ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ថ្ងៃទី២៥ ធ្នូនេះ ជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទសប្បាយក្រោមម្លប់សន្តិភាព

ថ្ងៃទី២៥ ធ្នូនេះ ជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទសប្បាយក្រោមម្លប់សន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ភ្នំពេញ៖ យោតាមផេកហ្វេកប៊ុកសម្តេចតេជោ​ បានបញ្ជាក់ថា ថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចបញ្ជាក់ថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធ មានសិទ្ឋិសេរីភាព រស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ ។ ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជា មួយគ្នាដោយសុខសាន្ត។ ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូនេះ ខ្ញុំសូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕  ...
វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥

វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
វិទ្យាស្ថានស៊ីអ៊ីអូ និងគណៈកម្មការប្រឡងមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈគ្រប់គ្រងវិទ្យស្ថាន ស៊ីអ៊ីអូ បានរៀបចំការប្រឡងតេស្តជ្រើសរើស បេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៥ ឆ្នាំ​ទី១នៅថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ​​ដែលមានបេក្ខជនសរុបចំនួន១៥៥នាក់ក្នុងនោះមានស្រីចំនួន៩០ នាក់។ ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូននៅវិទ្យាស្ថានស៊ីអ៊ីអូ ចាប់ពីម៉ោង ១:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល ដោយផ្ដោតសំខាន់លើ៣មុខវិជ្ជារួមមាន គណិតវិទ្យា អក្សរសាស្រ្តខ្មែរ និងភាសាអង់គ្លេស ក្នុងគោលបំណងធ្វើតេស្តសមត្ថ​ភាពនិស្សិតស្របតាមលក្ខខណ្ឌផ្លូវច្បាប់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានស៊ីអ៊ីអូបង្ហាញថា ការសិក្សាក្នុងឆ្នាំទី១​និស្សិត​នឹងទទួលបានការហ្វឹកហ្វឺនដូចជាទាហាន ដើម្បីដុសខាត់ផ្នត់គំ...
លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!

លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ខ្ញុំបានមកជួបជនពិការ មាស សុផាត ដែល ឯក ឧត្តម កើត សារ៉េត រំលោភយកដីគាត់ទំហំជាង១ហិកតានៅភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។ នៅឆ្នាំ១៩៩២ លោក កើត សារ៉េត បានទិញដីមួយកន្លែងទំហំ ៤៦៨៩ ម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែក​ព្នៅពីឈ្មោះ អ៊ុន អយហើយបានអោយលោក មាស សុផាតចាំដីនោះអោយ។ ក្នុងអំឡុងពេលចាំដីអោយ លោក កើត សារ៉េតនៅឆ្នាំ១៩៩៤ លោក មាស សុផាតបានធ្វើលិខិតស្នើសុំខ្ចីដីបឹងទំហំជាង១ ហិក​តា​ទៅអាជ្ញាធរភូមិឃុំហើយអាជ្ញាធរ ភូមិ ឃុំបានចុះហត្ថលេខាអនុញ្ញាតអោយលោក មាស សុផាត តាមការស្នើសុំ។លោក មាស សុផាតបានប្រើប្រាស់ដីដែលស្នើសុំនោះធ្វើជាកន្លែងចឹញ្ចឹមត្រីរហូតមកមិនដែលមានបញ្ហាអ្វីទេ។ លុះដល់ឆ្នាំ១៩៩៩ស្រាប់តែលោក កើត សារ៉េត ធ្វើប្លង់យកដីរបស់លោក មាស សុផាត ដែលខ្ចីពីភូមិឃុំតែម្ដង។ ប្រជាជនរស់នៅភូមិដួងបានចេញមកបំភ្លឺថា លោក កើត សារ៉េត មិនដែលមករស់នៅលើដីនោះទេហេតុអ្វីបានជាមានប្លង់ទ...
រដ្ឋាភិបាល-វិស័យឯកជនរួមគ្នាបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

