ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ម្តាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់ទារក

ម្តាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់ទារក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ម្តាយគឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងសមស្រប ដល់ទារក តាមរយៈគិតគូរពីការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភខ្លួន​ឯង និងគិតគូរពីថែរទាំសុខភាពទារកឲ្យបានល្អផងដែរ។ ស្ថានភាពសុខភាពនិងអាហារូបត្ថម្ភរបស់ទារកទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថានភាពសុខភាពនិងរបបអាហារម្តាយ ដូច្នេះជាការចាំបាច់ណាស់ យើងត្រូវដោះស្រាយស្ថាន​ភាពសុខភាព និងអាហារូបត្ថម្ភ ម្តាយ ដើម្បីលើកកម្ពស់សុខភាព និងការលូតលាស់របស់ទារកឲ្យបានល្អបំផុត កុំឲ្យទារកធ្លាក់ទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភ។ ក្នុងអំឡុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត គឺចាប់ពីពេលទារកបង្កកំណើត រហូតដល់កុមារអាយុ ២ឆ្នាំ គឺជាដំណាក់កាលដ៏សំខាន់មានឥទ្ធិពលដល់សុខភាព ការលូតលាស់ និងការ​អភិវឌ្ឍន៍របស់កុមារ ទាំងសរីរាង្គកាយ និងប្រាជ្ញាស្មារតី។ ប៉ុន្តែ ទោះបីដូច្នេះក៏ដោយ ស្រ្តីស្ថិតក្នុងវ័យបន្តពូជភាគច្រើនក៏នៅតែប្រឈមនឹងបញ្ហាអាហារូបត្ថម្ភដែលជាហានិភ័យរ...
យន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្រធ្លាក់នៅវាលស្មៅក្បែរផ្ទះពលរដ្ឋរស់ស្រុកគិរីសាគរខេត្តកោះកុង

យន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្រធ្លាក់នៅវាលស្មៅក្បែរផ្ទះពលរដ្ឋរស់ស្រុកគិរីសាគរខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្របានប្រទះឃើញធ្លាក់នៅវាលស្មៅក្បែរផ្ទះប្រជាពលរដ្ឋរស់នៅភូមិកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៦ ខែមករា ២០២០។ មន្រ្តីខេត្តបាននិយាយថា យន្តហោះដ្រូនធ្លាក់នៅមូលដ្ឋានរស់នៅប្រជាពលរដ្ឋប្រាកដមែន ដោយដ្រូន មានលក្ខណៈខ្នាតធំ ពណ៌ស លេខសម្គាល់ ១៧០១០០២ ប្រវែងបណ្តោយ​៥​ម៉ែត្រ និងទទឹងស្លាបប្រវែង៤,៨៥ម៉ែត្រ សរុបទំហំជិត១០ម៉ែត្រឯណោះ។ លោក ស្នងការនគរបាលខេត្តកោះកុងនៅមិនទាន់បកស្រាយថាតើ យន្តហោះមានប្រភពមកពីណាទេ ខណៈលោក បានរាយការណ៍ស្នើទៅអគ្គស្នងការនគរបាលជាចុះពិនិត្យស្រាវ​ជ្រាវលម្អិត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងហ៊ុមព័ទ្ធការពារទីតាំងដែលធ្លាក់ដ្រូននោះ មិននរណាម្នាក់ចូលទៅជិតបានទេ ពោលគឺរង់ចាំសមត្ថកិច្ចខាងផ្នែកបច្ចេកទេសមកវិនិច្ឆ័យ ទើបអាចផ្តល់ព័ត៌មានលម្អិតបាន៕  ...
ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ សេចក្តីរាយការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា មានដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងភូមិសាស្ត្រ ភូមិស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ សមត្ថកិច្ចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ថា ដ្រូនខាងលើ ត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចនគរបាលខេត្តកោះកុង កំពុងស្រាវជ្រាវ ប្រភពដ្រូនខាងលើនេះ ហើយបានដាក់ការសន្និដ្ឋានជាជំហានដំបូងថា អាចជាដ្រូនយកការណ៍ របស់ប្រទេសជិតខាង ឬក្រុមហ៊ុនឯកជនណាមួយ មានទីតាំងនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង៕...
បណ្ឌិត អ៊ិន ចាន់នី ថា៖ ពលរដ្ឋមានដើមទុនតិចតួច ក៏អាចទិញ ភាគហ៊ុនបានដែរ

បណ្ឌិត អ៊ិន ចាន់នី ថា៖ ពលរដ្ឋមានដើមទុនតិចតួច ក៏អាចទិញ ភាគហ៊ុនបានដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា អះអាងថា ប្រជាពលរដ្ឋមានដើមទុនតិចតួចក៏អាចទិញភាគហ៊ុនរបស់ខ្លួនបាន បន្ទាប់ពីបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ(IPO)នៅផ្សារមូលបត្រកម្ពុជានាពេលខាងមុខនេះ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជារបស់ភាគហ៊ុនធនាគារ អេស៊ីលីដា នៅថ្ងៃទី១៥ ខែមករានេះ ។ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬ ឯកត្តជន ដែលមានដើមទុនតិចតួច ក៏អាចទិញភាគហ៊ុននៅក្នុងធនាគាររបស់ខ្លួនបាន ដោយមិន តម្រូវលក់ឲ្យតែស្ថាប័ន ឬសហគ្រាសនោះទេ។ លោកបណ្ឌិតបន្ថែមថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណ ជន ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន។ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការចូលរួមវិនិយោគក...
កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រ៊ុយណេ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផ្នែកឯកជន ចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។ ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ មានតំណាងក្រុមហ៊ុននិងប្រតិបត្តិករនៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ ៧៥០នាក់ ក្នុងនោះមានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។ ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១ ៕    ...
កម្ពុជា និងស៊ុយអ៊ែត ពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្ពុជា និងស៊ុយអ៊ែត ពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងការងារ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេស ស៊ុយអ៊ែត ភាគីទាំងពីរបានបង្ហាញការវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនស៊ុយអែត ដែលជួយផ្តល់ការគំាទ្រដល់កម្ពុជា។ ភាគីទាំងពីរបានសន្យានឹងពង្រឹងនូវទំនាក់ទំនងនិង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។ កម្ពុជាបាននឹងកំពុងបន្តការគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសកល (Global Deal) ...
លោកឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់សម្ដេចតេជោជូនពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់សម្ដេចតេជោជូនពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន KEP កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងបរិវេណវត្តទងត្រឡាច និងនាំយកមកថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ផ្តល់ដល់ប្រជាពលរដ្ឋដែលមានជំងឺ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់​ចាម។ លោក អ៊ែល សារ៉ុម បានលើកឡើងថា យោងទៅលើការស្នើសុំអំពីព្រះសង្ឈ គណៈកម្មាអាចារ្យវត្តពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តទងត្រឡាច បានមូលមតិគ្នា រុះរើនូវសាលាឆាន់០១ខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោឌ និងកសាងសាលាឆាន់ថ្មី០១ខ្នង ដែលទំហំ៨ម៉ែត្រ គុណ៣០ម៉ែត្រ ចាក់សាបពីក្រោម និងមានរចនាក្បាច់ផ្សេងៗថែមទៀតផង (ដោយក្នុងនោះលោក ឡូវ ហ៉ឹង និងលោក អ៊ែល សារ៉ុម ឧបត្ថម្ភថវិកា១,០០០ដុល្លារ ជាកិច្ចចាប់ផ្តើមការរុះរើសាលាឆាន់)។ លោកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា« ធ្វើដូច្នោះគឺ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា...
លោក ជា ច័ន្ទបរិបូរណ៍” សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈសង្គមកាន់តែត្រូវបានបង្ហាញឲ្យឃើញ”

