ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងទេសចរណ៍ ​ណែនាំពង្រឹងគុណភាព​​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ

ក្រសួងទេសចរណ៍ ​ណែនាំពង្រឹងគុណភាព​​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែសីហានេះបានចេញ​សារាចរ​ណែនាំ ស្តីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ នា​ថ្ងៃទី ២៧-២៨-២៩ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។​ ក្រសួងទេសចរណ៍ បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជួសជុល និង​កែលំអ​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឲ្យបាន​ល្អប្រសើរ ពិសេស​រៀបចំ​វត្ត​អារាម​ដែលមាន​សក្តានុពល​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ស្វែងយល់​ពី​ប្រវត្តិ និង​ទំនៀម​ទំលាប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្របៃណីជាតិ​។   រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវធ្វើ​របាយការណ៍​ប្រចាំថ្ងៃ និង​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំងបី​ថ្ងៃ រួច​ផ្ញើមក​ក្រសួង​ដើម្បី​ធ្វើការ​បូកសរុប​ជូន​រាជរដ...
សម្តេចតេជោថា​៖ កម្ពុជាមានមហិច្ឆតា​នឹងធ្វើឲ្យប្រទេស​គ្មាន​ផ្សែង​បារី​

សម្តេចតេជោថា​៖ កម្ពុជាមានមហិច្ឆតា​នឹងធ្វើឲ្យប្រទេស​គ្មាន​ផ្សែង​បារី​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបនាយ​កអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកវេជ្ជបណ្ឌិត Takeshi Kasai នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។ សម្តេចតេជោរបានបន្ថែមថា កម្ពុជាក៏មានទិសដៅផងដែរថា នៅក្នុងឆ្នាំ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា។ សម្តេចបន្តថា កម្ម​វិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ។ លោកវេជ្ជបណ្ឌិត Takeshi Kasai បានកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ នាយកអង្គការ WHO ប្រចាំតំបន...
លោកឧកញ៉ា ឡូវ ហ៊ឹង ស្នើ​​ឲ្យ​​អាជ្ញាធរពន្លឿនធ្វើសៀវភៅគ្រួសារដល់ពលរដ្ឋឲ្យទាន់​ពេល​វេលា​​​

លោកឧកញ៉ា ឡូវ ហ៊ឹង ស្នើ​​ឲ្យ​​អាជ្ញាធរពន្លឿនធ្វើសៀវភៅគ្រួសារដល់ពលរដ្ឋឲ្យទាន់​ពេល​វេលា​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំដល់អាជ្ញាធរឃុំ ទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ពន្លឿន​ការ​ធ្វើ​សៀវភៅគ្រួសារ និង​អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ដែលរស់នៅទីនោះ ឲ្យបានទាន់​ពេល​វេលា​ ខណៈសព្វថ្ងៃពួកគាត់បានធ្វើយូរហើយតែអាជ្ញាធរមិនសូវអើពើនោះទេ​​​។ លោកឧកញ៉ាបាន លើកឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​កាលពី​ព្រឹកថ្ងៃទី២៥ ខែសីហានេះ​​​ថា ក្នុងនាម​អាជ្ញាធរ​គួរតែ​​យក​ចិត្តទុកដាក់បំរើសេវាសាធារណៈ​ដល់​ពល​រដ្ឋ​ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យពួក​គាត់​អាក់​អន់​ចិត្ត ហើយក៏ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំកំពូលៗនាពេលកន្លងមកផងដែរ។ លោកឧកញ៉ាបានមានប្រសាសន៍ថា«ប្រជាពលរដ្ឋទូទាំងប្រទេសបានកំពុងទុកចិត្តយ៉ាងខ្លាំង ចំពោះការដឹក​​​នាំ​របស់​រាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយសារតែការដឹកនាំមានសុខសន្តិភាពន...
សាលា​រាជធានី​ភ្នំពេញគ្រោងសាងសង់​ស្ពាន​អាកាស​ថ្មើរជើង២នៅ​មហាវិថី​ម៉ៅ​សេទុង​