រដ្ឋាភិបាល-វិស័យឯកជនរួមគ្នាបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់​ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធី​បើក​​វេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាពនៃការអនុវត្​តកាត​​ព្វកិច្ចច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ា​ណា។ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត តាមរយៈការអនុវត្តយន្តការត្រ...
កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀងនិងកំពត

កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀងនិងកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែនកម្ពុជា-វៀត​ណា​ម អោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និង ពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រ​ទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅអោយកាន់តែល្អប្រសើរ។ នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំកាល​ពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀត​យកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដីជួយសម្របសម្រួលឲ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។ ភា...
ក្រុមហ៊ុនហ៊ួត ជា ប្រកាសផ្តល់មហារង្វាន់ដល់អតិថិជនសម្រាប់ឆ្នាំ២០២០​ មានរថយន្តMazda BT50មួយគ្រឿង

ក្រុមហ៊ុនហ៊ួត ជា ប្រកាសផ្តល់មហារង្វាន់ដល់អតិថិជនសម្រាប់ឆ្នាំ២០២០​ មានរថយន្តMazda BT50មួយគ្រឿង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រយះពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ក្រុមហ៊ុន ហ៊ួត ជា បានពង្រីកសាខារហូតដល់៥០សាខា ផ្នែកផ្គត់ផ្គង់ និងចែក​ចាយ​សម្ភារៈសំណង់គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា ។ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ក្នុងខួបពិធីខួបគម្រប់១០ឆ្នាំ​ នៃការបង្កើតក្រុមហ៊ុន​នេះឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ ។ លោកឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ មានការគាំទ្រពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់។   ក្រុមហ៊ុន ហ៊ួត ជា មានផែនការពង្រីកសាខាមរបស់ខ្លួន​១០០​សាខាបន្ថែមទៀត ក្នុងឆ្នាំ ២០២០ខាងនេះ ។ លោកឧកញ៉ាហួតជា បានឲ្យដឹងទៀតថា ចេញរកស៊ីដំបូងមានទុនវិនិយោគត្រឹមតែ៥,០០០ដុល្លារអាមេ រិក ប៉ុណ្ណោះ ។ ហើយមានបុគ្គលិកតែ២នាក់ គឺរូបលោកផ្ទាល់ និងបុគ្គលិកម្នាក់ទៀតដែលខិតខំអស់ពីកម្លាំងកាយ-ចិត្តក្នុងការស្វែងរកទីផ្សារលក់ចេញផលិតផលរបស់ក្រុមហ៊ុន និងខិតខំរៀនបន្ថែម...
រដ្ឋមន្រ្តី​​ក្រសួងទេសចរណ៍ប្រកាសជ័យលាភីការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិធីលក់ម្ហូបអាហារ ក្នុងខេត្តកំពត

រដ្ឋមន្រ្តី​​ក្រសួងទេសចរណ៍ប្រកាសជ័យលាភីការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិធីលក់ម្ហូបអាហារ ក្នុងខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពត)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានប្រកាស និងប្រគល់ជ័យលាភីស្នាដៃស្ថាបត្យកម្មវិធី​លក់ម្ហូបអាហារក្នុងខេត្តកំពត ឆ្នាំ២០១៩ ក្រោយពីបានឆ្លងកាត់ការពិនិត្យ និងវាយតម្លៃសា្នដៃនិស្សិត ដែលបានដាក់ពាក្យចូលរួមប្រឡងប្រណាំង។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពី​​​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ អញ្ជើញចូលរួមពី​​ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងលោក ជាវ តាយ អភិបាលខេត្តកំពត សមាជិក សមាជិ​កាក្រុមប្រឹក្សា​​ខេត្តកំពត មន្ត្រីរាជការ អង្គភាពចំណុះរដ្ឋបាលខេត្តកំពតប្រមាណ ៥០០នាក់។ អង្គពិធីទាំងមូលបានរីករាយអបអរសាទរ និងកោតសរសើរដល់ស្នាដៃនិស្សិតជ័យលាភី ដែលជាយុវជនជំនាន់ក្រោយបានចូលរួមសិក្សាស្វែងយល់ ក៏ដូចជារៀបចំជាគម្រោងស្ថាបត្យកម្មសម្រាប់ឱ្យកែលម្អវិធីលក់ម្ហូបអាហារ ខេត្តកំពត កាន់តែប្រសើរឡើង។ ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនិស្សិតដែលមាន ឈ្មោះ៖ ទី១. ល...
អង្ករសែនក្រអូប «ឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់ក្នុងឆ្នាំ ២០១៩ »

