ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
7ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។ ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ ម...
លោកឧកញ៉ា ប្រាក់ ប្រាកដ ត្រូវចាប់ខ្លួន ក្នុងហាងកាហ្វេមួយកន្លែងតាមដីការបស់តុលាការពាក់ព័ន្ធបណ្តឹងឆបោកប្រាក់ ១០ម៉ឺនដុល្លារ

លោកឧកញ៉ា ប្រាក់ ប្រាកដ ត្រូវចាប់ខ្លួន ក្នុងហាងកាហ្វេមួយកន្លែងតាមដីការបស់តុលាការពាក់ព័ន្ធបណ្តឹងឆបោកប្រាក់ ១០ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោកឧកញ៉ា ប្រាក់ ប្រាកដ ដែលគេស្គាល់ថា ជាមនុស្សមានមុខមានមាត់ម្នាក់នៅខេត្តព្រះសីហនុ នៅវេលាម៉ោង៩:១០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ តាមដីកាបញ្ជារបស់តុលាកា ររាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងការឆបោកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ការឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ នេះបានកើតឡើងនៅហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមបណ្តឹង ឈ្មោះ ស្រី ចាន់ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុព្រៃនប់ ខេត្តព្រះសីហនុ ដែលបានប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា លោកស្រី បានជួបជាមួយឧកញ៉ា ប្រាក់ ប្រាកដ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដើម្បីជជែកគ្នាពីការធានារត់ការផ្ទេរឈ្មោះនិងតួនាទីរបស់របស់អ្នកស្រីឈ្មោះ អេង អូន ចេញ ពីក្របខណ្ឌកងពលខេមរភូមិន្ទទៅបម្រើការក្នុងក្របខណ្ឌនគរបាលជាតិ...
សម្តេចតេជោ ប្តេជ្ញាបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែមានភាពស៊ីជម្រៅជាមួយឡាវ

សម្តេចតេជោ ប្តេជ្ញាបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែមានភាពស៊ីជម្រៅជាមួយឡាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phan kham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។ តាមរយៈសារលិខិត នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា« ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជា ណាចក្រកម្ពុជា ខ្ញុំសូមសម្តែងចេញនូវក្តីអបអរសាទរ និងជូនពរដ៏ប្រសើរថ្លៃថ្លាចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនដ៏រួសរាយរាក់ទាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងឱកាសដ៏អស្ចារ្យនៃការប្រារព្ធខួបឆ្នាំទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ សម្តេចបានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីធានាជូនចំពោះឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និ...
សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្ញើសារថា "ទូលព្រះបង្គំជាខ្ញុំ តាងនាមសមាជិក សមាជិកា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត"។ សម្តេចបន្ថែមថា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវ...
លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌​ជាតិ​ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO)

លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌​ជាតិ​ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​ ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។ ពិធីនេះរៀបចំឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្តីពី​"វដ្ដ​នៃ​គុណភាព​ នវានុវត្តន៍​ និង​ប្រព័ន្ធ​ផលិតកម្ម​ LEAN​ ដេីម្បី​លេីកកំពស់​ផលិតភាព​សហគ្រាស​ធនតូចនិងមធ្យម​ (SME)។ លោក សោម  សម្បត្តិ នាយកក្រុមហ៊ុន Cambodia Chemi cal Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​បានចូលរួមក្នុងពិធីប្រគល់នូវលិខិតសរសើរ និការលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។ លោក សោម សម្បត្តិ មានប្រសាសន៍ថា" បន្ទាប់ពីការខិតខំអស់រយៈពេល ជាង១ឆ្នាំ ក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​ យើងក៏ទទួលបានវិញ្ញាបនបត...
អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ២៤៣លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល ធ្វើការដកហូត

អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ២៤៣លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល ធ្វើការដកហូត

សង្គម និងកម្សាន្ត
(ខេត្តកណ្តាល)៖ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២ ១ចុះត្រួតពិនិត្យទំនិញ ជាពិសេសទំនិញ អាល់កុលក្លែងក្លាយ (មេតាណុល) នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ចំនួន ២៤៣លីត្រ បន្ទាប់មកបានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេ

សង្គម និងកម្សាន្ត
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មានថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ។ លោករដ្ឋមន្រ្តីថ្លែងថា ក្រៅពីនេះ អង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេ រិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយះការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់...
សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងលេខ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកាសអន្ដរក្រសួងនេះ មានវិសាលភាពអនុវត្ត ចំពោះការពិន័យអន្ដរការណ៍លើអំពើល្មើសដែលមានចែងក្នុង មាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។...
លោកឧកញ៉ា​ ឆាយ​ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ​ រួមក្រុមការងារ ចែកអំណោយប្រជាពល រដ្ឋទីទាល់ក្រចំនួន៥០គ្រួសារ​នៅស្រុកឱរ៉ាល់

លោកឧកញ៉ា​ ឆាយ​ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ​ រួមក្រុមការងារ ចែកអំណោយប្រជាពល រដ្ឋទីទាល់ក្រចំនួន៥០គ្រួសារ​នៅស្រុកឱរ៉ាល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា​ ឆាយ​ សុធា​ ទីប្រឹក្សា​ សម្ដេចក្រឡាហោម​ ស​ ខេង​និងជាអគ្គនាយកក្រុម (DLA) មានសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ពាណិជ្ជកម្មដ៏ល្បីឈ្មោះនៅកម្ពុជា និងលោកជំទាវ​ ព្រមទាំង លោក​ ហោ​ សេរីវឌ្ឍន៍​ ប្រធានមូលនិធិកកម្ពុជា​ប្រឆាំងកូវីដ ១៩​ ព្រមទាំងសហការី​ នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១​នេះះ បានយកអំណោយ​​ទៅចែកជូន​ប្រជាពលរដ្ឋទីទាល់ក្រ​ ក្នុងភូមិត្រពាងជោ​ ឃុំត្រពាំង ជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ចំនួន ៥០គ្រួសារ​ ដែលកំពុងខ្វះខាតនាអំឡុងពេលកូវីដ១៩​ ។ លោកឧកញ៉ា​ ឆាយ​ សុធា​ បានមានប្រសាសន៍ថា" យើងខ្ញុំសូមអធ្យាស្រ័យពីសំណាក់លោកយាយ​ លោកតា​ បងប្អូន​ អ៊ុំ​ ពូ​ មីង​ ទាំងអស់ថ្វីត្បិតអំណោយតិចតួចមែន​ មិនគ្រប់គ្រាន់​ក៍ពិតមែន​ តែបានសម្រួលដល់ការលំបាកខ្វះខាតខ្លះ ក្នុងបន្ទុកគ្រួសារបានមួយរយៈពេល​ដែរ "។ លោកឧកញ៉ាសង្កត់ធ្ងន់ថា​ ថ្ងៃនេះឯកឧត្ដមនិងនិងក្រុមការងារនៅតែបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ទៀតនៅស្រុក ឧរ៉ាល់...
ប្រជាពលរដ្ឋ៩នាក់បានស្លាប់ ដោយពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាលសមត្ថកិច្ចសម្រេចបិទសិប្បកម្មផលិតស្រាស

ប្រជាពលរដ្ឋ៩នាក់បានស្លាប់ ដោយពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាលសមត្ថកិច្ចសម្រេចបិទសិប្បកម្មផលិតស្រាស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ត្រីជំនាញចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋ នៅស្រុកល្វាឯម ខេត្តកណ្តាលបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯក ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។ ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖ - ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥% - ស្រាស មានសារធាតុមេតាណុល ២.៥% - ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ...