរបានប្រឆាំង​បទល្មើសសេដ្ឋកិច្ចរាជធាន...
ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង មន្ត្រីក.ប.ប. បានរកឃើញថាយ៉ាងហោចណាស់មានដេប៉ូប្រេងឥន្ធនៈចំនួន ៤ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកណ្ដាល ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មមួយចំនួនដែលផ្ទុយនឹងច្បាប់។ ក្រោយពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើស ក៏ដូចជាប្រកបអា​ជីវ​កម្មខ្លួនដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព៕...
តុលាការខេត្តព្រះសីហនុ បើកសវនាការសំណុំរឿងចាប់មនុស្សដុតទាំងរស់

តុលាការខេត្តព្រះសីហនុ បើកសវនាការសំណុំរឿងចាប់មនុស្សដុតទាំងរស់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០២១នេះ នឹងបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២០ ខែកញា ឆ្នាំ២០២១ បានឲ្យដឹងថា ការជំនុំជម្រះក្តីសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោកចៅក្រម ឆែ វិវឌ្ឍនៈ ជាប្រធានក្រុមប្រឹក្សា និងលោកចៅក្រម កើត សាំង លោកចៅក្រម សុខ លី ជាសមាជិក។ ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ។ បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ដោយសារអំពើយុត្តិធមឥនេះ​ បុរសម្នាក់រងគ្រោះរបួសខ្លួ...
កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ

កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃប្រទេសទាំងពីរ។ ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងម...
រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកចុងក្រោយ ក្នុងការទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឫដូសទី៣ ក្នុងភូមិសាស្រ្តរាជធានីញភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកចុងក្រោយ ក្នុងការទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឫដូសទី៣ ក្នុងភូមិសាស្រ្តរាជធានីញភ្នំពេញ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អភិបាលខេត្តកំពង់ចាម ឲ្យដៃគូរអភិវឌ្ឍរមណីយដ្ឋានទឹកឆា កែលម្អតំបន់នេះឲ្យមានលក្ខណៈស្តង់ដារ

អភិបាលខេត្តកំពង់ចាម ឲ្យដៃគូរអភិវឌ្ឍរមណីយដ្ឋានទឹកឆា កែលម្អតំបន់នេះឲ្យមានលក្ខណៈស្តង់ដារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងវិនិយោគ រមណីយដ្ឋានទេសចណ៍ទឹកឆា ដែលមានលោក ហេង សេងហ៊ួរ ជាដៃគូអភិវឌ្ឍ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាល លោកអភិបាលស្រុកព្រៃឈរ ស្រុកចំការលើ លោកប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។ បន្ទាប់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យផ្ទៀងផ្ទាត់ទៅតាមកិច្ចសន្យា ដែលដៃគូអភិវឌ្ឍត្រូវទទួលអនុវត្តឲ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យា ដែលបានចុះកិច្ចព្រមព្រៀងរួចមក ក៏ដូចជាសំដៅធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះកាន់តែមានសោភ័ណភាព និងផាសុខភាព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកលេងកម្សាន្ត។អ លោកភិបាលខេត្ត បានណែនាំដល់ដៃគូអភិវឌ្ឍឲ្យកែសម្រួលសោភ័ណភាព បរិស្ថាន សួនច្បារ រៀបចំខ្ចុះ ស្តារទំនប់ឡើងវិញ ក...
ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញចុះធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ និងជនជាតិបង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញចុះធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ និងជនជាតិបង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់

បច្ចេកវិទ្យា, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការព...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៩នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៨៧នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៩នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៨៧នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ៩នាក់ ( ៦នាក់​ អត់បានចាក់វ៉ាក់សាំង ​) ។
អាជ្ញាធរខណ្ឌដង្កោជូនដំណឹងឱ្យពលរដ្ឋត្រៀមសម្ភារៈ និងបន្តតាមដានស្ថានទឹកជំនន់ស្ទឹងព្រែកត្នោត  ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតបច្ចុប្បន្ន ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

អាជ្ញាធរខណ្ឌដង្កោជូនដំណឹងឱ្យពលរដ្ឋត្រៀមសម្ភារៈ និងបន្តតាមដានស្ថានទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតបច្ចុប្បន្ន ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត រ័ត្ន សណ្តាប់  និងលោកស្រីឧកញ៉ា សូ រ៉ូសលីន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាផ្លូវការហើយ

លោកបណ្ឌិត រ័ត្ន សណ្តាប់ និងលោកស្រីឧកញ៉ា សូ រ៉ូសលីន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត រ័ត្ន សណ្តាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៃទីស្តីការគណ:រដ្ឋមន្រ្តី និងលោកស្រីឧកញ៉ា សូ រ៉ូស លីនត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាស្ថាពរពី លោកស្រី គង់ មាលា ហើយខាងក្រោមនេះជាខ្លឹមសារលិខិតទាំង ស្រុង សូនអាន!