ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានប្រកាសផ្អាកប្រតិបត្តិការ​រោង​ចក្រមួយចំនួនរបស់ខ្លួន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ នៅក្នុងប្រទេសនេះ ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ។ សេចក្តីប្រកាសផ្អាកប្រតិបត្តិការរោងចក្ររបស់ក្រុមហ៊ុន Toyota Motor ត្រូវបានធ្វើឡើងក្រោយពីបុគ្គលិក២នាក់របស់ក្រុមហ៊ុននេះ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំង និងជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសផ្លូវដង្ហើមមួយនេះ ។ អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor បានអោយដឹងថា ការផ្អាកប្រតិបត្តិការផលិតរថយន្តរបស់ក្រុមហ៊ុននេះ គឺផ្អាកតែទៅលើផលិតកម្មរថយន្តធុនតូច មានរថយន្តប្រភេទ Corolla និង SUV ជាដើម តែមិនមែនផ្អាកផលិតកម្មទាំងស្រុងទេ ៕...
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង ៖  
កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយដាក់បម្រាម មិន​ឲ្យ​ជនបរទេស មកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុង​ប្រទេស​កម្ពុជារយៈពេល ៣០ថ្ងៃ អនុវត្ត​ចាប់ពីថ្ងៃទី១៧មិនានេះ តទៅ​។ ការសម្រេចនេះ ជាវិធានការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស​កម្ពុជាយើង ខណៈដែល​ប្រទេសទាំង ៥នេះ កំពុងឆ្លង រាលដាល​ជំងឺកូវីដ១៩​ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖...
សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ នៅ​ខេត្តបាត់ដំបង នា​ថ្ងៃ​សៅរ៍ ទី​១៤​ ខែមីនា​នេះ​។ ​មុន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​បាត់ដំបង សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្រុង​ស្រុក និង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤​មីនា​ផងដែរ​។​ ​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ ប្រារព្ធ​ឡើង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព និង​ទន្លេ​នៃ​វិបុលភាព​»​។ សូមបញ្ជាក់ថា ពិធីបុណ្យ​ទន្លេ មាន​ព្រឹត្តិការណ៍​ទេសចរណ៍​ជាច្រើន ត្រូវបាន​រៀបចំឡើង ដូចជា ព្រឹត្តិការណ៍​កីឡា ការសម្ដែង​សិល្បៈ និង​ការតាំងពិព័រណ៍ ជាដើម​។ ​ក្រសួងទេសចរណ៍ បាន​ប្រកាស​ថា ការរៀបចំ​ពិធីបុណ្យ​ទន្លេ ក៏ដូចជា ពិធីបុណ្យ​សមុទ្រ គឺ​មិន​ត្រឹមតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ...
លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ ។ ខ្មែរយើងគឺ ជាជាតិសាសន៍មួយដែលប្រកាន់ខ្ជាប់នូវគុណធម៌ច ជួយទុក្ខធុរ:គ្នាក្នុងគ្រាអាសន្ន មិនដែលមើលរំលងឬដើរ ជៀសទុកចោលឡើយ ។ ប៉ុន្តែក្នុងរយ:ពេលដែលកើតមានមេរោគឆ្លងផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា Covid-19នេះគួបផ្សំជាមួយនឹងការបំពុល បំភិតបំភ័យ បំភ្លៃ បំផ្លើសព័ត៌ មានពីមនុស្សអាក្រក់មួយចំនួនផងនោះទើបធ្វើឲ្យមានមនុស្សខ្លះខ្វះការពិចារណាក៏កើតមានការភ័យខ្លាចជ្រុល រហូតបាត់បង់គុណធម៌ពីក្នុងខ្លួនអស់។ លើសពីនេះ ទោះឃើញមនុស្ស ប្រកាច់ប្រកិនដង្ហើយរកឲ្យជួយ សង្គ្រោះនៅចំពោះមុខក៏គេមិនរវល់ជួយ ហើយសុខចិត្តដើរហួស និងមានអ្នកខ្លះសុខចិត្តឈរថតសកម្មភាពពីចម្ងាយមកផ្សព្វផ្សាយលើហ្វេសបុករបស់ខ្លួនទៅ វិញ ។ តើ បងប្អូននៅតែបន្តឥរិយាបថខ្លាចជ្រុល រហូតដើររំលងអ្នកត្រូវការឲ្យយើងជួយជីវិតគេនៅចំពោះមុខបែបនេះតទៅទៀត ឬ ?សូមបងប្អូនស្វែងយល់ឲ្យច្បាស់អំពីការផ្តល់ព័ត៌មានស្តីពីស្ថានភាពជំងឺពីគ្រូពេទ្យឲ្យបានច្បាស់លា...
អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីផ្សព្វផ្សាយ អំពីវិធានការណ៍ការពារ ទប់ស្កាត់ជំងឺរលាក សួត ដែលបង្កដោយវីរុស COVID-19 និងចែកក្រមា ជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​។ ក្នុងពិធីនេះស្ថិតក្រោមអធិបតីភាព  លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់ក្រមាជូនមន្ត្រីនៃអគ្គនាយកដ្ឋានក្នុងម្នាក់ៗទទួលបានក្រមាចំនួន ២ សម្រាប់ប្រើប្រាស់ ។ លោកផាន អូន បានបញ្ជាក់ថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពោលគឺអនុញ្ញាតឱ្យអ្នកត្បាញក្រមាខ្មែរ រកបានទីផ្សារកាន់តែទូលាយ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន ហើយក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃ ជំងឺរលាកសួតដែលបង្កឡើងដោយវីរ៉ុស COVID-19 និងកាត់បន្ថយការឡើងថ្លៃនៃ “ម៉ាស់” នាពេលបច្ចុប្បន្នផងដែរ។ សូមបញ្ជាក់ថា ពិធីនេះ រៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
លោក​ឧកញ៉ា លី ហួរ ៖​ គាំទ្រ​​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់ចេញ​វិធានការ ៣​ចំណុច

លោក​ឧកញ៉ា លី ហួរ ៖​ គាំទ្រ​​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់ចេញ​វិធានការ ៣​ចំណុច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ ​លោក​ឧកញ៉ា លី ហួរ ​ប្រធានសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ ឋាន​កម្ពុជា បានចេញ​សារលិខិត​គាំទ្រ​នូវ​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សមាគម ក៏បាន​ប្រកាស​នូវ​វិធានការ ៣​ចំណុច ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​បាន​កើតឡើង​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ ខូ​វីដ​១៩ មកលើ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​។ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖ ​...
 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
យោងតាម​​សេចក្តីប្រកាសព័ត៌មាន​​របស់​​ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ អគ្គនាយក​ក្រុមហ៊ុន​​ វិចិត្រដារ៉ាអ៊ីនធ័រប្រាយ ឯក នៅថ្ងៃទី៩ ខែមីនានេះ បាន​​​បដិសេធនិង​​ច្រាន​​ចោលទាំងស្រុង​​នូវ​​​ការចុះផ្សាយរបស់អង្គភាពវេបសាយ​​​​​ICD TV on line (www.icdtvonline -worlpress) ​​​​ដែលមាន​​​​ចាងហ្វាង​​​ ឈ្មោះ ខន ខេន ​​​​​​​​​អាស័យដ្ឋាន​ផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល​​ ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១​​​២១៩១១២៩​ និង ​​​​​អង្គភាពឈ្មោះ​​គេហទំព័រខ្មែរប្រជាប្រិយ(www.kpnhotnews.com ) ដែលមានអាស័យដ្ឋាន​ផ្ទះលេខ ​​១៤១ ផ្លូវលេខ ១០១ ​ភូមិលេខ ៥ សង្កាត់​​ផ្សារដើមថ្កូវ​​​ ខណ្ឌចំកាមន រាជធានីភ្នំពេញ ​លេខទូរសព្ទ០១៦៣៣១៨៩១​​​ ​​​ដែល​​​​​​​​​មានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា​​ ​​។​​​​ លោកឧកញ៉ា​បាន​​បញ្ជាក់​ក្នុងលិខិត​របស់ខ្លួនថា«ចំពោះ​​បុគ្គលជាម្ចាស់អង្គភាពទាំងពីរ​​ខាងលើ​ ​​​​​ដែលបាន​យករូប​ភាព​របស់ខ្ញុំបាទ​​​ទៅច...
លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនាក្រោមប្រធានបទ “មានសន្តិ​ភាព មានការងារលើកកម្ពស់សមភាពយេនឌ័រ” ដែលមានបុគ្គលិកចូលរួមប្រមាណជិត៩០នាក់។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ មានការកើនឡើងជាលំដាប់ពីចំនួន៥៤នាក់ ដល់១១៤នាក់ ដែលក្នុងនោះបុគ្គលិកជាស្ត្រីមានកំណើនពីចំនួន ១១នាក់ ស្មើនឹង២៣% ដល់ចំនួន៣៦នាក់ស្មើនឹង៣២% នៃចំនួនបុគ្គលិកសរុប។ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធនាគារ បុគ្គលិកជាស្ត្រីត្រូវបានផ្តល់ឱកាសក្នុងការចូលរួមដោយស្មើភាពទាំងក្នុងកម្រិតការងារទូទៅ និងក្នុងកម្រិតការងារបច្ចេកទេស ។ ទន្ទឹមនេះ បុគ្គលិកជាស្ត្រីត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារ និងក៏ដូចជាចូលរួមលើកកម្ពស់សមភាពយេនឌ័រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភ...
ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តលជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅក្រោមឱវាទក្រសួងទេសចរណ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប។...