អង្ករសែនក្រអូប «ឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់ក្នុងឆ្នាំ ២០១៩ »

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខ្ញុំបាទឈ្មោះ​ យ៉ន សុវណ្ណ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអណត្តទី៣ និងក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា  ។ ជាលទ្ធិផលក្រុមហ៊ុនខ្ញុំបាទបានឈ្នះពានរង្វាន់ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៧ ផ្នែកអង្ករសែនក្រអូប និងឆ្នាំ ២០១៩ នេះបានឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់។ ថ្មីៗ នេះក្រុមហ៊ុនខ្ញុំបាទបានយកអង្ករសែនក្រអូបដែលឈ្នះពានរង្វាន់ថ្នាក់ជាតិ មានសន្ទស្សន៏ស្ករទាប ផលិតជា ”នំសែនឈ្ងុយ” សំរាប់ផ្តត់ផ្គង់ និងថ្វាយជូន សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តទាំងអស់ សំរាប់ទទួលទានជាអាហារសំរ៉ន និងជាអាហារមានមុខងារបំរើឲ្យសរីរាង្គកាយរបស់មនុស្ស ។ ចង់ដឹងថា នំសែនឈ្ងុយមានឱជារសយ៉ាងនោះ យើងខ្ញុំនឹងមានតាំងពិព័រណ៍ នៅក្នុងកម្មវិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៏រុ...
លោកឯល រ៉ូហ្សែត អគ្គនាយកនិងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស  គោរពជូនពរជូនលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ

លោកឯល រ៉ូហ្សែត អគ្គនាយកនិងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស គោរពជូនពរជូនលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយ អាយ អេស និងលោកស្រីឆឹង​ សុជាតិ ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងអស់ គោរពជូនពរជូនលោកស្រីគឹម ញឹប ក្នុងឱកាសដែលលោកស្រី ត្រូវបានរាជរដ្ឋាភិបាល​តែងតាំងឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់ដំណែងជា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា សូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើ ជូនចំពោះលោកស្រីគឹម ញឹប ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនិងដឹកឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ សូមគោរពប្រសិទ្ធពរជ័យ លោកស្រីគឹម ញឹប និងស្វាមីព្រមទាំងបុត្រ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។  ...
គុនខ្មែរនិងការប្រណាំងម៉ូតូទឹកត្រៀមប្រកួតលក្ខណៈអន្ដរជាតិដើម្បីអបអរបុណ្យសមុទ្រចុងសប្ដាហ៍នេះ

គុនខ្មែរនិងការប្រណាំងម៉ូតូទឹកត្រៀមប្រកួតលក្ខណៈអន្ដរជាតិដើម្បីអបអរបុណ្យសមុទ្រចុងសប្ដាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការប្រកួតកីឡាពីព្រលឹមទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីប្រដាល់គុនខ្មែរអន្ដរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រដោយលោកបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏ដូចជាផ្ដល់នូវទស្សនិយភាព និងភាពសប្បាយជូនភ្ញៀវជាតិ និងអន្ដរជាតិ ។ លោកបានថ្លែងថា ក្នុងចំណោមកីឡាជាច្រើនប្រភេទ គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតលក្ខណៈអន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និ...