សាលា​រាជធានី​ភ្នំពេញគ្រោងសាងសង់​ស្ពាន​អាកាស​ថ្មើរជើង២នៅ​មហាវិថី​ម៉ៅ​សេទុង​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសឲ្យដឹង​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ២​ទៀត នៅ​មហាវិថី​ម៉ៅ​សេទុង​។ គម្រោង​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​សាលាបឋមសិក្សា​សន្ធរម៉ុក និង​គម្រោង​ទី​២ មាន​ទីតាំងនៅ​ខាងលិច​ផ្សារ​ដើម​គរ​។​ ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនទាន់​ប្រកាស​លម្អិត​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ ថា​នឹង​ដំណើរការ​សាងសង់ នៅពេលណា​នោះទេ​។​ សាលា​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ថា “​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​កាន់តែ​រីកចំរើន ទីក្រុង​កាន់តែ​ស៊ីវីល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព​”​។​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ លើកឡើងថា “​គម្រោង​ទីមួយ មាន​ទីតាំង​ស្ថិតនៅលើ​...
លោកស្រីយូ​ ចន្ថា៖ ការអនុវ​ត្តដីកាសម្រេច​រក្សាការពា​ររបស់សាលាដំ​បូងខេត្តព្រះ​សីហនុ​ជារឿងអយុត្តិធម៌

លោកស្រីយូ​ ចន្ថា៖ ការអនុវ​ត្តដីកាសម្រេច​រក្សាការពា​ររបស់សាលាដំ​បូងខេត្តព្រះ​សីហនុ​ជារឿងអយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖លិខិតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ មិនមានប្រសិទ្ធិភាពទប់ស្កាត់ ចំពោះការអនុវត្តដីការក្សាការពាររបស់អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុនិងមន្ទីរនគរូបនីយកម្មសំណង់និងសុយោដី ខេត្តព្រះសីហនុ បានឡេីយ ។ លោកស្រី យូ ចន្ថា ក៍បានអង្វរសូមឲ្យលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុមេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ស្ថិតនៅក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុយោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ លោកជា សុផារ៉ា ចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩ ជាមុនសិនមុនរុះរេីសំណង់នេះ តែអ្វីៗលោកប្រធានមន្ទីរសុយោដីមិនអនុវត្តតាមចំណាររបស់ឧបនាយករដ្ឋមន្ត្រីលោកជា សុផារ៉ា ឲស្របទៅតាមនិតិវិធីជាធរមាននោះឡើយ។ កាលពីថ្ងៃទី២០ ខែ សីហា លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានចេញលិខិតមួយជ...
រដ្ឋាភិបាលកម្ពុជាសម្រេច​​បង្កក​ទ្រព្យសម្បត្តិ​​បុគ្គលដែលពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

រដ្ឋាភិបាលកម្ពុជាសម្រេច​​បង្កក​ទ្រព្យសម្បត្តិ​​បុគ្គលដែលពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ​ភ្នំពេញ​៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច​ប្រើ​វិធានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់​។ ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃឈើនឹងត្រូវ​បាន​ចារ​លើ​ថ្ម ដាក់​តាំងនៅ​កន្លែង​ប្រព្រឹត្តិ​បទល្មើស​ផងដែរ​។ ​ យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឃើញ និង​ឯកភាព​លើ​របាយការណ៍ ស្តីពី លទ្ធផល​នៃ​ការត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចខាងក្រោម​៖ ១-​មោឃភាព ឬ​លុបចោល​នូវ​លិខិត...
អគ្គិភ័យកំពុងឆេះសិប្បកម្មធ្វើពូកមួយកន្លែង នៅខណ្ឌមានជ័យ