លោក ជា ច័ន្ទបរិបូរណ៍” សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈសង្គមកាន់តែត្រូវបានបង្ហាញឲ្យឃើញ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដោយ : លោក ជា ច័ន្ទបរិបូរណ៍ វប្បធម៌ចែករំលែក -------------------------- សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈ​សង្គម​កាន់តែ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ។ វណ្ណៈភាពនៅក្នុងសង្គមខ្មែរត្រូវបានគេឃើញយ៉ងខ្លាំង​នៅក្នុង​ទសវត្សរ៍​៦០ ។ តែវណ្ណៈសង្គមត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយរបបប៉ុលពតពីឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ដោយគេប្រើពាក្យថា << កម្មសិទ្ធសមរម្យគឺស្បោងមួយតូច>> ។ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២០នេះ វណ្ណៈ​សង្គម​ត្រូវបាន​លេចចេញឡើងវិញ។ ​ពាក្យ​ថា​«​វណ្ណៈ​សង្គម​»​ត្រូវតែ​កើតឡើង​ជៀស​ មិនផុតនៅក្នុងប្រទេសណា ឬ​សង្គម​ណាក៏ដោយ​។ នៅក្នុងគ្រប់ប្រទេស វណ្ណៈ​៣​ប្រភេទ​ត្រូវតែ​កើតមានឡើង បើទោះបីជា​ប្រទេស​នីមួយៗ​ព្យាយាម​កាត់បន្ថយ​វណ្ណៈ​ថ្នាក់ក្រោម​យ៉ាងណាក៏ដោយ។ ​វណ្ណៈ​មាន​បី​ប្រភេទ ក្នុងនោះ​មាន​៖ -វណ្ណៈ​ថ្នាក់ក្រោម(​អ្នកក្រ​) -វណ្ណៈ​កណ្តាល​(​អ្នកមធ្យម​) -វណ្ណៈថ្នាក់លើ(​អ្នកមាន​)​។ បើនៅក្នុងទ្រឹស្...
លោក នង វាសនា«ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»

លោក នង វាសនា«ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក នង វាសនា ប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ខេត្តកំពង់ធំបានចូលរួមក្នុងពិធីទិវាជ័យជម្នះ៧មករា ថ្ងៃ៧មករា ឆ្នាំ២០២០នេះថា«៧មករាជាថ្ងៃគម្រប់ខួបទី៤១នៃទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បនប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»។ លោកប្រធានក្រុមការងារចាត់ទុកថា ប្រជាជនកម្ពុជាបានរួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតបានទាន់ពេលវេលានិងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជាហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ លោកបានបន្ថែមថា ប្រទេសកម្ពុជាប្រារព្ធមិទ្ទីងអបអរសាទរខួបលើកទី៤១ទិវាជ័យជម្នះ៧មករា និងបានលើកយកពីតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ៧មករាដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាមកបញ្ជាក់ប្រាប់ដល់ប្អូនៗជាយុវជន។...
​​៥ចំណុចដែល​​គេ​​អាចវាយតម្លៃមនុស្សបានតាមរយៈការផុសនៅលើ facebookផ្ទាល់ខ្លួន​​​​របស់​​​លោក​​​អ្នក​​

​​៥ចំណុចដែល​​គេ​​អាចវាយតម្លៃមនុស្សបានតាមរយៈការផុសនៅលើ facebookផ្ទាល់ខ្លួន​​​​របស់​​​លោក​​​អ្នក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកដឹកនាំអាជីវកម្មវ័យក្មេងនៅកម្ពុជាមួយរូប លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានប្រាប់យុវជននិងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកថា«គួរតែបញ្ឈប់ការតំអូញតំអែឬបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួនដាក់facebook ហើយការបង្ហោះនេះគេអាចសន្និដ្ឋាន និងវាយតម្លៃអ្នកបានតាមរយៈការផុសនេះតែម្តង»។ យោងតាម សហគ្រិនវ័យក្មេងខាងលើកឡើងថា « មានចំណុច ៥យ៉ាង ទាក់ទងនិងការផុសនៅលើ facebook របស់អ្នកគេនឹងអាចវាយតម្លៃបានទី១ អ្នកជាមនុស្សខ្សោយឬមនុស្សខ្លាំងទី២ មនុស្សទន់ជ្រាយឬជាមនុស្សរឹងមាំ ទី៣ មនុស្សចិត្តចង្អៀតចង្អល់ឬមនុស្សមានចិត្តទូលំទូលាយ ទី៤ មនុស្សអាត្មានិយម ឬមនុស្សដែលមិនចេះចែករំលែកដល់អ្នកដទៃ និងទី៥ មនុស្សមានផ្នត់គំនិតអវិជ្ជមានឬមនុស្សមានការគិតអវិជ្ជមានទៅលើមនុស្សជុំវិញខ្លួន»។ លើសពីនេះ បើសិនទាំងនោះគ្រាន់តែការផុសរឿងខូចចិត្ត ដើម្បីគ្រាន់តែចង់បានការឡាយឬការខំមិនឱ្យច្រើននោះវាមិនមែនជាផលប្រយោជន៍ជាវិជ្ជមានដល់អ្នកឡើយ។ ពោល វាផ្ទុយទៅវិញវាអាចមានផលប៉ះពាល់យ៉...