អគ្គិភ័យកំពុងឆេះសិប្បកម្មធ្វើពូកមួយកន្លែង នៅខណ្ឌមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យកំពុងឆាបឆេះសិប្បកម្មធ្វើពូកមួយកន្លែង ស្ថិតនៅភូមិចំរើនផល១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធកំពុងជួយអន្តរាគមន៍។ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ។ ព័ត៌មានលម្អិតសាព័ត៌មានដេលី ខ្មែរ និងផ្សាយជូនតាមក្រោយ ៖...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់មន្ត្រីក្រោមឱវាទតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់មន្ត្រីក្រោមឱវាទតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដល់ស្នើមន្ត្រីក្រោមឱវាទតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការដែលរាជរដ្ឋាភិបាល និងក្រសួងកំពុងបន្តអនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកសំណើបែបនេះឡើង ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានអនុម័តកាលពីខែមិថុនា ឆ្នាំ២០០៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី) រវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏...
ក្រសួង​សាធារណការ ការឃាត់រថយន្ត​អត់​ពន្ធ​ជាង៥០០​គ្រឿង​រក​ម្ចាស់​មិនឃើញ

ក្រសួង​សាធារណការ ការឃាត់រថយន្ត​អត់​ពន្ធ​ជាង៥០០​គ្រឿង​រក​ម្ចាស់​មិនឃើញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ រថយន្តទំនើបៗជាង ៥០០ គ្រឿង នាំចូលអត់​បង់ពន្ធ​ ត្រូវបាន​ឃាត់ទុក នៅក្នុង​ឃ្លាំង​របស់​គយ នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ធ្វើ​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ បាន​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត មាន​ភាពមិនប្រក្រតី ត្រូវបាន​ឃាត់ទុក​មួយចំនួន ក្នុងចំណោម​ជាង ៥០០​គ្រឿង​។​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ការចុះពិនិត្យ​រថយន្ត​ជាក់ស្តែង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​វាយតម្លៃ​លើ​ភាព...
​លោក កើត សារ៉េត កំពុងតែ​​​​រកដំណោះស្រាយនិង​​ចរចារក្រៅប្រព័ន្ធតុលាការជាមួយ​​និងយោធិនពិការត្រូវជាក្មួយ​​

​លោក កើត សារ៉េត កំពុងតែ​​​​រកដំណោះស្រាយនិង​​ចរចារក្រៅប្រព័ន្ធតុលាការជាមួយ​​និងយោធិនពិការត្រូវជាក្មួយ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាម​ លោក មាស សុផាត នៅថ្ងៃទី២៣ ខែសីហានេះបានមានប្រសាសន៍​​​​ឲ្យដឹងថា ទាក់ទងនិងវិវាទ​ដីធ្លី​​ ជាមួយ លោក កើត សារ៉េត ត្រូវជាឪពុកមារ និង​​ជាអនុរដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្ម​និងសំណង់​បច្ចុប្បន្ននេះ ខាងភាគីម្ខាងនោះ​​គេកំពុងតែ​បើកភ្លើងខៀវខ្លះ​ៗ​​​​ដែរ ​ដើម្បីរកផ្លូវចរចារ​​ក្រៅប្រព័ន្ធ​​តុលាការ​​​​ ​​ហើយ​ករណីនេះទាល់តែ​​មាន​​ការ​សប្បទានគ្នា​​ ​​ទើបអាច​​រកដំណោះស្រាយទៅបានដោយ​​​សារតែករណី​នេះ​ភាគីម្ចាង​​​ជាអ្នកលួចធ្វើ​ប្លង់ដី​ជាន់​លើដីរបស់​លោក​​​​​​​​។​ ​លោក​ មាស សុផាត បានមានប្រសាសន៍ថា​​«ចំពោះរឿងការចរចារវិញ ខាងខ្ញុំ​ចង់​ជានិច្ច ដើម្បីបញ្ចប់រឿង​ ព្រោះពេលនេះខ្ញុំចាស់ហើយនិងមានជំងឺទៀត​​។កន្លងមក​រឿងក្តី​​នេះ ប្រើ​ពេលវេលាជា​​ច្រើន​ឆ្នាំ ហើយទោះមានផស្តុតាងក៏​តុ​លា​​ការនៅតែកាត់ក្តីឲ្យខ្ញុំចាញ់ ​​ដែលរហូតមកដល់ពេលនេះភាគី កើត សារ៉េត មិន​បា​នមក​ចរចារផ្ទាល់ទេ ដោយ​បញ្ជូន​​​មេធាវីមក​ជួបនិងអាជ្ញាធរ​​ហើយករណីនេ...